សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, May 15, 2012

លោកហូឡង់ស្បថចូលកាន់តំណែងប្រធានាធិបតីបារាំង


លោក ហ្វ្រង់ស័រ ហូឡង់ បាន​ធ្វើ​ការ​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​របស់​បា​រាំងជា​ផ្លូវការ ហើយ​រូបលោក​នឹង​ត្រូវ​ប្រយុទ្ធ​តស៊ូ​ជាមួយ​វិបត្តិ​បំណុល​នៅ​តំបន់ អឺរ៉ុប ។ លោក ហូឡង់ បាន​បង្ហាញ​ខ្លួន​ក្នុង​ពិធី​ឆ្លង​នៅ​ឯ​វិមាន អេលីសេ ផាឡេស ជាមួយ​នឹង​ប្រធានាធិបតី​ដែល​ធ្លាក់​ពី​តំណែង នីកូឡាស ហ្សាកូហ្សី ។ បន្ទាប់មក​គាត់​នឹង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស អាល្លឺម៉ង់ ដើម្បី​ជួប​ជាមួយ​អធិការបតី អ្នកស្រី អេនជេលឡា មីគែល ។ ការ​ធ្វើ​ដំណើរ​នេះ​គឺ​សង្កត់ធ្ងន់​យ៉ាង​សំខាន់​ទៅលើ​ចំណងមិត្តភាព​រវាង អាល្លឺម៉ង់ និង បារាំង ក្នុង​ទ្វីប​អឺរ៉ុប ខណៈ​ពេល​មាន​ភាព​ជ្រួលច្របល់ ស្ដីពី​វិបត្តិ​បំណុល​នៅ​អឺរ៉ុប ។ លោក ហូឡង់ បាន​ទិតៀន​ប្រទេស អាល្លឺម៉ង់ ឲ្យ​ផ្ដោត​សំខាន់​ទៅលើ​មធ្យោបាយ​ដើម្បី​ចាកចេញ​ពី​វិបត្តិ​នៅ អឺរ៉ុប ។ 


បន្ទាប់ពី​ការប្រកាស​តែងតាំង​លោក ហូឡង់ ឲ្យ​កាន់​មុខតំណែង​ជា​ប្រធានាធិបតី​ពេញ​សិទ្ធិ​នៅ​រសៀល​ថ្ងៃ​អង្គារ​រួចមក គាត់​នឹង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស អាល្លឺម៉ង់ ដើម្បី​ញាំ​អាហារ​ពេល​ល្ងាច​ជាមួយ អ្នកស្រី មីគែល ដែល​បាន​អ្នកស្រី នឹង​ស្វាគមន៍​មេដឹកនាំ​ថ្មី​ដោយ​កក់ក្ដៅ​ជាទីបំផុត បើ​ទោះ​បី អ្នកស្រី មី​គែល គឺជា​អ្នកគាំទ្រ លោក ហ្សាកូហ្សី យ៉ាង​ពេញទំហឹង​កំឡុង​ពេល​យុទ្ធនាការ​បោះឆ្នោត ។ បន្ទាប់ពី​ការ​ធ្វើ​ដំណើរ​ទៅកាន់ អាល្លឺម៉ង់ លោក ហូឡង់ នឹង​បើក​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​របស់​គាត់​នៅ​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់​មក ​ទៀត​គាត់​នឹង​បន្ត​ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង វ៉ាស៊ីងតោន ដើម្បី​ជួប​ជាមួយ​នឹង​ប្រធានាធិបតី សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ៕

No comments:

Post a Comment

yes