សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, June 30, 2012

គណបក្សប្រជាធិតេយ្យពីរ និងជួបចរចារគ្នានៅប្រទេសហ្វីលីពីន ជុំវិញ ការបង្រួបបង្រួមជាសម្លេងតែមួយ ដើម្បីយកជ័យជំនះលើគណបក្ស កាន់អំណាចសព្វថ្ងៃ


នៅក្នុងប្រទេសកម្ពុជា ដែលគ្រប់គ្រងដោយគណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ ត្រូវ បានគេមើលឃើញថា ជាគណបក្សដែលដឹកនាំប្រទេសទៅដោយអំណាចផ្តាច់ការ និង​បក្ខពួកនិយម ហើយប្រជាពលរដ្ឋរស់នៅរងទុក្ខគ្មានពេលល្ហែរ ។

គណបក្ស សម រង្ស៊ី ដែលជាគណបក្សប្រជាធិបតេយ្យ ជានិច្ចជាកាលតែងតែធ្វើការអំពាវ នាវឲ្យបងប្អូនប្រជាពលរដ្ឋអ្នកស្នេហាជាតិ ស្នេហាលិទ្ធិប្រជាធិបតេយ្យទាំងអស់ចូករួមជា មួយ និងគណបក្ស សម រង្ស៊ី ក៏ដូចជាគណបក្ស ដែលមាននិន្នាការស្រលាញ់នូវលិទ្ធិប្រជា ធិបតេយ្យផងដែរ ។

សូមរំលឹកថា បន្ទាប់ពីមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ហើយ គណបក្ស សម រង្ស៊ី បានធ្វើការអំពាវនាវជាថ្មីម្តងទៀតដើម្បីឲ្យសម្លេងអ្នកប្រជាធិបតេយ្យមកចូលរួម ជាមួយនិងគណបក្ស សម រង្ស៊ី បន្ទាប់ពីគណបក្ស សម រង្ស៊ី បានមើលឃើញថាការបោះ ឆ្នោតនៅក្នុងប្រទេសកម្ពុជា គឺមិនមានភាពយុត្តិធម៌ សេរី និងត្រឹមត្រូវនោះ ។


ដោយមានគោលការណ៏ និងគោលជំហរតែមួយ មិនបានប៉ុន្មានគណបក្ស សិទ្ធិមនុស្ស ក៏ បានធ្វើការប្រកាសជាសាធារណៈ មានបំណងវិលមកចរចារជាថ្មីម្តងទៀតជាមួយនិងគណ បក្ស សម រង្ស៊ី លើបញ្ហាការបង្រួបបង្រួមអ្នកប្រជាធិបតេយ្យ ។ ស្របពេលជាមួយនិងគណ បក្ស សម រង្ស៊ី ដែលមានគោលជំហរតាំងពីដើមរៀងមក ក្នុងការបើកផ្លូវឲ្យអ្នកប្រជាធិប តេយ្យចូលរួមនោះ គណបក្ស សម រង្ស៊ី ក៏បានទទួលយកការសុំចរចារជាថ្មីរបស់គណបក្ស សិទ្ធិមនុស្ស ហើយក៏បានធ្វើការឆ្លើយឆ្លងលិខិតនិងគ្នាទៅវិញទៅមក រហូតមានការកំណត់ ជាក់លាក់ច្បាស់លាស់ក្នុងការកំណត់យកថ្ងៃណាមួយដើម្បីចរចារគ្នាពីបញ្ហាបង្រួមបង្រួម រវាងគណបក្ស ទាំងពីរជាសម្លេងតែមួយ ។

ទាក់ទងទៅនិងបញ្ហាខាងលើនេះ ប្រធានស្តីទីគណបក្ស សម រង្ស៊ី លោក គង់ គាំ បាន​អោយ​ដឹងថា ​ក្រុមការងាររបស់គណ​បក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស នឹងធ្វើ​​ការ
ជួបពិភាក្សាគ្នាអំពីបញ្ហា នៃការបង្រួប​បង្រួមរវាងគណបក្សទាំងពីរនៅថ្ងៃទី១៧  ខែកក្កដា ឆ្នាំ២០១២ ខាងមុខនេះនៅទីក្រុងម៉ា​នី​ល ប្រទេសហ្វីលីពីន ។

ប្រធានស្តីទីគណបក្ស សម រង្ស៊ីលោក គង់ គាំ បានមានប្រសាសន៍អោយ​ដឹងទៀត​ថា ថ្នាក់​ដឹកនាំជាន់ខ្ពស់របស់គណបក្សសម រង្ស៊ី មួយចំនួនមានដូចជា រូបលោកផ្ទាល់ លោក សុន ឆ័យ ដែលជាប្រធានក្រុមអ្នកតំណាងរាស្ត្រ លោក យឹម​ សុវណ្ណ អ្នកនាំពាក្យគណបក្ស​ រួម​ជាមួយ​លោក​ អេង ឆៃអ៊ាង និងធ្វើការជួបប្រជុំផ្ទៃ​ក្នុងគណបក្ស ជាមួយនិងលោក សម រង្ស៊ី នៅថ្ងៃទី១៥-១៦ ខែកក្កដា ឆ្នាំ ២០១២​ នៅទីក្រុងម៉ានីល ប្រទេសហ្វីលលីពីន​គឺមុន​មួយថ្ងៃ​នៃការជួបពិភាក្សាគ្នាជាមួយ និងក្រុមការងាររ​បស់គណបក្ស សិទ្ធិមនុស្ស ។

លោក គង់ គាំ បានមានប្រសាសន៏ប្រាប់ទៀតថា ចំពោះការជួបប្រជុំជាមួយ ​ក្រុមការងារ​​
របស់គណបក្ស សិទ្ធិមនុស្ស នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ​២០១២ គឺលោក  សម រង្ស៊ី ធ្លាប់បាន
ធ្វើការបញ្ជាក់ថា « ចំពោះរបៀបវារៈ ប្រជុំពិភាក្សា​ជាមួយក្រុមការងារ​គណបក្ស សិទ្ធិមនុស្ស ជាគោលការណ៍ ដែលយើង​នឹងពិចារណា​ឬក៏ស្តាប់គ្នាទៅវិញទៅមក អំពី​វិធីធ្វើយ៉ាង​ណាឲ្យ​មានការរួបរួមកំលាំងគណ​បក្សទាំងពីរ ដើម្បីយកជ័យជំនះលើគណ​បក្សកាន់អំណាច​សព្វ
ថ្ងៃ ដើម្បីអោយមាន​ការផ្លាស់ប្តូរនៅឆ្នាំ២០១៣ » ។
សូមជំរាបថា របត់នយោបាយថ្មីសម្រាប់អ្នកប្រជាធិបតេយ្យនៅកម្ពុជា គឺត្រូវស្វែងរកការរួម​បញ្ចូលគ្នា ដើម្បី​ក្លាយជាកម្លាំងតែមួយ ដើម្បីយកឈ្នះលើគណបក្សកាន់អំណាចសព្វថ្ងៃ ក្នុង​ការ​បោះឆ្នោតឆ្នាំ២០១៣ខាងមុខនេះ ។លទ្ធផលនៃការបោះឆ្នោត​ជ្រើរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិទីដែលទើបតែ​កន្លងផុត​ទៅ​នេះ បានបង្ហាញយ៉ាងច្បាស់​ថា គឺមានតែ​ការ​​បង្រួបបង្រួមគ្នាទេ ទើបអាចធ្វើឲ្យកម្លាំង អ្នកប្រជា​ធិប​តេយ្យក្លាយជាកម្លាំងស្នូលដ៏​រឹង​មាំ​មួយ សំរាប់យកជ័យជំនះ ធ្វើការផ្លាស់ប្តូរការដឹកនាំនៅ​ប្រទេស​កម្ពុជា តាមរយៈការបោះ​ឆ្នោត ក្នុងឆ្នាំ២០១៣ ខាងមុខ ។

ជាការពិតសម្លេងប្រជាពលរដ្ឋ ដែលបានគាំទ្រចំពោះគណបក្សប្រជាធិបតេយ្យ​ក្នុងការបោះ​ឆ្នោត​ឃុំអាណត្តិទី៣ បូកបញ្ជូលគ្នា គឺមានចំនួនតិចជាងសម្លេងគាំទ្ររបស់គណបក្ស​កាន់​អំណាចមែន ក៏ប៉ុន្តែបើគេគ្រលេកមើលលើនិតិវិធីរៀបចំការបោះឆ្នោត ឃើញថាមាន​ការ​លុប​​​ឈ្មោះប្រជា​ពល​រដ្ឋ ការរំខានប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត ការបោះឆ្នោត​លើ​ឈ្មោះ​​ស្ទួន ការចេញលិខិត​បញ្ជាក់​អត្តសញ្ញាណក្លែងក្លាយឲ្យ​ប្រជាពលរដ្ឋទៅ​បោះឆ្នោត​សម្រាប់បំប៉ោងសម្លេងឲ្យគណបក្សប្រជាជនជាដើម ។

ហើយសរុបចំនួនអ្នក​ទៅបោះឆ្នោតគឺមានចំនួនប្រមាណតែ៦០ភាគរយប៉ុណ្ណោះ ដែលប្រ​ជា​ពលរដ្ឋ​ភាគ​ច្រើន មិនបានទៅបោះ​ឆ្នោត ត្រូវបានគេដឹងថា ជាអ្នកដែលគាំទ្រគណបក្ស​ប្រឆាំង ។ ដូច្នេះយោង​ទៅលើ​លទ្ធផលនេះ​សម្លេងប្រជាធិបតេយ្យ សបញ្ជាក់ឲ្យឃើញ​ ​មាន​ចំនួន​ប្រហាក់ប្រហែល ឬឈ្នះគណបក្សកាន់អំណាចរួច​ទៅហើយ បើមានការរៀប​ចំការ​បោះ​ឆ្នោត​​បានត្រឹមត្រូវនោះ ។

សូមបញ្ជាក់ថា ការរួបរួមនៃអ្នកដែល​ស្រឡាញ់លទ្ធិប្រជាធិបតេយ្យទាំងអស់ ជាមួយ​គណ​បក្ស សម រង្ស៊ី គឺនឹងបង្ហាញឲ្យឃើញកម្លាំង​ប្រជែងជាមួយគណបក្សកាន់អំណាច ឲ្យកាន់​តែខ្លាំង និងកាន់​តែធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត និងដើម្បីបញ្ចប់របបផ្តាច់ការដឹកនាំ​ប្រទេស ដោយការ​ធ្វើ​បាបរាស្ត្រ ដើម្បីរក្សាអំណាចខ្លួនឯងឲ្យបានយូរអង្វែងនោះ។ ក្នុងរបប​ដឹកនាំបែបនេះ គឺមាន​តែមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលក្លាយខ្លួនជាមនុស្សមានបាន ជា​មហាសេដ្ឋី ស្របពេលដែល​ប្រជាពលរដ្ឋកាន់តែក្រកី្ររងទុក្ខវេទនានោះ ។​ ផ្ទុយមកវិញ​របប​ប្រជាធិប​តេយ្យសេរី គឺមេ​ដឹក​នាំ​យកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់រាស្ត្រ ដោយ​ចាត់​ទុកប្រជារាស្ត្រ​ជាម្ចាស់អំណាច ។ ហើយនៅប្រទេសមួយចំនួន របបផ្តាច់ការបាន​ជ្រកកោន​ក្រោមផ្លាកប្រជាធិបតេយ្យបានមួយចំនួនធំហើយ ដូចនេះគឺ​មានតែប្រជាពលរដ្ឋប៉ុណ្ណោះ ដែលជាអ្នកវិនិច្ឆ័យ ដើម្បីធ្វើការផ្លាស់ប្តូររបបបែបនេះបាន ៕

No comments:

Post a Comment

yes