កញ្ញា តឹក នីម ក្នុងវ័យ២៨ឆ្នាំ ដែលជាសមាជិករបស់គណបក្សសម រង្ស៊ី
និងជាបេក្ខភាពលេខ រៀងទី១ នៅក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
ដែលត្រូវបានទទួលការលួងលោមទិញទឹក ចិត្តពីសំណាក់សមាជិករបស់គណបក្សប្រជាជន
នៅមុនពេលបោះឆ្នោតឃុំ-សង្កាត់នោះ ឥលូវនេះកញ្ញា តឹក នីម បានទទួលជោគជ័យក្នុងការដណ្តើមជាមេឃុំអមលាំង
ពីគណបក្សប្រជាជន របស់លោក ហ៊ុន សែន ហើយ ។
ភាពជោគជ័យរបស់កញ្ញា តឹក នីម សមាជិករបស់គណបក្ស សម រង្ស៊ី គឺជាជោគជ័យរបស់ប្រជាពលរដ្ឋនៅក្នុងឃុំអមលាំង
ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលបានរើខ្លួនរួចពីការជិះជាន់ គាបសង្កត់ពីសំណាក់មេឃុំចាស់ដែលជាមនុស្សរបស់គណបក្សប្រជាជន
ដែលតែងតែធ្វើបាបប្រជាបលរដ្ឋ គ្មានពេលល្ហែរ ដើម្បីផ្គាប់ចិត្តឈ្មួញ និងក្រុមហ៊ុនទុច្ចរឹត
ដែលបានរំលោភយកដីរបស់ប្រជាពល រដ្ឋទាំងកុំរោលនោះ ដោយគេមិនបានខ្វាយខ្វល់ពីអ្វីទាំងអស់
។
កញ្ញា តឹក នីម បន្ទាប់ពីបានជាប់ជាមេឃុំហើយនោះ គឺតែងតែធ្វើសកម្មភាពយ៉ាងស្វាហាប់ដើម្បី
បំពេញតំរូវការរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំ
ដូចអ្វីដែលលោកស្រីមេឃុំបានធ្វើការសន្យា
ជាមួយនិងប្រជាពលរដ្ឋកាលពីអំឡុងពេលឃោសនាយ៉ាងដូច្នោះដែរ ។ លោកស្រីមេឃុំបាន ប្រាប់ថា
លោកស្រីមានការសប្បាយចិត្តខ្លាំងណាស់ដែលប្រជាពលរដ្ឋនៅក្នុងឃុំបានផ្តល់ទំនុក
ចិត្តមកលើរូបគាត់ ហើយគាត់និងខិតខំធ្វើការងារគ្រប់បែបយ៉ាងនៅក្នុងឃុំ ដើម្បីប្រយោជន៏
របស់ប្រជាពលរដ្ឋ និងដើម្បីកេរ្តិ៏ឃុំអមលាំង មួយនេះផងដែរ ។
លោកស្រីមេឃុំបានបន្តរទៀតថា សូមឲ្យស្មារតីរបស់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស
ដែលត្រូវទទួលរងនូវការរំលោភដីធ្លី ផ្ទះសម្បែង
រួមជាមួយនិងការរិះជាន់ធ្វើបាបមួយចំនួនទៀតពីសំណាក់មន្រ្តីខិចខូច ក្រុមហ៊ុន និង
ឈ្មួញទុច្ចរឹតនោះ សូមចូលរួមជាមួយនិងគណបក្ស សម រង្ស៊ី ដើម្បីយើងរើខ្លួនចេញឲ្យផុតពីទុក្ខ
លំបាកវេទនានេះទៀត ដូចជាប្រជាពលរដ្ឋនៅក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
ជាគំរូ បានធ្វើបង្ហាញឲ្យយើងទាំងអស់គ្នាបានឃើញស្រាប់ ។
ចំណែកលោក នុត រំដួល សមាជិកព្រឹទ្ធសភា និងជាប្រធានខេត្តកំពង់ស្ពឺរបស់គណបក្ស សម
រង្ស៊ី បានថ្លែងថាលោកមានការសប្បាយចិត្តខ្លាំងណាស់ដែលឃុំអមលាំង
មួយនេះទទួលបានជ័យជំនះមានមេឃុំស្រី្តមកពីគណបក្ស សម រង្ស៊ី ។
លោកថាឃុំមួយនេះគឺជាឃុំដែលទទួលរង នូវការរំលោភដីធ្លីយ៉ាងធ្ងន់ធ្ងរពីសំណាក់ក្រុមហ៊ុន
ស្ករអំពៅរបស់លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជន
ដែលពុំបានផ្តល់សំណងសមរម្យណាមួយជូនប្រជាពលរដ្ឋនៅក្នុងឃុំ អមលាំងនេះឡើយ ។
លោកថាតាមព័ត៌មានដែលលោកទទួលបានពីប្រជាពលរដ្ឋ បានប្រាប់លោកថា
នៅថ្ងៃបោះឆ្នោតក្រុមហ៊ុនរបស់លោក លី យ៉ុងផាត់ មិនបានអនុញ្ញាតឲ្យប្រ
ជាពលរដ្ឋឈប់សំរាក ដើម្បីបានទៅចូលរួមបោះឆ្នោតនោះទេ ហើយគេបានគាំរាមប្រជាពលរដ្ឋ
ដែលជាកម្មករថា ប្រសិនបើកម្មការរូបណាហ៊ានតែឈប់សំរាកពីការងារ ហើយទៅចូលរួមបោះ
ឆ្នោតនោះគេនិងកាត់ប្រាក់ខែរបស់កម្មកររូមនោះភ្លាម ។
ជាមួយគ្នានេះលោក នុត រំដួល បានហៅទង្វើរបស់ក្រុមហ៊ុន លី យ៉ុងផាត់ខាងលើនេះថាជាទង្វើ
ដ៏ខ្មៅកខ្វក់របស់ក្រុមហ៊ុនមួយនេះ មកពីពួកគេខ្លាចចាញ់ បានជាគេហាមប្រជាពលរដ្ឋដែលជាកម្មករនៅក្នុងរោងចក្រនោះមិនឲ្យឈប់សំរាកដើម្បីទៅចូលរួមបោះឆ្នោត
ដោយគេបានដឹងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋពិតណាស់និងបោះឆ្នោតគាំទ្រគណបក្ស សម រង្ស៊ី
ដែលគណបកក្ស សម រង្ស៊ី គ្រប់ពេលតែងតែចេញមុខជួយប្រជាពលរដ្ឋនៅពេលមានបញ្ហាជាមួយនិងក្រុមហ៊ុននោះ
លោកថាតែទោះជាយ៉ាងណា គេនៅតែចាញ់ជាដដែល ហើយកុំតែគេធ្វើរបៀបនេះ នោះមិនដឹងថាគណបក្សប្រជាជន
ចាញ់ដល់កំរិតណានោះទេនៅក្នុងឃុំអមលាំងមួយនេះ ។
មន្រ្តីអង្គការក្រៅរដ្ឋាភិបាលក៏បានហៅទង្វើរបស់ក្រុមហ៊ុន លី យ៉ុងផាត់ខាងលើនេះថា
ជាការធ្វើ ខុសទៅនិងច្បាប់យ៉ាងធ្ងន់ធ្ងរ
ដោយហេតុថាប្រជាពលរដ្ឋគ្រប់រូបគឺមានសិទ្ធនៅក្នុងការចូលរួម
បោះឆ្នោតដើម្បីជ្រើសរើសតំណាងរបស់ពួកគាត់ ។ ដោយពួកគេថា បើនៅតែយ៉ាងនេះ
ប្រទេសកម្ពុជានិងក្លាយទៅជាយ៉ាងណានោះទេ ហើយលិទ្ធិប្រជាធិបតេយ្យគឺគ្មានទេសម្រាប់ប្រទេស
កម្ពុជាមួយនេះ ។
ព្រឹទ្ធសមាជិក រុត រំដួល ក៏បានមានប្រសាសន៏បន្ថែមទៀត ទៅលើករណីដែលគណបក្សប្រជាជន
ចាញ់យ៉ាងអាម៉ាស់នៅក្នុងឃុំអមលាំងនេះថា គណបក្សប្រជាជនប្រហែលជាពួកគេគិតថា សកម្ម
ជនរបស់គណបក្ស សម រង្ស៊ី អាចទិញដូរងាយៗដូចជាទំនិញបាន បានជាពួកគេធ្វើរបៀបនេះ
លោកថាតម្លៃដែលគណបក្សប្រជាជនឲ្យថ្លៃមកកញ្ញា តឹក នីម ដែលជាប់ជាមេឃុំថ្មីរបស់គណបក្ស
សម រង្ស៊ី គឺវាមិន ស្មើរទៅនិងការឈឺចាប់របស់ពួកគាត់ដែលជាប្រជាពលរដ្ឋរស់នៅក្នុងឃុំអមលាំង
ដែលត្រូវបានក្រុមហ៊ុន លី យ៉ុងផាត់ ធ្វើបាបពួកគាត់នោះឡើយ ។ ព្រោះប្រជាពលរដ្ឋពួកគាត់ឈឺចាប់
ខ្លាំងណាស់ ដីធ្លីរបស់ខ្លួនដែលធ្លាប់មានតាំងពីដូនតាមក បែជាត្រូវក្រុមហ៊ុនគេរំលោភយកងាយៗបែបនេះទៅវិញ
ដូចនេះហើយពួកគាត់មានការឈឺចាប់ខ្លាំងណាស់ គ្មានអ្វីយកមកជំនួស និងប្រៀបផ្ទឹមបានឡើយ ។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១២ វេលាម៉ោង៣ និង៥៣នាទីរសៀល
កញ្ញា តឹក នីម ត្រូវបានសមាជិករបស់គណបក្សប្រជាជន ទូរស័ព្ទមកដើម្បីឲ្យដកពាក្យដែលឈរឈ្មោះជាបេក្ខភាពលេខរៀងទី១
និងឲ្យលាឈប់ពីសកម្មជនរបស់គណបក្ស សម រង្ស៊ី ។ ប្រសិនបើកញ្ញា តឹក នីម
យល់ព្រមជាមួយនិងគេនោះ គេ និងផ្តល់ថវិការដល់កញ្ញា ចាប់ពី៥០០ដុល្លា ១,០០០ដុល្លា
១៥,០០០ដុល្លា ឬអាចលើសពីនេះ តាមតែ កញ្ញា តឹក នីម ចង់បាន ។ តឹក នីម បានបន្តរទៀតផងដែរថា
អ្នកដែលទូរស័ព្ទមក កញ្ញានោះជាមនុស្សប្រុស ដោយបានប្រាប់ថាគេ ឈ្នោះ សំណាង
និងមិនបានប្រាប់ពីអាស័យដ្ឋានរបស់គេដល់កញ្ញានោះទេ
បើទោះបីជាកញ្ញាជជីកសួរដេញដោលយ៉ាងណាក៏ដោយ ក្រៅតែពីគេនិយាយពាក្យដដែលជាដដែល
ឲ្យកញ្ញាដកពាក្យ ជាបេក្ខភាពលេខរៀងទី១ របស់គណបក្ស សម រង្ស៊ី និងឲ្យលាឈប់ពីគណបក្សតែប៉ុណ្ណោះ
។
អ្វីដែលបានយកមកជំរាបជូនខាងលើនេះ គឺជាទង្វើដ៏ខ្មៅកខ្វក់របស់គណបក្សប្រជាជន
ដែលគេ បានធ្វើជារៀងរាល់ពេលមានការបោះឆ្នោតម្តងៗនោះ ប៉ុន្តែទោះជាយ៉ាងណាកលល្បិចដ៏អាក្រក់
របស់ពួកគេមិនអាចធ្វើទៅរួចនោះឡើយ ។ ដូចនេះប្រជាពលរដ្ឋនៅឃុំអមលាំង ពិតជាមាន មនសិការ
ខ្ពស់ក្នុងការគិតគូពីអនាគត់របស់ខ្លួននិងប្រទេសជាតិ ដូចនេះសូមឲ្យស្មារតីទាំងអស់ នេះ
ស្ថិតនៅក្នុងដួងចិត្តរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ហើយនៅពេលបោះឆ្នោតថ្នាក់ជាតិ ខែកក្កដា
ឆ្នាំ២០១៣ សូមបងប្អូនទាំងអស់គ្នា បោះឆ្នោតគាំទ្រគណបក្សសម រង្ស៊ី ដើម្បីយើងធ្វើការសង្គ្រោះប្រទេសជាតិរបស់យើងទាំងអស់គ្នា
ពីកណ្តាប់ដៃដ៏កំណាច ឃោរឃៅរបស់គណបក្សប្រជាជន ៕
No comments:
Post a Comment
yes