សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, May 9, 2012

មហារីកសុដន់ កំពុងវាយប្រហារ វ៉ាង ស្រីណូ


ភ្នំពេញ៖ តារាស្រីដែលធ្លាប់មានកេរ្តិ៍ឈ្មោះ ល្បីតាមរយៈការបញ្ចេញដើមទ្រូង មូលក្លំ​ត្រឡូក ត្រូលន់ ដែលធ្វើឲ្យបុរសជាច្រើនមាន ការជ្រើមជ្រួលនោះគឺ កញ្ញា វ៉ាង ស្រីណូ ហើយថ្មីៗនេះ បានលេចឮព័ត៌មានជាបន្តបន្ទាប់ ថានាង មានជំងឺមហារីកសុដន់ ដោយសារតែការវះ កាត់ពង្រីកសុដន់ ហើយពេលនេះនាងបានចេញទៅសម្រាកព្យាបាលជំងឺនេះ នៅប្រទេសវៀតណា យ៉ាង អាថ៌កំបាំង បំផុត

បន្ទាប់ពីបាត់វត្តមានរបស់ កញ្ញា វ៉ាង ស្រីណូ លើវិស័យសិល្បៈមួយរយៈពេលកន្លងទៅនេះ ក៏ មានលេចឮព័ត៌មានជាច្រើនទាក់ទងទៅនឹងការបាត់ខ្លួនពីពិភពសិល្បៈ ដោយសារតែនាង មាន ជំងឺប្រចាំកាយ ហើយកំពុងតែសម្ងំសម្រាកព្យាបាល។ តែថ្មីៗនេះ ក៏មានពាក្យចចាមអារ៉ាម ថ្មី មួយ ទៀត បាននិយាយថា តារាស្រីស៊ិចស៊ី វ៉ាង ស្រីណូ បានចេញទៅព្យាបាលជំងឺ មហារីក សុដន់ ដែលកំពុងតែវាយលុកមកលើរូបនាងគឺនាងបានទៅព្យាបាលនៅប្រទេសវៀតណាម ដោយសារតែដើមទ្រូងដែលនាង ធ្លាប់ធ្វើការវះកាត់ កន្លងមកពេលនេះធ្វើទុកខ្លាំងពេក។
ប្រភពដដែលបានលើកឡើងទៀតថា ដំបូងនាងមិនទាន់មានសភាពធ្ងន់ ធ្ងរអីខ្លាំងក្លា ទេគ្រាន់  តែ ធ្វើទុក្ខតិចៗ ដោយសារតែមានការព្រួយបារម្ភ ទើបនាងសម្រេចចិត្តទៅពិនិត្យ ទើប ដឹងថា នាងមានជំងឺមហារីកសុដន់នេះ ហើយដំបូងមិនធ្វើទុក្ខអីប៉ុន្មានទេ តែពេលនេះសភាព ជំងឺរបស់នាងមានការដុនដាប ទើបគ្រួសាររបស់នាង សម្រេចយកទៅព្យាបាលនៅវៀតណាមតែម្តងទៅ។
ជុំវិញពាក្យចចាមអារ៉ាមតៗគ្នានេះដែរ គឺមិនអាចទំនាក់ទំនងទៅកញ្ញា វ៉ាង ស្រីណូ ដើម្បីឲ្យនាង ធ្វើការបកស្រាយទាក់ទងទៅនឹងបញ្ហានេះបានឡើយ
គួររំលឹកផងដែរថា នាពេលបច្ចុប្បន្ន មានតារាស្រីជាច្រើនបានធ្វើការវះកាត់ ពង្រីកដើមទ្រូងរបស់ ពួកគេ ដើម្បីឲ្យមានភាពទាក់ទាញ និងការចាប់អារម្មណ៍ ប៉ុន្តែពួកគេមិនបានខ្វាយខ្វល់ថា ក្រោយ ពីពួកគេវះកាត់ហើយ តើមានបញ្ហាអីកើតឡើងលើពួកគេនោះទេ? ហើយនាពេលកន្លងមក ធ្លាប់ លេចឮព័ត៌មានថា ពិធីការិនីកញ្ញា កុល ដាវី ក៏មានកើតជំងឺមហារីកសុដន់នេះដែរ តែនាងបាន ចេញមុខបកស្រាយថា មិនមែនជាការពិតនោះទេ ព្រោះថា ការវះកាត់របស់នាងគឺធ្វើ ទៅតាម បច្ចេកទេសត្រឹមត្រូវ ហើយពេលនេះនាងក៏គ្មាន ជំងឺអីនោះដែរ។
ពាក់ព័ន្ធទៅនឹងការវះកាត់នេះដែរ តារាស្រីខ្មែរមិនធា្លបា់បានលេចឮព័ត៌មាន ពិស្តារណាមួយថា មានតារាស្រីដែល វះកាត់ពង្រីកដើមទ្រូងមានជំងឺ ឬក៏បញ្ហាអ្វីទាក់ទងទៅ នឹងការកែ កុនពង្រីក ដើម ទ្រូងអីនៅឡើយទេ។

No comments:

Post a Comment

yes