សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 20, 2011


លោក ហ៊ុន សែន បញ្ជា ឲ្យស្វែងរកឯកសារ ទាក់ទងនឹងពាក្យចរចាមអារ៉ាមដែលត្រូវបាន
លើកឡើង​ដោយបុគ្គលម្នាក់នៅឯបរទេស
ហើយអាចនិងត្រូវចាប់ខ្លួនបើចូលមកកម្ពុជា

​ នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​២០ មករា​នៅក្នុងពិធី​សម្ភោធដាក់​អោយប្រើ​ប្រាស់អាគារមន្ទីរពេទ្យ នៅខេត្តកំពង់ចាម​ បាន​សង្កត់ធ្ងន់ថា ​ប្រើ
កម្លាំង​បង្រ្កាបប្រសិន​បើ​ករណី​មាន​ចលា​ចល​ដូច​នៅ​ប្រទេស​ទុយនេស៊ី
ដែល​នា​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បាន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​នយោ
បាយយ៉ាង​ធ្ងន់​ធ្ងរ។
​ នាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ​បានបញ្ចេញសម្លេងខ្លាំងៗយ៉ាងដូច្នេះ ​ថា “ ខ្ញុំ​សូម​ផ្តាំ​ទៅ​អ្នក​ឯង​ បើ​ចង់​ឲ្យ​មាន​កុប្បកម្ម​បែប​ប្រទេស​ទុយនេស៊ី ខ្ញុំ​នឹង​​បិទ​ទ្វារ​វាយ​ឆ្កែ​នៅ​ពេល​នេះ”​។
​លោក​ ហ៊ុន សែន បាន​និង​កំពុង​តែ​បញ្ជា​ទៅ​មន្ត្រី​​របស់​លោក ឲ្យ​ស្វែង​រក​ឯកសារ​ទាក់​ទង​នឹង​ពាក្យ​ចរចាម​អារ៉ាម​នេះ ដែល​ត្រូវ​បាន​លើក​ឡើង​ដោយ​បុគ្គល​ម្នាក់​នៅ​ឯ​បរទេស។
​លោក ហ៊ុន សែន មិន​បាន​បញ្ជាក់​អត្ត​សញ្ញាណ​របស់​បុគ្គល​​ដែល​ថ្លែង​សំដៅនោះ​ឡើយដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ថា បុគ្គល​ម្នាក់​នោះ​មាន​ក្បាល
ទំពែក និង​កំពុង​ស្នាក់​នៅ​ឯ​បរទេស។
​លោក ​ហ៊ុន សែន បញ្ជាក់​ថា បុគ្គល​ម្នាក់​នោះ​អាច​នឹង​ត្រូវ​បាន​ចាប់​ខ្លួន ប្រសិន​បើ​បុគ្គល​ម្នាក់​នោះ​ចូល​ប្រទេស​កម្ពុជា។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ”ម្សៀ​ហ្នឹង​ បើ​ចូល​ស្រុក​អាចត្រូវ​បាន​ចាប់ អាហ្នឹង​ក្បាល​ទំពែក”។
​សូមជម្រាបថា កាលើកឡើងរបស់​​លោកនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបាន​កើត​ឡើង​ក្រោយ ​ពី​មាន​លេច​នូវ​ពាក្យ​សម្តី​​ព្រមាន​មក​នាយក​រដ្ឋ​មន្ត្រី ឲ្យ​មើល​គំរូ​ករណី​នៃ​ការ​ក្រោក​ឡើង​របស់​ប្រជាជន​ទុយនេស៊ី ប្រឆាំង​នឹង​រដ្ឋាភិបាល ដែល​បង្ក​ទៅ​ជា​ចលា​ចល​នយោបាយ និង​ការ​ប៉ះ​ទង្គិច​ដ៏​ហិង្សាគ្នា។

No comments:

Post a Comment

yes