យោងទៅតាមប្រភពព័ត៌មានពីគេហទំព័រដេលី ឆីលី ចេញផ្សាយកាលពីថ្ងៃអង្គារ ទី២៥ តុលា ឆ្នាំ២០១១ បានឱ្យដឹងថា ៖ តារាបង្ហាញម៉ូដកូនកាត់អាមេរិក-ចិន ចេស៊ីកា ស៊ី បានលេចធ្លាយខ្សែអាត់វីដេអូសិចដែលកំពុងត្រូវបានគេយកទៅធ្វើអាជីវកម្មក្នុងលក្ខណៈលួចលាក់ក្នុងទីក្រុងហុងកុង ។
ទាក់ទងទៅនឹងការបែកធ្លាយខ្សែអាត់វីឌីអូសិច តារាម៉ូដែលរូបស្រស់បាននិយាយប្រាប់អ្នកសារព័ត៌មានទាំងទឹកភ្នែករលីងរលោងថា ៖ ខ្សែអាត់វីឌីអូសិចនេះគឺជារបស់ខ្ញុំពិតប្រាកដមែន ។ នាងបាននិយាយបន្តទៀតថា ៖ ខ្ញុំបានថតវាជាមួយមិត្តប្រុសដំបូងរបស់ខ្ញុំតាំងពីខ្ញុំនៅក្មេងម៉្លេះ ហើយមិននឹកស្មានថា វាកើតឡើងនៅពេលនេះទេ ។ នៅចំពោះមុខអ្នកកាសែតចេស៊ីកា ស៊ី បានធ្វើការស្តីបន្ទោសដល់ជនអសីលធម៌មួយចំនួនដែលព្យាយាមធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់នាង ហើយជាមួយគ្នានេះដែរ នាងសង្ឃឹមថា វាមិនមែនជាទង្វើរបស់សង្សារចាស់របស់នាងឡើយ ។
ជាចុងក្រោយតារាម៉ូដែលវ័យ២៣ឆ្នាំ បានសំណូមពរឱ្យអ្នកបញ្ចេញវីឌីអូសិចរបស់នាងបញ្ឈប់សកម្មភាពជាបន្ទាន់ ហើយនាងក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះអ្នកគាំទ្រទាំងអស់ដែលនៅតែបន្តគាំទ្ររូបនាង ហើយចាប់ពីពេលនេះតទៅនាងនឹងបំភ្លេចរឿងនេះចោល ហើយផ្តោតអារម្មណ៍លើការងារថ្ងៃអនាគតជាសំខាន់វិញ ៕
No comments:
Post a Comment
yes