សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, June 9, 2012

ទើប​សម្រាល​កូនរួ​ច​សោះ គ្រាន់​តែដឹង​ថាកូ​នស្លាប់ក៏​ដាច់ខ្យ​ល់ស្លាប់​តាមកូ​នភ្លាម


រូបថត លោក​ស្រី ប៊ុន សុខ​ឃីម (ប្រភព ៖ ksmc.com)

ខេត្ត​រតនគិរី៖   ស្ត្រី​ជា​ម្ដាយ និង​ទារក​បាន​ស្លាប់​បន្ទាប់ពី​ឈឺពោះ​ធ្លាក់ឈាម ខណៈ​ដែល​ស្ត្រី​រូប​នេះ​ទើប​ពពោះ​បាន ចំនួន​៧​ខែ ហើយ​ត្រូវ​គ្រូពេទ្យ​បង្អែក​ខេត្ត​រតនគិរី ធ្វើការ​វះកាត់​យក​ទារ​ក​ចេញ​ហើយ​នោះ ។ ស្ត្រី​ជា​ម្ដាយ និង​កូនប្រុស​នេះ​បាន​ស្លាប់​កាលពី​វេលា​ម៉ោង​​រំលង​អធ្រាត្រ ថ្ងៃ​ទី​៨ ខែ​មិថុនា​ឆ្នាំ​២០១២  ខណៈ​នាង​សម្រាក ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​រតនគិរី ស្ថិតនៅ​ភូមិ​៦ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី ។
តាម​ប្រភព​ព័ត៌មាន​ពី​សាច់ញាតិ​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោងជាង​មួយថ្ងៃ ត្រូវ​នឹង​ថ្ងៃ​ទី​៥ ខែ មិថុនា​ឆ្នាំ​២០១២ ស្ត្រី​ពពោះ​ទើបបាន​ចំនួន​៦​ខែ ឈ្មោះ​ ប៊ុន សុខ​ឃីម អាយុ​ ៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​២ សង្កាត់ ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី មាន​ស្ថានភាព​ឈឺពោះ​ធ្លាក់ឈាម ចុក​ជា​ទម្ងន់ ទើប​ប្ដី​ព្រមទាំង​សាច់ ញាតិ​មិន​បង្អង់ ក៏បាន​បញ្ជូន​អ្នកស្រី​សុខ​ឃីម ទៅកាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដើម្បី​ឲ្យ​ក្រុម​គ្រូពេទ្យ​ជំនាញ​ជួយ សង្គ្រោះ តែ​មិន​នឹក​ស្មាន​ថា ស្ត្រី​សុខ​ឃីម និង​ទារក​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ បន្ទាប់ពី​លោកគ្រូ​ពេទ្យ ធ្វើការ​វះកាត់ យក​ទារក​ចេញ​ក្នុង​ផ្ទៃ​ដោយ​សុវត្ថិភាព ហើយ​ដេរ​ផ្ចិត​ទៅវិញ​នោះ បាន​ស្លាប់​ទៅវិញ​នៅ​វេលា ម៉ោងជាង​១​អធ្រាត្រ​ថ្ងៃ​ដដែល ។

ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ៖ សាកសព​ស្ត្រី​សុខ​ឃីម មុននឹង​ស្លាប់​គឺ​មាន​សភាព​ទន់ ខ្សោយ ដោយ​ឈាម​នៅ​ក្នុង​ខ្លួន​ចេះតែ​ធ្លាក់​រហូត​ទល់​តែ​នាង​ស្លាប់​តែ​ម្ដង ទាំង​មុខ​ស្នាម​ដេរ​បាន​ដេរ​ភ្ជាប់​ជិត​រួច ហើយ​នោះ ដែល​សេរ៉ូម​ព្យួរ​ជំនួយ​មិន​ដាច់​សោះ ។ ប្រភព​ខាងលើ​បាន​បញ្ជាក់​ថា ខណៈ​មុននឹង​គ្រូពេទ្យ​ធ្វើការ វះកាត់​ឈាម​ដែល​ធ្លាក់​តាម​ទ្វារមាស​មក​ក្រោម គឺ​បាន​បាក់​ធ្លាក់ និង​ធ្វើ​ឲ្យ​អ្នកស្រី​ចុក​ខ្លាំង ក្រោយពី​ក្រុម​គ្រួសារ​បាន​ចាក់​ថ្នាំ និង​ព្យួរ​សេរ៉ូម​នោះ ។ បញ្ជាក់​ផង​ដែរ ទារក​យកចេញ​ពី​ផ្ទៃ​ម្ដាយ​មាន​សភាព​ខ្សោយ តែ​ក្រោយពី​លោកគ្រូ​ពេទ្យ​ដាក់ ខ្យល់​អុកស៊ីហ្សែន ក៏​នៅ​រស់​បម្រាស់​ដៃ​បម្រាស់​ជើង ។ តែ​គ្រូពេទ្យ​បាន​ប្រាប់​ម្ដាយ​ថា ស្លាប់​កូនប្រុស​នោះ ហើយ​ក៏បាន​ដាច់ខ្យល់​ស្លាប់ ជាមួយ​ម្ដាយ​តែ​ម្ដង ។
ទាក់ទិន​នឹង​ការ​ស្លាប់​នេះ អ្នកយកព័ត៌មាន​វិទ្យា​សាស្ត្រ​ខ្មែរ​យើង បាន​ធ្វើ​ការ​សុំ​បំភ្លឺ​ពី​លោក​ស៊ឹម សន​ឡៃ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត ត្រូវ​បាន​លោក​ឆ្លើយ​តាម​ទូរស័ព្ទ​នៅ​ពេល​នេះ លោក​ពុំ​ទាន់​អាច​បំភ្លឺ​នៅ​ករណី​នេះ បាន​នៅឡើយ​ទេ ៕

No comments:

Post a Comment

yes