ភ្នំពេញ: លោកឧកញ៉ា ហ៊ុន តូ ក្មួយប្រុសសម្តេចហ៊ុន សែន បានវិលត្រឡប់មកពីប្រទេសអូស្ត្រាលី ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីវេលាម៉ោង ៩ និង ៣៥ នាទីព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១២។ លោកឧកញ៉ា ហ៊ុន តូ ដែលទុកពុកមាត់ គួរឲ្យខ្លាច អមដោយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានប្រកាសក្នុងសន្និសីទកាសែតថា លោកនឹងដាក់ពាក្យប្តឹងកាសែតអូស្ត្រាលីមួយ ដែលផ្សព្វផ្សាយរឿងលោកជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនដ៏ធំក្នុងពេលកន្លងមក។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានអមដំណើរលោកឧកញ៉ា ហ៊ុន តូ នៅពេលវិលត្រឡប់មកដល់ព្រលានយន្តហោះ បានឲ្យដឹងថា ក្នុងដំណើរទៅប្រទេសអូស្ត្រាលីរយៈពេលបីសប្តាហ៍របស់លោក ហ៊ុន តូ ពុំមានការឃាត់ខ្លួនសួរនាំអ្វីពីសំណាក់អាជ្ញាធរប្រទេសអូស្ត្រាលីទេ។
លោក ផៃ ស៊ីផាន បានបញ្ជាក់ថា លោកឧកញ៉ា ហ៊ុន តូ នឹងពិចារណាដាក់ពាក្យប្តឹងកាសែតអូស្ត្រាលីមួយ ដែលចុះផ្សាយថា លោកឧកញ៉ា ហ៊ុន តូ ជាប់ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀនពីកម្ពុជាទៅកាន់ប្រទេសអូស្ត្រាលី។ ក៏ប៉ុន្តែលោកផៃស៊ីផាន មិនបានប្រាប់អ្នកកាសែតថា នឹងត្រូវប្តឹងកាសែតអូស្ត្រាលីពីបទចោទប្រកាន់អ្វីទេ តែលោកថា នឹងប្តឹងយោងតាមច្បាប់ប្រទេសអូស្ត្រាលី។

ក្នុងពេលបង្ហាញមុខដល់អ្នកកាសែតនោះ លោកឧកញ៉ា ហ៊ុន តូ មិនបាននិយាយស្តីអ្វីមួយម៉ាត់ជាមួយអ្នកកាសែតឡើយ។
ជាមួយគ្នានោះ លោក ផៃស៊ីផាន ក៏បានអះអាងថា វត្តមានរបស់លោកក្នុងសន្និសីទ កាសែតពេលនេះ ក្នុងនាមជាអ្នកសម្របសម្រួលឲ្យលោកឧកញ៉ា ហ៊ុនតូ ជួបអ្នក កាសែត និងបង្ហាញមុខលោកក្នុងពេលវិលត្រឡប់មកពីប្រទេសអូស្ត្រាលីប៉ុណ្ណោះ។
ដោយបង្ហាញនូវលិខិតឆ្លងដែនរបស់លោកឧកញ៉ា ហ៊ុន តូ ចំពោះមុខអ្នកកាសែត លោក ផៃ ស៊ីផាន បានមានប្រសាសន៍បញ្ជាក់ថា "នេះជាបាស្ព័ររបស់អ្នកឧកញ៉ា ដែលលោកបានអញ្ជើញមកវិញ។ បាស្ព័រនេះ ដែលគេបានចោទប្រកាន់លោក ដោយថា ស្ថានទូតអូស្ត្រាលី មិនអនុញ្ញាត ផ្តល់ទិដ្ឋាការជូនលោក។ ប៉ុន្តែតាមពិត លោកបានទទួលទិដ្ឋាការរួចស្រេចទៅហើយ ក្នុងរយៈពេលមួយឆ្នាំ ដើម្បីធ្វើដំណើរចុះឡើង ហើយដើម្បីបង្ហាញពីតថភាពនោះ លោកបានអញ្ជើញទៅផ្ទាល់ខ្លួន។ បើសិនជាការចោទប្រកាន់នោះ ពិតមែនគឺអ្នកឧកញ៉ា មិនអាចមានសុវត្ថិភាពទេ ហើយមិនចាំបាច់ទៅដល់អូស្ត្រាលីទេ សូម្បីតែនៅកម្ពុជា ព្រោះកម្ពុជា មានអំណាចនគរបាលអន្តរជាតិ អាំងទ័រប៉ូល។ អីចឹងគ្រាន់តែទៅដល់ព្រលានយន្តហោះ ក៏គេមានអំណាច ចាប់បញ្ជូនបានដែរ"។
លោក ផៃ ស៊ីផាន បានបញ្ជាក់ថា "ដើម្បីបង្ហាញការពិត អ្នកឧកញ៉ា បានទៅដល់អូស្ត្រាលី និងបានបកស្រាយការពិត ដែលបានធ្វើឲ្យកិត្តិយសរបស់កម្ពុជា នៅដដែល ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាទិសដៅនៃការវាយប្រហារនេះ"។
លោក ផៃ ស៊ីផាន បានបន្ថែមថា អ្នកឧកញ៉ា ហ៊ុន តូ មានមេធាវីពីរ។ មេធាវីមួយនៅកម្ពុជា និងមេធាវីមួយទៀត នៅអូស្ត្រាលី ដើម្បីរៀបចំគម្រោងប្តឹងកាសែតអូស្ត្រាលី ចំពោះការចុះផ្សាយដំណឹង ដែលថា លោក ហ៊ុន តូ ក្មួយប្រុសរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ពីកម្ពុជា ទៅកាន់ប្រទេសអូស្ត្រាលី។
គម្រោងប្តឹងផ្តល់កាសែត ដែលមិនទាន់ចេញជារូបរាងនោះ ត្រូវបានលោក ផៃ ស៊ីផាន គូសបញ្ជាក់ថា ដើម្បីលុបលាងកេរ្តិ៍ឈ្មោះរបស់លោកឧកញ៉ា ហ៊ុន តូ ក៏ដូចជារក្សាកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ពិសេសកេរ្តិ៍ឈ្មោះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ដែលជាឪពុកមារបស់លោកឧកញ៉ា ហ៊ុន តូ៕
No comments:
Post a Comment
yes