សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, June 22, 2012

ចិនខ្វល់ខ្វាយចំពោះ​ទំនាក់ទំនង​យោធា​អូស្រ្តាលីនិងសហរដ្ឋអាមេរិក


ប្រទេស​ចិន​បានរិះគន់​ផែនការ​របស់​ប្រទេស​ អូស្រ្តាលី (Australia) ក្នុងការ​បង្កើន​ចំនួន​បុគ្គលិក​យោធា​សហរដ្ឋអាមេរិក​ដែល​ឈរជើង​នៅក្នុង​តំបន់​ភាគ​ខាងជើង។ ប្រទេស អូស្រ្តាលី កំពុង​ទទួល​ការតាំងទី​កងទ័ព​ទាំងនោះ ដែលជា​ផ្នែក​មួយ​នៃ​ការផ្លាស់ប្តូរ​ជាយុទ្ធសាស្រ្ត​នៃ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី អូបាម៉ា (Obama) ចំពោះ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (Asia-Pacific)។ រដ្ឋាភិបាល​ទីក្រុង ប៉េកាំង (Beijing) និយាយ​ថា ទីក្រុង កង់បេរ៉ា (Canberra) កំពុង​តែត្រឡប់​ទៅកាន់​សម្ព័ន្ធមិត្រ​នៃ​សង្រ្គាម​ត្រជាក់​ឡើងវិញ ខណៈពេល​ដែល​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អូស្រ្តាលី លោក ប៊ប ខារ៍ (Bob Carr) ដែល​កាលពី​សប្តាហ៍​មុន បាន​ធ្វើទស្សនកិច្ច​ជាលើកទីមួយ​របស់​លោក​ទៅកាន់​ប្រទេស​ចិន។
AP
រដ្ឋាភិបាល​ទីក្រុង កង់បេរ៉ា បាន​ទទូចថា ប្រទេស​ចិន​មិនមាន​អ្វី​ដែល​ត្រូវភ័យខ្លាច​ចំពោះ​វត្តមាន​នៃ​កងយោធា​ម៉ារីន​របស់​សហរដ្ឋ​អាមេរិក​ចំនួន​២,៥០០នាក់ នៅក្នុង​ដែនដី​ភាគខាងជើង​នៃ​ប្រទេស​អូស្រ្តាលី រហូត​ដល់​ឆ្នាំ​២០១៧​នោះទេ។ ប៉ុន្តែ បញ្ហានេះ​បាន​គ្រប​ដណ្តប់​លើ​ដំណើរ​ទស្សនកិច្ច​ជាលើក​ដំបូង​របស់​លោក​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស ប៊ប ខារ៍ ទៅកាន់​ទីក្រុង​ប៉េកាំង។ លោក ខារ៍ បាន​ជួបពិភាក្សា​ជាមួយ​សមភាគី​ចិនរបស់​​លោក គឺលោក យ៉ាង ជីជី (Yang Jiechi) និង​លោក​ឧត្តម​សេនីយទោ វី ហ្វេងជី (Wei Fenghe) ដែល​ជា​អគ្គមេបញ្ជាការ​រង​នៃ​អគ្គសេនាធិការ។
លោក ខារ៍ បាននិយាយ​ថា លោក​បានប្រាប់​ម្ចាស់ផ្ទះ​របស់​លោក​ថា ទំនាក់ទំនង​យោធា​របស់​ប្រទេស​អូស្រ្តាលី ជាមួយ​នឹង​ទីក្រុង​វ៉ាស៊ីនតោន (Washington) គឺជា​គោលការណ៍​ចម្បង​នៃ​សន្តិសុខ​របស់​ប្រទេស​របស់​លោក។
«នៅក្នុង​ករណី​នីមួយៗ ពួកគេ​បានលើកឡើង​អំពី​បញ្ហា​នៃ​ការបង្កើន​ទំនាក់ទំនង​ផ្នែកការការពារ​របស់​ប្រទេស​អូស្រាលី ជាមួយ​សហរដ្ឋ​អាមេរិក។ ហើយ​ខ្ញុំ​បាន​ឆ្លៀតយក​ឱកាស​មួយនេះ ដើម្បី​ដាក់​ទំនាក់​ទំនងនេះ​ទៅក្នុង​បរិបទ​ប្រវត្តិសាស្រ្ត ហើយ​ពន្យល់​អំពី​មូលហេតុ ដែល​ទំនាក់ទំនង​ទាំងនេះ​គឺជា​ទីបង្អែក​ដ៏សំខាន់​មួយ​និង​ប្រកបដោយ​ប្រសិទ្ធភាព នៃ​គោលនយោបាយ​ការបរទេស​របស់ អូស្រ្តាលី»។

លោក ខារ៍ និយាយ​ថា ក្រុមមន្រ្តី​ជាន់ខ្ពស់​ចិន​បាន​ទទូចថា រយៈពេល​សម្រាប់​«សម្ព័ន្ធមិត្រ​សង្រ្គាម​ត្រជាក់» បានកន្លង​ផុតទៅ​ជាយូរ​ណាស់​មកហើយ។
រដ្ឋាភិបាល​ទីក្រុង កង់បេរ៉ា ជឿជាក់ថា សហរដ្ឋអាមេរិក​បាន​ជួយ​ធានា​សន្តិភាព​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​នៅទីនោះ ស្ថេរភាព​បាន​ជម្រុញ​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ដ៏ធំធេង សម្រាប់​ប្រទេស​ទាំងឡាយ​ដែលរួមទាំង​ប្រទេស​ចិន​ផងដែរ។
ប៉ុន្តែ ខាធឺរីន ម័រតុន (Katherine Morton) ដែលជា​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​មួយរូប​នៅឯ​សាកលវិទ្យាល័យ​ជាតិ​អូស្រ្តាលី (Australian National University) និយាយ​ថា ទីក្រុង​ប៉េកាំង​កំពុង​តែមានការ​ព្រួយបារម្ភ​កាន់តែកើនឡើង អំពី​ការកសាង​កម្លាំង​យោធា​របស់​សហរដ្ឋ​អាមេរិក​នៅក្នុង​តំបន់។
«ខ្ញុំ​គិតថា អារម្មណ៍​ជាទូទៅ​ដែល​ចេញមកពី​ទីក្រុង កង់បេរ៉ា គឺថា ការមាន​វត្តមាន​មួយ​របស់​សហរដ្ឋ​អាមេរិក​នៅក្នុង​តំបន់ គឺជា​រឿងល្អមួយ គឺជា​រឿង​វិជ្ជមាន​មួយ ហើយ​ថា ជាពិសេស​នៅក្នុង​ពេល​ថ្មីៗនេះ បាន​បង្ក​ឱ្យមាន​ការខ្វល់ខ្វាយ​យ៉ាងច្រើន​ពីភាគី​ក្រុង ប៉េកាំង»។
ជម្រើស​ដ៏ពិបាក​មួយ​របស់​ប្រទេស អូស្រ្តាលី គឺ​របៀប​នៅក្នុង​រក្សា​តុល្យភាព​​រវាង​សម្ព័ន្ធ​មិត្រ​ដ៏សំខាន់​របស់​ខ្លួន​ជាមួយ​សហរដ្ឋអាមេរិក និង​ការអភិវឌ្ឍន៍​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច​របស់​ខ្លួន​ជាមួយនឹង​ប្រទេស​ចិន។ តម្រូវការ​របស់​ខ្លួន​សម្រាប់​ធនធាន​ធម្មជាតិ ដែល​គួរឱ្យ​កត់សម្គាល់​ជាងេគ​បំផុត​នោះ​គឺ​រ៉ែដែក កំពុង​តែ​ជួយ​គាំទ្រ​ដល់​សេចក្តី​រុងរឿង​របស់ អូស្រ្តាលី ខណៈពេល​ដែល​ប្រទេស​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត​ជាច្រើន​បាន​កាត់​បន្ថយ៕

No comments:

Post a Comment

yes