សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, June 9, 2012

ប្រជាពលរដ្ឋតំបន់បឹងកក់ ធ្វើពិធីបន់ស្រន់ និងដាក់បណ្តាសារ


ជំលោះដីធ្លីរវាងប្រជាពលរដ្ឋតំបន់បឹងកក់ ជាមួយនិងក្រុមហ៊ុន ស៊ូកាគូអ៊ីន ព្រឹទ្ធសមាជិកសភា ឡៅ មេងឃីន មកពីគណបក្សប្រជាជន ដែលជំនាញខាងឆក់ប្លន់ដីរបស់ប្រជាពលរដ្ឋបានអូស​​បន្លាយអស់ រយៈពេលជាង៥ឆ្នាំមកហើយ មិនទាន់ត្រូវបានបញ្ចប់នៅឡើយនោះទេ ។
តំបន់បឹងកក់ត្រូវបានរដ្ឋាភិបាលរបស់លោក ហ៊ុន សែន សប្បទានទៅឲ្យក្រុមហ៊ុន ស៊ូកាគូអ៊ីន រយៈពេល៩៩ឆ្នាំ ដើម្បីធ្វើការអភិវឌ្ឍន៏នៅតំបន់នោះ ។ បន្ទាប់ពីទទួលបានសិទ្ធិផ្តាប់មុខ នៅតំបន់នោះហើយ ក្រុមហ៊ុនបានធ្វើការបណ្តេញប្រជាពលរដ្ឋឲ្យចាកចេញពីទីនោះ ដោយមិនបានផ្តល់សំណងណាមួយឲ្យបានសមរម្យនោះទេ ដោយក្រុមហ៊ុន បានប្រើអំណាចផ្តាច់ការ របស់ពួកគេធ្វើទង្វើលអសីលធម៌យ៉ាងខ្លាំងមកលើប្រជាពលរដ្ឋ ទាំងការឈូសឆាយរំលំ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ការប្រើអំពើហឹង្សាមកលើប្រជាពលរដ្ឋជាដើម រួមទាំងការបូម ខ្សាច់ចាក់ពន្លិចផ្ទះរបស់ប្រជាពលរដ្ឋផងដែរ ។
ប្រជាពលរដ្ឋនៅតំបន់បឹងកក់ត្រូវស្លាប់ជាប​ន្តរបន្ទាប់ក្នុងរឿងជំលួសដីធ្លី ជាមួយនិងក្រុមហ៊ុន ស៊ូកាគូអ៊ីន របស់មេឈ្មួញ ឡៅ មេងឃីន ទាំងអង្គការជាតិ អន្តរជាតិ គណបក្សប្រឆាំងបាន ធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើដ៏ព្រៃផ្សៃរបស់ក្រុមហ៊ុន និងអាជ្ញាធរដែលបានធ្វើ មកលើប្រជាពលរដ្ឋនៅតំបន់បឹងកក់ ហើយមានទាំងអ្នករលូតកូនក្នុងផ្ទៃក្នុងការធ្វើ​បាតុ​កម្ម​ទាម​ទារ រកដំណោះស្រាយឲ្យបានសមរម្យជូនពួកគាត់ ដែលទទួលរងនូវការបង្ក្រាបយ៉ាង ចាស់ដៃពីសំណាក់អាជ្ញាធរក្រុងភ្នំពេញរបស់លោក ហ៊ុន សែន ។

នៅក្នុងការធ្វើបាតុកម្មពួកគាត់ត្រូវទទួលរងនូវការវាយបង្ក្រាប និងចាប់ចង ឃុំឃាំងជារហូត ក្រោមកណ្តាប់ដៃរបស់អាជ្ញាធរចិត្តខ្មៅ ទង្វើវាយបង្ក្រាប ឈូសឆាយបំផ្លាញលំនៅដ្ឋាន និង ការរំលោភសិទ្ធមនុស្ស ​ដែលពួកគេបានធ្វើមកលើពលរដ្ឋរស់នៅតំបន់បឹងកក់ បានធ្វើឲ្យ ធានា​គារពិភពលោកក្តៅក្រហាយមកលើរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដែលធ្វើបាបពល​រដ្ឋខ្លួនឯង ហើយបានធ្វើឲ្យធនាគារមួយនេះសម្រេចចិត្តបង្អាក់ជំនួយមកដល់រដ្ឋាភិ បាលរបស់​លោក ហ៊ុន សែន ដោយគេបានឲ្យលោក ហ៊ុន សែន ធ្វើកិច្ចសន្យានិងបញ្ឈប់ការ វាធ្វើបាប​ប្រជាពលរដ្ឋ និងមានដំណោះស្រាយឲ្យបានសមរម្យជូនពលរដ្ឋនៅតំបន់បឹងកក់ ទើបពួកគេ​បន្តរជំនួយជួយមកដល់រដ្ឋាភិបាលលោក ហ៊ុន សែន ជាថ្មីបន្តរទៀត ។
ដោយខ្លាចបាត់នូវប្រាក់ជំនួយរបស់ធនាគារពិភពលោក លោក ហ៊ុន សែន បានធ្វើកិច្ចសន្យា ដោយចុះហត្ថលេខាលើលិខិតមួយដោយកាត់ដីចំនួន១២,៤៤ហិតាទៅឲ្យប្រជាពលរដ្ឋវិញ ក្នុងទំហំផ្ទៃបឹងទាំងមូលចំនួន១៣៣ ហិតានោះ ។
នៅក្នុងការក្អែលរបស់រដ្ឋាភិបាលនូវចំនួនផ្ទៃដី១២,៤៤ហិតាមកឲ្យប្រជាពលរដ្ឋវិញនោះ គឺមាន ប្រជាពលរដ្ឋតិចណាស់ដែលទទួលបានប្លង់ដីបានសិទ្ធិធ្វើការអភិវឌ្ឍន៏នៅទីនោះ ក្រៅតែអំពី នេះគឺជាប្លង់របស់លោក ឡៅ មឹងឃីន ដដែលជាដដែល ។ ប្រការទាំងអស់នេះហើយបាន​ធ្វើ​ឲ្យប្រជាពលរដ្ឋទាំងនោះមិនសុខចិត្ត ហើយពួកគាត់បានធ្វើការតវ៉ាទាមទារសារជាថ្មីម្តងទៀត ។ការតវ៉ារបស់ពួកគាត់គឺមានសន្ទុះខ្លាំងឡើងជាលើកមុនទៅទៀត ដោយមានការតវ៉ាជាញយ ដងរបស់ពលរដ្ឋតំបន់បឹងកក់ បានធ្វើឲ្យពួកគេមិនពេញចិត្តហើយកាលពីពេលថ្មីៗកន្លងទៅ នេះ ពួកអាជ្ញាធរក្រោមអំណាចរបស់លោក ហ៊ុន សែន ទាំងនោះបានចាប់ប្រជាពលរដ្ឋប្រុស ស្រីចំនួន១៥នាក់ បន្ទាប់មកតុលាការដ៏មហាសែនអយិត្តិធម៌ក្រុងភ្នំពេញ បានកាត់ក្តីឲ្យពួក គាត់ទាំងនោះជាប់ពន្ធនាគារក្នុងម្នាក់ចំនួន២ឆ្នាំនិង៦ខែ ។
អ្វីដែលពួកគេបានធ្វើនេះគឺដើម្បីបំបាក់ប្រជាពលរដ្ឋបឹងកក់ តែផ្ទុយទៅវិញប្រជាពលរដ្ឋបឹង កក់កាន់តែមានភាពក្លាហានជាងមុនទៅទៀត ដោយមិនចុះញ៉មចំពោះទង្វើដែលពួកគេបាន ធ្វើមកលើពលរដ្ឋរបស់ពួកគាត់ឡើយ ដោយពួកគាត់បានស្រែកតវ៉ាទាមទារឲ្យតុលាការដ៏ មហាសែន អយត្តិធម៌របស់តេជោសែន ធ្វើការដោះលែងគ្នាគាត់ដែលត្រូវបានតុលាការកាត់ ទោសឲ្យជាប់ពន្ធនាគារនោះ។​
កម្លាំងមហាសាមគ្គីរបស់ប្រជាពលរដ្ឋតំបន់បឹងកក់ កាលពីព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១២
ពួកគាត់បានមកជួបជុំគ្នាធ្វើពិធីសែនព្រេន និងបន់ស្រន់ ដាក់បណ្តាស់សារចំពោះ ក្រុម​ហ៊ុន
ស៊ូកាគូអ៊ីន ដែលមានលោក ឡៅ មេងឃីនជាថៅកែ រួមនិងបក្ខពួក និងអាជ្ញាធរក្រុង​ភ្នំពេញ​យ៉ាងចាស់ដៃតែម្តង ។
ក្នុងពិធីដាក់បណ្តាស់សារ បន់ស្រន់​បួងសួងសុំឲ្យបារមីម្ចាស់ទឹកម្ចាស់ដីនៅបឹងកក់គឺលោកយាយ​​ម៉ៅ លោកតាប្រាក់ សូម​​ជួយបន្ទន់ចិត្តមន្ត្រីចិត្តខ្មៅរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ​និងមន្ត្រីតុលាការក្រុងភ្នំពេញដ៏សែនមហាអយុត្តិធម៌នោះ​ឲ្យដោះលែង​ប្រជាពលរដ្ឋ​ចំនួន១៥នាក់ចេញពន្ធនាគារវិញ។
ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋជាច្រើននាក់បានធ្វើពិធីបួសសួងដាក់បណ្តាស់សារថា « ពួកខ្ញុំសុំដាក់ទំនាយដល់ក្រុមហ៊ុន ស៊ូកាគូអ៊ីន និង អាជ្ញាធរក្រុងដែលបានបំពារបំពាននិង​ប្លន់យកដីរបស់យើងខ្ញុំយើងខ្ញុំសុំដាក់ទំនាយឲ្យអ្នកឯងទាំងអស់គ្នា មានជម្ងឺឈឺថ្កាត់​ជារៀងរហូតមិនមានថ្ងៃណាជាសះស្បើយ  ​និងសុំដាក់ទំនាយឲ្យពួកអ្នកឯង​ធ្វើដំណើរទៅណាជួបប្រទះតែឧបសគ្គគ្រប់ពេលវេលានិងកុំឲ្យមានសេចក្តីសុខ សប្បាយក្នុងក្រុមគ្រួសារនិងក្នុងជីវិត » ។
សូមជំរាបផងដែរថា កាលពី​ថ្ងៃ​ទី៥ ខែមិថុនា  ប្រជាពលរដ្ឋតំបន់បឹងកក់ និងក្មេងៗ ពួកគេ​បាននាំគ្នា​ទៅ​ជុ​ត​ជង្គង់​ពីមុខ​ព្រះបរមរាជវាំង​ដើម្បី​សុំ​ព្រះរាជអន្តរាគមន៍ ពី​ព្រះមហាក្សត្រ និង​គ្រោង​ដាក់​ញត្តិ​ថ្វាយព្រះអង្គ​ផងដែរ។ ការសុំព្រះរាជអន្តរាគមន៏របស់ប្រជាពលរដ្ឋ និងក្មេងៗ​មិនត្រូវបានខាងតំណាងព្រះបរមរាជវាំង ចេញមកដោះស្រាយឬអន្តរាគមន៏ជួយ​ពួកគាត់នោះ​ទេ ពួកគេ​បាន​សម្ដែង​កា​រខកចិត្តចំបោះការគ្មាន​អន្តរាគមន៍ពីខាងព្រះបរមរាជវាំង
សូមរំលឹកថា ក្រុម​អ្នកភូមិ​ទាំងនោះ​ក៏ធ្លាប់បាន​ទៅសុំ​អន្តរាគមន៍​ពី​ក្រសួងយុត្តិធម៌ និង​ស្ថាប័ន​ជាតិ​ជាច្រើន​ទៀតផងដែរ តែដូចជារំពឹងខ្យល់អញ្ចឹង ។ ចុងក្រោយ​នេះ ពួកគេបានងាយមក​សុំ​អន្តរាគមន៍​ពី​អ្នកតា​ម្ចាស់​ទឹក​ម្ចាស់​ដី ​ដើម្បី​ឲ្យ​ជួយមានដំនោះស្រាយ និងឲ្យមានការ​ដោះលែង​អ្នកភូមិ១៥នាក់​ដែល​កំពុង​ជាប់ពន្ធនាគារ ព្រៃសនោះផងដែរ ។
សូមជំរាបថា ប្រធានគណបក្ស សម រង្ស៊ី លោក សម រង្ស៊ី ក៏ធា្លប់បានធ្វើការអំពាវនាវឲ្យកុំឲ្យ អ្នកវិនិយោជទុកទាំងអស់បណ្តាក់ទុនជាសមួយក្រុមហ៊ុន ស៊ូកាគូអ៊ីន របស់លោក ឡៅ មេងឃីននេះ ដោយលោក សម រង្ស៊ី បានលើកឡើងថាក្រុមហ៊ុនមួយនេះគឺជាក្រុមហ៊ុនចោរ ដែលបានលួចប្លន់ដីរបស់ប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៏របស់ខ្លួន ហើយបានធ្វើបាបប្រ ជាពលរដ្ឋខ្លាំងណាស់ដែលមិនអាចអត់ឱនឲ្យបាននោះទេ លោកថាក្រុមហ៊ុនណាដែលមក បណ្តាក់ទុកជាមួយក្រុមហ៊ុន ស៊ូកាគូអ៊ីន របស់លោក ឡៅ មេងឃីន ក្រុមហ៊ុននោះក៏មាន ឈ្មោះជាចោរផងដែរ ទោះមិនបានធ្វើដោយផ្ទាល់ក៏ដោយ ។
បន្ទាប់ពីការប្រកាសរបស់ប្រធានគណបក្សប្រឆាំងបែបនេះ ប៉ុន្មានថ្ងៃក្រោយមកលោកបានប្រ កាសជាថ្មីម្តងទៀតថា មានអ្នកវិនិយោគជាច្រើនគេបានដកទុនចេញពីក្រុមហ៊ុនមួយនេះ ព្រោះដោយសារតែពួកគេបានដឹងនូវទង្វើររបស់លោក ឡៅ មេងឃីន ដែលបានធ្វើបាបប្រជា ពលរដ្ឋ ហើយណាមួយគេក៏មិនចង់មានឈ្មោះជាចោរដូចជាក្រុមហ៊ុន ស៊ូកាគូអ៊ីន ដែលមាន លោក ឡៅ មេឃីន ជាថៅកែ និងជាចោរនោះទេ ៕

No comments:

Post a Comment

yes