ស្ត្រីអ្នកភូមិតំបន់បឹងកក់ ដែលកំពុងតែជាប់ពន្ធនាគារព្រៃស
ក្នុងរឿងជំលោះដីធ្លីជាមួយនិងក្រុមហ៊ុន ស៊ូកាគូអ៊ីន របស់មេឈ្មួញ ឡាវ ម៉េងឃីន
រាប់ឆ្នាំមកហើយ ចំនួន១៣នាក់នោះ នៅថ្ងៃពុធសប្តាហ៍ក្រោយនេះសាលាឧទ្ធរណ៍ និងបើកសវនាការលើរឿងក្តីរបស់ពួកគាត់ ដែលជារឿងក្តីដ៏ចំរោងចំរាស់បំផុត នៅខណៈពេលសាលាដំបូងរាជធានីភ្នំពេញ បានធ្វើដោះលែងប្រជាពលរដ្ឋចំនួន២នាក់ ឲ្យបាននៅក្រៅឃុំកាលពីល្ងាចថ្ងៃសុក្រសប្តាហ៏មុន ។
សូមជំរាបថា បន្ទាប់ពីតុលាការក្រុងភ្នំពេញ បានកាត់ក្តីឲ្យស្រ្តីទាំង១៣នាក់
ជាប់ពន្ធនាគារក្នុងម្នាក់ចំនួន២ឆ្នាំ និង៦ខែត្រូវបានគេមើលឃើញថាជាការធ្វើឡើងយ៉ាងតក់ក្រហល់ជាទីបំផុត
។
បន្ទាប់ពីត្រូវបានតុលាការក្រុងភ្នំពេញ
កាត់ក្តីយ៉ាងអតុត្តិធម៌បែបនេះមកលើស្រី្តទាំង១៣នាក់នោះ គឺកូនៗរបស់ស្ត្រីដែលជាប់ឃុំទាំងនោះ រួមជាមួយនិងអ្នកភូមិរងគ្រោះជាច្រើនទៀត
បាននាំគ្នា ចេញស្វែងរកការជួយអន្តរាគមន៏ពីគ្រប់ស្ថាប័នរដ្ឋ
ព្រះបរមរាជវាំង អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ
រួមជាមួយនិងការសុំអន្តរាគមន៏ពីនាយករដ្ឋមន្រ្តីផងដែរ ។ តែទោះបីជាយ៉ាងណានៅតែគ្មានដំណោះស្រាយដ៏ដែល
។
ជាមួយគ្នានោះពួកគេក៏បានធ្វើការរិះគន់ចំៗ ទៅលើតុលាការ និង រដ្ឋាភិបាលដែលមិនបានផ្តល់យុត្តិធម៌ដល់ពួកគេ
ហើយពួកគេក៏បានហៅតុលាការក្រុងភ្នំពេញ មួយនេះផងដែរថា « ចាប់ម្ចាស់ដីដាក់គុក
ចោរប្លន់ដីរួចខ្លួន » ដែលពាក្យនេះសមល្មមនិងធ្វើឲ្យពួកគេឈឺចាប់ជាខ្លាំ
ហេតុដូចនេះហើយបានជាកាលពីល្ងាចថ្ងៃសុក្រសប្តាហ៏កន្លងទៅពួកគេបាន ធ្វើការដោះលែងប្រជាពលរដ្ឋចំនួន២នាក់
ឲ្យបាននៅក្រៅឃុំវិញ ។
ការបើកសវនាការរបស់សាលាឧទ្ធរណ៏មកលើស្រ្តីតំបន់បឹងកក់ទាំង១៣នាក់
នៅថ្ងៃពុធសប្តាហ៏ក្រោយនេះ មន្រ្តីអង្គការក្រៅរដ្ឋាភិបាល សង្ឃឹមថាសាលាឧទ្ធរណ៍ នឹងកាត់សេចក្តីដោយឈរលើ
អង្គហេតុត្រឹមត្រូវ សុក្រឹត្ត សច្ចៈ យុត្តិធម៌ និងសម្រេចដោះលែងស្រី្តទាំង១៣នាក់នោះ ។
សូមជំរាបជូនផងដែរថា ទាក់ទងទៅនិងការចាប់ខ្លួនស្រ្តីអ្នកបឹងកក់ទាំង១៣នាក់នេះ
គណបក្ស
សម រង្ស៊ី ធ្លាប់បានចេញសេចក្តីថ្លែងការណ៏ជាបន្តរបន្ទាប់ឲ្យមានការលដោះលែងពួកគាត់ឲ្យមានសេរីភាព
ឡើងវិញ ជាមួយគ្នានោះគណបក្ស សម រង្ស៊ី ក៏បានស្នើសុំឲ្យតុលាការបើកការស៊ីបអង្កេតចំពោះករណីស្រ្តីបឹងកក់ទាំង១៣នាក់នោះ
ឲ្យបានច្បាស់លាស់ផងដែរ ។ ហើយនៅក្នុងឱកាសយកអំ
ណោយជាអង្ករទៅចែកជូនគ្រួសាររបស់ស្រ្តីដែលគំពុងតែជាប់ឃុំនៅពន្ធនាគារព្រៃស នោះលោក
ហូរ វ៉ាន់ សមាជិកព្រឹទ្ធសភា របស់គណបក្សសម រង្ស៊ី ក៏បានថ្លែងថាគណបក្ស សម រង្ស៊ី
សូមថ្កោលទោសចំពោះអាជ្ញាធរាជធានីភ្នំពេញ ក្រុមហ៊ុន ស៊ូកាគូអ៊ីន របស់មេឈ្មួញ ឡាវ
ម៉េងឃីន និងតុលាការក្រុងភ្នំពេញ ដែលបានប្រើអំណាចរបស់ខ្លួនធ្វើបាបប្រជាពលរដ្ឋទន់ខ្សោយបែបនេះ
ហើយបានផ្លន់ដីរបស់ពួកគាត់ យកទៅឲ្យឈ្មួញទាំងកុំរោលថែមទៀត ដោយមិនបានសួរយោបល់របស់ប្រជាពលរដ្ឋដែលជាម្ចាស់ដី
ជាមុននោះទេ ហើយប្រការដែលសំខាន់គឺឈ្មួញ
និងរដ្ឋាភិបាលមិនបានផ្តល់សំណងសមរម្យណាមួយ ដល់ប្រជាពលរដ្ឋនោះឡើយ ក្រៅតែពីពាក្យ
« បើរើបានលុយ បើរឹងនិងរុស ឬក៏អត់តែម្តង » ។
ជាមួយគ្នានេះផងដែរ សហរដ្ឋអាមេរិក
ក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ ចំពោះការ
ចាប់ខ្លួនស្រ្តីបឹងកក់ទាំង១៣ ដាក់ពន្ធនាគារយ៉ាងកំរោលបែបនេះ ហើយសហរដ្ឋអាមេរិក ក៏បានធ្វើការអំពាវនាវឲ្យមានការដោះលែងស្ត្រីអ្នកភូមិបឹងកក់ទាំងនេះ១៣នាក់នោះឲ្យមានសេរីភាព
ឡើងវិញផងដែរ ។
គួរជំរាបជូនផងដែរថា កាលពីថ្ងៃទី១៤ ខែមិថុនា
ឆ្នាំ២០១២ សមាគមន៏អាដហុក ក៏បានចេញ សេចក្តីថ្លែងការណ៏របស់ខ្លួនដែលស្តីពី « កង្វះខាតការអនុវត្តន៍ច្បាប់ពេញលេញ
បានបង្កឲ្យអ្នកភូមិបឹងកក់ទទួលរងនូវភាពអយុត្តិធម៌ »
នៅក្នុងសេចក្តីថ្លែងការណ៏នោះបានលើកឡើងថា
សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា
ហៅកាត់ថា(អាដហុក) មានការព្រួយបារម្ភ
និងកង្វល់យ៉ាងខ្លាំងដោយបានឃ្លាំមើលឃើញអាជ្ញាធររាជធានី
និងសាលាដំបូងរាជធានីភ្នំពេញមិនបានអនុវត្តន៍ច្បាប់ត្រឹមត្រូវ
និងពេញលេញចំពោះការដោះស្រាយវិវាទដីធ្លី និងការចាប់អ្នកតវ៉ាយកទៅផ្តន្ទាទោស
ដែលសវនាការធ្វើឡើងដោយមានភាពមិនប្រក្រតីជាច្រើន ដូចជាសវនាការ
មានភាពតក់ក្រហល់មិនបង្ហាញភស្តុតាងគ្រប់គ្រាន់ និងចុងចោទគ្មានមេធាវីការពារក្តីជាដើម
។ ទាំងអស់នេះហើយដែលជាហេតុ បង្កឲ្យអ្នកភូមិបឹងកក់ទទួលរងនូវភាពអយុត្តិធម៌ផ្ទួនៗ
ទាំងការបាត់បង់ដីធ្លី និងត្រូវមានទោសជាប់ពន្ធនាគារថែមទៀត ។
សូមរំលឹកថា អ្នកភូមិបឹងកក់ដែលកាលណោះមានគ្នាចំនួន១៥នាក់
ត្រូវសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស ឲ្យពួកគេមានទោសជាប់ពន្ធនាគារជាងពីរឆ្នាំចំនួន១៣នាក់
និងសម្រេចឃុំខ្លួនបណ្ដោះអាសន្នក្នុងពន្ធនាគារ២នាក់ផ្សេងទៀត
កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ ក្រោមបទចោទប្រកាន់ថា « រំលោភកាន់កាប់ដីសាធារណៈរបស់រដ្ឋ និងប្រឆាំងនឹងអ្នករាជការសាធារណៈ » ។ ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញនេះ
បានធ្វើឲ្យមតិជាតិ និងអន្តរជាតិចាត់ទុកសេចក្តីសម្រេចនេះថា « ជាការសម្រេចដោយខុស ទៅនឹងទម្រង់ច្បាប់ និង គតិច្បាប់
ដែលមិនអាចទទួលយកបាន » ។
ដោយហេតុថា អ្នកភូមិបឹងកក់មានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនស៊ូកាគូអ៊ីន តាំងពីឆ្នាំ២០០៧មកម្ល៉េះ រីឯការដោះស្រាយផលប៉ះពាល់កន្លងមកពួកគេមិនទទួលបាននៅលទ្ធផលសមរម្យនោះទេ ។ ដោយសារការទាមទារតវ៉ាយ៉ាងសកម្មរបស់ ពួកគាត់និងមានការបង្កក់ជំនួយពីធនាគារអភិវឌ្ឍន៏អាស៊ី ទើបលោក ហ៊ុន សែន បានសម្រេចផ្តល់ដីសម្បទានសង្គមកិច្ចទំហំ១២,៤៤ហិកតា ទៅឲ្យពួកគាត់កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១១ សម្រាប់បែងចែកអ្នកភូមិបឹងកក់ចំនួន៧ភូមិ
ដែលពួកគេកំពុងទទួលរងផលប៉ះពាល់ ។
ជាលទ្ធផលការនៃដោះស្រាយបែងចែកដីសម្បទាននេះ
បានធ្វើឡើងដោយសាលារាជធានី និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធមួយចំនួននោះ
មិនបានផ្តល់សំណងសមស្របតាមភាពជាក់ស្តែងដែលកំពុងកើតមាននោះទេ ។ ជាក់ស្តែងក្នុងនោះមានប្រជាពលរដ្ឋមួយចំនួនបានទទួលការដោះស្រាយ និងមានមួយចំនួនទៀតមិនទទួលបានការដោះស្រាយ
រីឯអ្នកភូមិមួយចំនួនទៀតដែលត្រូវក្រុមហ៊ុនបូមខ្សាច់ពន្លិចផ្ទះនិងទ្រព្យសម្បត្តិ
ពួកគេក៏មិនបានទទួលសំណងដែរ ។ បញ្ហាទាំងអស់នេះហើយទើប បណ្តាលឲ្យកើតមានការទាមទារតវ៉ា
មិនចប់មិនចេះហើយរហូតពួកគាត់ ត្រូវបានជាប់ឃុំខ្លួនយ៉ាងអយុត្តិធម៌បែបនេះទៅវិញ ។
ដូចនេះសូមសហគមន៏អន្តរជាតិ ក៏ដូចជាប្រទេសម្ចាស់ជំនួយ សូមជួយពិនិត្យនិងដោះស្រាយ
ក៏ដូចជាមានវិធានការដាក់សម្ពាធមកលើ រដ្ឋាភិបាលខ្មែរ ដើម្បីឲ្យមានអន្តរាគមន៏ដោះលែងពួកគាត់ទាំង១៣នាក់នោះ
ឲ្យមានសេរីភាព ឡើងវិញផង ព្រោះពួកគាត់ទាំងនោះគ្មានកំហុសនោះទេ ៕
No comments:
Post a Comment
yes