សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, May 31, 2012

រថយន្តបឺសខ្នាតធំបុកគ្នាពេញទំហឹងជាមួយរថយន្តដឹកឈើ មនុស្សស្លាប់ប្រហែល២០នាក់ និងរបួសច្រើននាក់


កំពង់ធំ ៖ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ដកំពង់ធំ លោកឧត្ដមសេនីយ៍ ហង្ស ថុល បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទថា គ្រោះថ្នាក់ចរាចរដែលបង្ក ឡើងដោយរថយន្ដន គរបាលព្រំដែន បុក រថយន្ដក្រុងរបស់ក្រុមហ៊ុន កាពីតូល ដែល កំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា តាមបណ្ដោយ ផ្លូវជាតិលេខ៦ ក្នុងឃុំប្រឡាយ ស្រុកស្ទោង បានបណ្ដាលឱ្យ អ្នកស្លាប់កើនឡើង ៨នាក់ និងរងរបួស១៩ នាក់ ក្នុងនោះរបួសធ្ងន់ ១៧នាក់ របួសស្រាល ២នាក់ ។ គ្រោះថ្នាក់ចរាចរ ដែលបានផ្ដាច់ជីវិត មនុស្សចំនួន៨នាក់ និងរបួសធ្ងន់ស្រាល ១៩ នាក់ ក្នុងនោះស្រី ១១ ត្រូវបានមេបញ្ជាការ អាវុធហត្ថរូបនេះ អះអាងថា បណ្ដាលមកពី រថយន្ដនគរបាលម៉ាកកូរ៉េ ចំណុច ៥តោន បានដាច់កង់រេពេញផ្លូវ រួចទៅបុករថយន្ដក្រុង របស់ក្រុមហ៊ុនកាពីតូល ដែលកំពុងធ្វើដំណើរពីភ្នំពេញទៅសៀមរាប។ យោងតាមសេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងបន្ទាប់ពីរថយន្តនគរបាលពំ្រដែន ម៉ាក ហ៊ីណូ ពាក់ស្លាកលេខ ន.ប 3-0129 បែកកង់ ហើយរេពេញផ្លូវ ពេលនោះរថយន្តកាពីតូល ពាក់ស្លាកលេខ ភ្នំពេញ 3A-3938 ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា ពីភ្នំពេញទៅសៀមរាប រួចហើយបុកពេញមួយទំហឹងតែម្តង ។ ទាក់ទិនគ្រោះថ្នាក់ចរាចរនេះ លោកហង្ស ថុល ដែលកម្លាំងសមត្ថកិច្ចរបស់លោក រួមជាមួយកម្លាំងសមត្ថកិច្ចចម្រុះរបស់ខេត្ដ កំពុងចុះទៅជួយ អន្ដរាគមន៍៍៍បានថ្លែងថា អ្នករងរបួសធ្ងន់ ចំនួន១៧នាក់ ស្ថិតក្រោម ការសង្គ្រោះបន្ទាន់របស់ក្រុមគ្រូពេទ្យ។ យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច ដែលចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ បានឱ្យដឹងថា អ្នករងរបួសធ្ងន់ អាចនឹងស្លាប់ បន្ដទៀត ដោយសារ តែ របួសធ្ងន់ធ្ងរមែនទែន បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរនេះ ។ យ៉ាងណាក៏ដោយ ជនរងគ្រោះដែលស្លាប់និងរបួស ពុំទាន់ត្រូវសមត្ថកិច្ច បញ្ជាក់ពីអត្ដសញ្ញាណនិងជាប្រជាពលរដ្ឋរស់នៅស្រុកណានោះឡើយ ខណៈជនរងគ្រោះនឹងសាច់ញាតិកំពុងស្លន់ស្លោនិងទួញយំសោកយ៉ាងខ្លាំង ៕ ប្រភព : DAP-News

No comments:

Post a Comment

yes