សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, May 14, 2012

ការ​ពិសោធន៏​រក​ឃើញ​ថា ឈើ​ប្រណិត​​និង​វល្លិ៏ល្មៀត ធ្វើ​ឲ្យ​លោក ឈុត វុទ្ធី ស្លាប់


ក្រុម​អ្នក​ស្រាវជ្រាវ​ពី​អង្គការ​អន្តរជាតិ​ក្រៅ​រដ្ឋាភិបាល​ និង​សហគមន៏​ប្រជាពលរដ្ឋ ​ដែល​បាន​​លើក​​គ្នា​ទៅ​ពិនិត្យ​ដល់​​ទីកន្លែង​​ដែល​​មាន​ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី បាន​សន្និដ្ឋាន​ថា លោក ​ឈុត ​វុទ្ធី បាន​ស្លាប់ នៅ​ទី​កន្លែង​មួយ​ ដែល​មាន​ចម្ងាយ​ប្រមាណ​១​រយម៉ែត្រ ពី​គំនរ​ឈើ​ប្រណិត និង​ពំនូក​វល្លិ៏ល្មៀត ដែល​ត្រូវ​បា​ន​គេ​រក​ឃើញ​ថា ជា​វត្ថុធាតុ​ដើម​​សម្រាប់​ផលិត​គ្រឿងញៀន​ដ៏​សំខាន់ ជាង​ម្រះ ព្រៅ​ភ្នំ ​ដែល​ធ្លាប់​ល្បី​​នា​ពេល​កន្លង​មក ហើយ​ករណី​នេះ បាន​ធ្វើ​ឲ្យ​លោក ឈុត វុទ្ធី ​ត្រូវ​បាន​​គេ​បាញ់​សម្លាប់ ។
លោក ម៉ាកូស ហាដកេ (Marcus Hardtke) អ្នក​សម្របសម្រួល​ប្រចាំ​តំបន់​នៃ​អង្គការ ARA ដែល​បាន​រួម​ដំណើរ ជា​មួយ​ប្រជា​សហគមន៏ ទៅ​រុក​ល្បាត​ព្រៃ នៅ​កន្លែង ​ដែល​ខ្មាន់​កាំភ្លើង បាញ់​សម្លាប់​លោក ​ឈុត វុទ្ធី ​បាន​និយាយ​ថា ” ការ​ស៊ើប​អង្កេត​​នៅ​ខេត្ត កោះកុង បាន​​ប្រាប់​យើង​ពី​ការ​យល់​ឃើញ​​ដ៏​មាន​​តម្លៃ ។ ពួក​យើង​​បាន​រក​ឃើញ​​ថា លោក ឈុត វុទ្ធី ត្រូវ​បាន​គេ​សម្លាប់​ដោយ​សារ​តែ​អ្វី ។​គាត់​បាន​​រក​​ឃើញ​និង​ចង​ក្រង​ជា​ឯកសារ ​នូវ​សកម្មាភាព​មួយ​​ចំនួន ដែល​ក្រុម​ហ៊ុន​​ចង់​បិទបាំង ។ គាត់​បាន​រក​ឃើញ​​ជា​លើក​ដំបូង នូវ ការ​ប៉ុនប៉ង​បិទបាំង ពី​ការ​រក​ស៊ី​ឈើ​ក្រញូង រោង​ចក្រ​អារឈើ​ចំនួន៤ និង ការ​កែច្នៃ វល្លិ៏ល្មៀត ..។ អាជ្ញា​ប័ណ្ណ​របស់​ក្រុម​ហ៊ុន ធីប៊ើហ្គ្រីន ជិត​ផុត​ហើយ ការ​លុប​ចោល​និង ការ​ស៊ើប​អង្កេត​ព្រហ្មទណ្ឌ​មួយ គួរ​​ចាប់​ផ្ដើម​​ដោយ​មិន​បាច់​ពន្យារ​ពេល..​” ។

គំនរ​ឈើ​ប្រណិត និង​ពំនូក​វល្លិ៏ល្មៀត រួម​ទាំង​អាង​សម្រាប់​ច​ម្រាញ់​វល្លិល្មៀត​ជា​​ភស្តុតាង ដែល​ត្រូវ​បាន​ប្រជា​សហគមន៏​រក​ឃើញ​​ត្រូវ​បាន​គេ​និយាយ​ថា គ្រាន់​តែ​ជាចំ​ណែក​តិចតួច​​​​ដែល​នៅ​សេស​សល់​ពី​ការ​ជម្លៀស​ចេញ បន្ទាប់​ពី​បាន​ ដំណឹង​ថា ប្រជា​សហគមន៏​លើក​គ្នា​​មក​កាន់​ទី​​នេះ​​នោះ ។
លោក ឈុត វុទ្ធី សកម្មជន​ព្រៃ​ឈើ​ល្បី​ឈ្មោះ​​ត្រូវ​​បាន​បាញ់​សម្លាប់ កាល​ពី​ថ្ងៃ​ទី ២៦ ខែ មេសា ឆ្នាំ​២០១២ ត្រង់​ចំនុច​វាល​បី ក្នុង​ឃុំ បាក់ខ្លង ស្រុក មណ្ឌល​សីមា ខេត្ត កោះកុង ។លទ្ធ​ផល​នៃ​របាយការណ៏​ស៊ើប​អង្កេត​របស់​រដ្ឋាភិបាល​បង្ហាញ​ថា​លោក ឈុត វុទ្ធី បាន​ស្លាប់​​ដោយ​សារ​ការ​រាល​កៃ​កាំភ្លើ អំឡុង​​ដែល​មាន​ការ​​ប្រតាយ​ដណ្ដើម​កាំភ្លើង​គ្នា ​ជា​មួយ​​សន្តិសុខ​​ក្រុមហ៊ុន ធីប៊ើហ្គ្រីន ដែល​ទទួល​បាន​សិទ្ធិ​កាប់​ឈើ​ពីរដ្ឋ​ ។ ប៉ុន្តែ​ក្រុម​អង្គការ​សង្គមស៊ីវិល និង ប្រជា​សហគមន៏ បាន​ច្រាន​ចោល​លទ្ធផល​ស៊ើប​អង្កេត​​នេះ ដោយ​ថា ​ជា​របាយការណ៏​ភូតកុហក់ ៕

No comments:

Post a Comment

yes