ព្រះវិហារៈ ប្រជាពលរដ្ឋម្នាក់ បានដាក់ពាក្យបណ្តឹង សុំអន្តរាគន៍ ពីអង្គការសិទ្ឋិមនុស្ស ដោយធ្វើការចោទប្រកាន់ ជំទប់ទីពីឃុំភ្នំត្បែងពីរ មកពីគណបក្សប្រជាជនកម្ពុជាម្នាក់ ថាបានបង្ខំអោយគាត់ ដកស្លាកគណបក្សសមរង្ស៊ី ចេញពីមុខផ្ទះ និងដុតរូបថតលោកសមរង្ស៊ីចោល។
លោកស្រី ពាក ធួប អាយុ ២០ ឆ្នាំ រស់នៅក្នុងភូមិក្តាក់ ឃុំ ភ្នំត្បែងពីរ ស្រុកគូលែន បានដាក់ពាក្យបណ្តឹង ទៅសមាគមន៍សិទ្ធិមនុស្សអាហុកខេត្តព្រះវិហារ កាលពីថ្ងៃអង្គារ ដោយរៀបរាប់ថា នៅវេលាម៉ោងប្រហែលជា ១១ និង ៣០ នាទី ព្រឹកថ្ងៃអង្គារ លោកព្រំ ខិត ជំទុបទីពីរ ឃុំភ្នំត្រែងពីរ កូតាគណបក្សប្រជាជន បានមកផ្ទះរបស់គាត់ ហើយបានបង្គាប់អោយគាត់ដកស្លាកគណបក្សសមរង្ស៊ី ដែលដាក់នៅមុខផ្ទះរបស់គាត់ចោល។ លើសពីនេះទៅទៀត លោកព្រំ ខិត បានចូលទៅក្នុងផ្ទះរបស់អ្នកស្រី ហើយអោយគាត់ដុតរូបថតលោកសមរង្ស៊ី ដែលសៀតនៅនឹងជញ្ជាំងចោល។
អ្នកស្រីពាក ធួប បានបញ្ជាក់ប្រាប់ថា៖«បន្ទាប់ពីអោយខ្ញុំដកស្លាកគណបក្សសមរង្ស៊ីចោលហើយ។ ជំទប់ទីពីហ្នឹង បានចូលទៅក្នុងផ្ទះខ្ញុំ។ ពេលឃើញរូបថត លោក សម រង្ស៊ី គាត់ក៏ប្រាប់អោយខ្ញុំដុតចោល។ គាត់ថា វាជាបញ្ជាថ្នាក់លើ។ ពេលឮថាបញ្ជារបស់ថ្នាក់លើ ខ្ញុំភ័យក៏យករូបថតនោះដុតចោលនៅចង្ក្រានបាយ»។ លោកស្រី បានបន្ថែមថា ស្លាកគណបក្សសម រង្ស៊ីគាត់មិនបានដកនោះទេ។ ស្លាកនោះ បានដាក់នៅមុខផ្ទះរបស់គាត់ នៅមុនពេលបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់កន្លងមក។ អ្នកស្រីបានអះអាងថា កន្លងមក គ្រួសារគាត់ ក៏មិនដែលមានជម្លោះអ្វី ជាមួយនឹងលោកជំទប់ទីពីនោះដែរ។
No comments:
Post a Comment
yes