សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, June 2, 2012

លែងប្រពន្ធបានមួយឆ្នាំ សុំជាគ្នាវិញ នាងបដិសេធ យកកាំបិត ចាក់ដាច់ពោះវៀន


ខេត្តបន្ទាយមានជ័យ៖ ប្ដីប្រមឹកម្នាក់ចេះតែដើរ ស៊ីផឹកពីព្រលឹម ទាល់ព្រលប់ ប្រពន្ធស៊ូទ្រាំ មិនបានក៏ សុំលែងលះបាន រយៈមួយឆ្នាំប្ដីពុំដាច់ចិត្ត ពីប្រពន្ធក៏ បានមកសុំជាគ្នាវិញ តែនាងជាប្រពន្ធ មិនព្រមបុរស ជាប្ដីខឹង បានយកកាំបិតចាក់ទៅលើ ប្រពន្ធចំនួន៣កាំបិត បណ្ដាលឲ្យប្រពន្ធដាច់ពោះវៀន ៣កំណាត់វេលាម៉ោង ៨ និង ៣០នាទីព្រឹក ថ្ងៃទី១ ខែ មិថុនា ឆ្នាំ២០១២ នៅចំណុចផ្ទះប្រពន្ធក្នុងភូមិ អូរជ្រៅ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នគរបាល ក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១២ នេះថា ជនរងគ្រោះ ដែលត្រូវប្តីចាក់ របួសមានឈ្មោះ ឡឹក ឡាម៉ី ភេទស្រី អាយុ៣១ឆ្នាំរបួសចង្កេះ និងពោះដាច់ពោះវៀន ០២ទៅ០៣កំណាត់ ។ រីឯប្តីអប្រិយដែលចាក់ប្រពន្ធនោះ ឈ្មោះ នួន អន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិឃុំ កើតហេតុជាមួយគ្នា។
សាក្សីពីប្រជាពលរដ្ឋរស់ នៅក្បែរខាងបានឲ្យដឹងថា មុនពេលកើតហេតុ ម៉ោង៨ព្រឹក ថ្ងៃទី១ ខែ មិថុនា ឆ្នាំ២០១២ ប្រពន្ធបានទៅផ្សារ គុត្តសត ដើម្បីទិញម្ហូប អាហារ ពេលនោះប្ដីក៏បានមកចាំ ក្រោយពីប្រពន្ធដើរ ចេញមកដល់មុខផ្សារ ប្ដីគាត់មកកាក់រួចសុំអង្វរ ប្រពន្ធឲ្យជាគ្នាវិញ តែនាងជាប្រពន្ធបដិសេធ យ៉ាងដាច់អហង្ការ ។
បន្ទាប់មក ប្ដីបានទាញកង់ជិះ តាមអង្វរប្រពន្ធទៀត តែប្រពន្ធនៅតែដាច់ខាតមិនព្រមដដែល លុះប្រពន្ធជិះកង់លើ ផ្លូវលំមួយ កន្លែងជិតដល់ផ្ទះ  ប្ដីជិះកង់ពីក្រោយ តាមអង្វរប្រពន្ធ ជាញឹកញាប់នៅ តែពុំព្រមទៀត ពេលនោះ បុរស ជាប្ដីខឹងក៏ចុះពីលើកង់ ស្ទុះទៅចាប់ប្រពន្ធ ផ្ដួលនៅលើដីរួចឡើងជិះប្រពន្ធពីលើយក កាំបិត ពីចង្កេះចាក់ទៅលើ ប្រពន្ធចំនួន ៣កាំបិត ចំកណ្ដាលពោះបណ្ដាលឲ្យដាច់ពោះវៀន ០៣ កំណាត់ប្រកាច់ លើចិញ្ចើមផ្លូវ តែម្នាក់ឯង រួចប្ដីអប្រិយរូបនោះបានរត់គេចខ្លួន បាត់ស្រមោលឈឹងតែម្តង។
បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាព កម្ពុជា ជប៉ុន ស្រុកមង្គលបុរី ចំណែកជនល្មើស ប្តីអប្រិយ ដែលកំពុងរត់គេចខ្លួន ត្រូវបាន សមត្ថកិច្ចកំពុងស្រាវជ្រាវ តាមចាប់ខ្លួនយកមកផ្តន្ទាទោស តាមច្បាប់៕

No comments:

Post a Comment

yes