សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, July 3, 2012

កូន​ស្រី​​ក្លាយ​ជា​សិស្ស​ពូកែ​​ចំណាត់​ថ្នាក់​​លេខ​1​រាល់​ខែ ក្រោយ​ពេ​ល​​ឪពុក​ឈប់​​ប្រើ​អំពើហិង្សា​​ក្នុង​គ្រួសា​រ​​


កូន​ស្រី​​ក្លាយ​ជា​សិស្ស​ពូកែ​​ចំណាត់​ថ្នាក់​​លេខ​1​រាល់​ខែ ក្រោយ​ពេ​ល​​ឪពុក​ឈប់​​ប្រើ​អំពើហិង្សា​​ក្នុង​គ្រួសា

ខេត្ត​កំពង់​​ឆ្នាំង​​ ៖ «ខ្ញុំ​រៀន​បាន​លេខ​​១​ រៀង​រាល់​ខែ​​​ ចាប់​តាំង​ពី​​​ឪពុក​​​ខ្ញុំ​ឈប់​ប្រើ​អំពើ​ហិង្សា​​លើ​គ្រួសារ​​»។ ​កុមា​រី​​​ម៉ុន ​សុធីតា​ អាយុ​​១០​ឆ្នាំ​ ក្នុង​សម្លៀក​បំ​ពាក់​​​​សិស្ស​​អាវ​សដៃ​​ខ្លី​ ​​និង​សំពត់​​ពណ៌​ខៀ​វ​​​​ បាន​និយា​យ​​បែប​នេះ​​ទៅ​កាន់​មន្ត្រី​​​សម្រប​សម្រួល​​នៃ​អង្គ​ការ​​​​​សង្គ្រោះ​​កុមារ​​ ដែល​បាន​ទៅ​​​សម្ភាសន៍​​នាង​ដោយ​​​ផ្ទាល់​​​ដល់​សាលា​រៀន​​​របស់​នាង​​​ គឺ​​សាលា​បឋម​សិក្សា​​ល្បើក​​​រង្សី ស្ថិត​ក្នុង​ភូមិ​​ល្បើក​​ ឃុំ​ខុន​រ៉ង​ ​ស្រុក​បរិ​បូណ៌​ កាល​ពី​ចុង​​​ខែ​មិថុនា ។
​នៅ​ចំ​ពោះ​មុខ​​​លោក​នាយក​សាលា​ លោក​គ្រូ អ្នក​គ្រូ​​ ប្រធាន​​សហ​គមន៍ និង​​មន្ត្រី​សម្រ​ប​សម្រួល​​​នៃ​អង្គ​ការ​​​សង្គ្រោះ​​​កុមារ​​​នៅ​​ក្រោ​ម​​រោង​​ធ្វើ​អំពី​ថ្ម​​​ ​ដំបូល​ប្រក់​​ស័ង្កសី​​ក្នុង​ទី​ធ្លា​នៃ​សាលា​​រៀន​ កុមា​រីម៉ុន ​សុធីតា​ រៀប​​​​រាប់​ដោយ​​​សេច​ក្តី​ក្លា​ហាន​​​ថា ​នាង​មាន​​បង​ប្អូន​​​ចំនួន​​៤​នាក់​ ​ក្នុង​នោះ​​នាង​​​​ជា​កូន​ទី​៣​ក្នុង​ចំណោម​​​បង​ប្អូន​​​ប្រុស​ស្រី​​ទាំង​អស់​៤នាក់ ។​​កុមារី​នេះ​​រំលឹក​​​ថា កាល​ពី​​​មុន​នាង​រៀន​មិន​ពូ​កែ​​​ដូច​ពេល​នេះ​​​ទេ​​​ ដោយ​​សារ​​ឪពុក​​​តែ​ង​​​តែ​វាយ​​​ធ្វើ​បាប​ម្តាយ​​ និង​បង​ស្រី​​​ បង​ប្រុស​​ទាំង​ពីរ​របស់​នាង​​​​ជា​រៀង​រាល​់​ថ្ងៃ​​ ធ្វើ​ឱ្យ​នាង​​មាន​ការ​ភ័យ​ខ្លាច​​​រន្ធត់​​ក្នុង​ចិត្ត​​​ជា​​ខ្លាំង​​ ។ ដោយសារ​​តែ​​អំពើ​ហិង្សា​​របស់​ឪ​ពុក​​​បែប​នេះ​​ ធ្វើ​ឱ្យ​​​រូប​នាង​​​បាក់​ស្មា​រតី​​រៀន​សូត្រ​​មិន​ចូល​ ​មាន​អារម្មណ៍​​ភ័យ​ខ្លាច​​ជា​និច្ច​​។​ ​​​ថ្វី​ដ្បិត​​តែ​​នាង​​នៅ​តូច​​ តែ​​​នាង​ត្រូវ​​មើល​ប្អូន​តូច​​​ ត្រូវ​ជួយ​​​ធ្វើ​ការ​​​ងារ​ផ្ទះ​​ ម៉្លោះ​ហើយ​​​មេរៀន​​​នៅ​សាលា​​​ដែល​លោក​​​គ្រូ​ដាក់​​ឱ្យ​​ ពេល​ខ្លះ​​​ធ្វើ​មិន​ទាន់​​ ធ្វើ​ឱ្យ​​​ការ​រៀន​​សូត្រ​​នៅ​សាលា​​​ចុះ​ខ្សោយ​​​ជា​ខ្លាំង​ ។

​កុមារី​​​តូច​ ម៉ុន សុធីតា ​និយា​យ​​ទាំង​ញញឹម​​ថា​​ «ពេល​នេះ​ខ្ញុំ​​រៀន​ពូកែ​​​​ហើយ​ បន្ទាប់​ពី​​ឪពុក​​ខ្ញុំ​ឈប់​​​ប្រើ​​អំពើ​ហិង្សា​​​មក​លើ​គ្រួសា​រ​​​ ។ សព្វ​​ថ្ងៃ​នេះ​​​ខ្ញុំ​​​​រៀន​ថ្នាក់​ទី​​៤​ ឯចំណាត់​ថ្នាក់​របស់​ខ្ញុំ​គឺ​លេខ​​១រៀង​រាល់​ខែ​ ។ មុខ​​វិជ្ជា​​​ដែល​ខ្ញុំ​រៀន​​​មាន​​ វិទ្យា​សាស្ត្រ​​​ អក្សរ​សាស្ត្រ​​ខ្មែរ​​ គណិត​វិទ្យា​ និង​សិក្សា​​សង្គម​​ជា​ដើម​ ​ប៉ុន្តែ​​​មុខ​​​វិជ្ជា​ដែល​ខ្ញុំ​ចូល​ចិត្ត​ជា​​ង​គេ​គឺ​ ភាសា​ខ្មែរ​​ ព្រោះ​មាន​​រឿង​និទាន​​​ជា​ច្រើន​​​ដែល​ខ្ញុំ​ចង់​អាន។ ​
ជា​រៀង​រាល់​​ថ្ងៃ​​ខ្ញុំ​​​បាន​ងើប​​ពី​ម៉ោង​​៦​ព្រឹក​​ ធ្វើ​កិច្ច​ការ​​ផ្ទះ​មាន​បោស​ផ្ទះ​​ លាង​ចាន​ ។ ម្តាយ​​​ខ្ញុំ​បាន​​​បង្ហាត់​​ខ្ញុំ​​ឱ្យ​ចេះ​វាល់​អង្ករ​​ដាំ​បាយ​ តាំង​ពី​​​ខ្ញុំ​អាយុ​​៧​ឆ្នាំ​ម៉្លេះ​ ។ នៅ​​ម៉ោង​​​៦​និង​​៣០​នាទី ​​ ខ្ញុំ​ទៅ​​សាលា​​រៀន​​ លុះ​ម៉ោង​​​១១ចេញ​​ពី​សាលា​​ទៅ​ផ្ទះ​​​ជួយ​មើល​​ប្អូន​​​អាយុ​​៤​ឆ្នាំ​ និង​ដាំ​បាយ​​ជា​ដើម ។ ពេល​ទំនេរ​​នៅ​ផ្ទះ​​ខ្ញុំ​តែង​​តែ​​មើល​មេ​រៀន​ និង​អាន​រឿង​​​និទាន​​ជា​ដើម​»។ លោក​ ខាន់​ ស៊ីវ​ នាយក​សាលា​បឋម​សិក្សា​​​ល្បើក​​​រង្សី​ថ្លែង​​ថា ​កុមា​រី​ ម៉ុន សុធីតា​ កាលពី​​មុន​​​រៀន​ខ្សោយ​​​​ណាស់​​ ប៉ុន្តែ​​​ចាប់​តាំង​ពី​​​ថ្នាក់​ទី​​៣​​មក​ កុមារី​​​នេះ​រៀន​​​ពូ​កែ​​​បាន​លេខ​​១​រៀង​រាល់ខែ​ ហើយ​​​បាន​​ក្លា​យ​ជា​សិស្ស​​ពូកែ​​​ប្រចាំ​សាលា​​ទៀត​​ផង​ ។ មូល​ហេតុ​គឺ​ដោយ​សារ​​​មាន​អង្គ​ការ​​​សង្គ្រោះ​​កុមារ​​​បាន​មក​​​ជួយ​​ទាំង​ការ​​​​​​ជួស​​ជុល​​ និង​កសាង​​​អគារ​​សិក្សា​​​ជា​ដើម ។​ ក្រៅពី​នេះ​ក៏​មាន​​រៀប​ចំសហ​គមន៍​ម៉ែៗ​តាម​ភូមិ​​​ ដែល​ជួយ​​​អប់​រំ​ មេគ្រួសារ​​​ឱ្យ​ឈប់​​ប្រើ​​អំពើ​ហិង្សា​​ក្នុងង​គ្រួសារ​​​ ​។ ​
ចំពោះ​កុមារ​ី​ ម៉ុន សុធីតា ​ពេល​​មក​សាលា​​រៀន​​​មិន​សូវ​​​លេង​ច្រើន​​ប៉ុន្មាន​​​ទេ នាង​​​ប្រឹង​រៀន​​​សូត្រ​ណាស់​ ពេល​​​​គ្រូ​​​បង្ហាត់​​​ ពន្យល់​​​ នាង​​ត្រង​ត្រាប់​​ស្តាប់​​​​និច្ច ។​ ក្រៅ​ពី​រៀន​ពូកែ​​ នាង​ក៏​ជា​ក្មេង​​​សុភាព​​​​រាប​សា​​​ ស្លូត​បូត​​ និង​ចេះ​​គួ​រ​សម​​ គោរព​​ចាស់​ទុំ​​​ លោក​គ្រូ អ្នក​គ្រូ​ទៀត​ផង​ ។ លោក​ស្រី​ រស់ ​សីុវ៉ុយ​ ប្រធាន​​សហ​គមន៍​​​តាម​ភូមិ​​បាន​​មាន​​ប្រសាសន៍​​ថា សព្វ​ថ្ងៃ​​នេះ​តាម​​ភូមិ​​មាន​គ្រូ​បង្គោល​​ដែល​ហៅ​ថា​ ម៉ែៗ​​​​ស្ម័គ្រ​ចិត្ត​​​ចំនួន​​​២០​នាក់​​ ។ ការ​ងារ​​​ម៉ែ​ៗ​ គឺ​ស្ម័គ្រ​ចិត្ត​​​​ទៅ​អប់​រំ​​​តាម​ផ្ទះ​​​មាន​ដូច​ជា​ ​ការ​ពន្យល់​​ឱ្យ​ឈប់​ប្រើ​អំពើ​ហិង្សា​​​ក្នុង​គ្រួសារ​​ ការ​ជួយ​បង្ហាត់​​ឱ្យ​មេ​ផ្ទះ​​​ចេះ​អ​ប់​រំ​កូន​ចៅ​​ឱ្យ​ចេះ​ប្រើ​​​ពាក្យ​​ទន់​ភ្លន់​​ ឱ្យ​កុមារ​​ចេះ​​​គោរព​​ចាស់​ទុំ និង​​​ជួយ​បង្ហាត់​​​​កុមារ
​​​តូច​ៗ​​​ឱ្យ​ចេះ​រាប់​​​​លេខ និង​​ផាត​់ពណ៌​​ជា​ដើម​ ​ដែល​ជា​​ទុន​​​មុន​ពេល​​​ចូល​ដល់​​​មតេ្តយ្យ​​​សាលា​ ។ ​
​ដោយ​ឡែក​​​គ្រួសារ​​លោក​ស្រី​​ សីុម៉ន​ ​​អាយុ​​៤២​ឆ្នាំ​​ និង​ប្រពន្ធ​​ឈ្មោះ​​​ឃួន​ ​សុវី​ ​អាយុ​​៤០​ឆ្នាំ ​ កាល​ពី​​​មុន​គឺ​​​ជា​គ្រួសារ​​មួយ​ដែល​​​ពោ​រ​ពេញ​​​ដោយ​អំពើ​​ហិង្សា​​​ គឺ ​​បុរ​ស​​​ជា​ប្តី​តែង​វាយ​​​ធ្វើ​បាប​ប្រពន្ធ​-កូន​​ស្ទើ​រ​​រាល់​ថ្ងៃ​​ សូម្ប​ី​តែ​ប្រពន្ធ​ដែល​​​​បាន​ចុះ​​ឈ្មោះ​​ធ្វើ​ជាស​មា​ជិក​​ស​ហគមន៍​ម៉ែៗ​​តាម​ភូមិ​ក៏​រក​រឿង​​ និង​វាយ​​​នាង​ដែរ​​ ប៉ុន្តែ​​​ដោយ​ការ​​​ព្យា​យាម​​​ពី​អង្គ​ការ​​​ ពី​សហ​គមន៍​​ និង​ពី​​​អាជ្ញា​ធរ​​​មូល​ដ្ឋាន​​​ទើប​បុរ​ស​នោះ​​​ប្រែ​ចិត្ត​​​ម្តង​បន្តិ​ចៗ​​រហូត​​​ឈប់​ប្រើ​អំពើ​ហិ​ង្សា​ក្នុង​​គ្រួសារ​​​ទាំង​​ស្រុង​​។​បុរ​ស​​​​​នោះ​ចេះ​អប់​រំ​កូន​​​ចៅ​​ឱ្យ​​​ចេះ​គួរ​សម​​ គោរព​ចាស់​ទុំ ​និង​ជួយ​​ធ្វើ​កិច្ច​ការ​ផ្ទះ​ទៀត​ផង​ ។
​គួរ​​ឱ្យ​​សោក​ស្តាយ​​​ទម្រាំ​​​ឪពុក​​កែ​ប្រែ​​បាន​​ប៉ុណ្ណឹង​​ ហួស​​​ពេល​បន្តិ​ច​​​ទៅ​ហើយ​​​​ ព្រោះ​កូន​ៗ​​បង​​២​នាក់​​បាន​ឈប់​​រៀន​​​អស់​ទៅ​ហើយ​​ ។ ទោះ​​ជា​យ៉ាង​ណា​ក្តី​​ ឪ​ពុក​​​ក្រោយ​ពី​ភ្ញាក់​​​រលឹក​​​ក៏​បាន​ឱ្យ​កូន​​​ស្រី​បង​​​ទៅ​រៀន​​ភាសា និង​ដាក់​ពាក្យ​​​ប្រឡង​​ទៅ​ប្រទេស​កូរ៉េ​​ ចំណែក​​​កូ​ន​ប្រុស​​​បន្ទាប់​​​​បាន​ឱ្យ​ទៅ​​​រៀន​ជួស​ជុល​​​ម៉ូតូ​ ។ សព្វ​​ថ្ងៃ​​​ក្រៅពី​ការ​ងារ​​​ស្រែ​ចម្ការ​​​ គ្រួសា​រ​នេះ​​​ប្រកប​​​របរ​ប៉ះ​កង់​​-​ម៉ូតូ​ និង​លក់​​​ដូរ​បន្តិ​ច​បន្តួច​​នៅ​ផ្ទះ ។​នៅ​ក្នុង​​តៀម​លក់​​​ដូរ​តូច​​​ល្មម​​ លោក​ស្រី​​សីុុម៉ន​​ ​ដែល​តែ​ង​តែ​​​ប្រើ​អំពើ​ហិង្សា​​​ក្នុង​គ្រួសា​រ​​​​បាន​និយាយ​​ទៅ​កាន់​​​លោក​នាយក​សាលា​​ លោក​​គ្រូ​ អ្នក​គ្រូ​ ​​និង​មន្ត្រី​​​​សម្រប​សម្រួល​​​​អង្គ​ការ​​​សង្គ្រោះ​​​កុមារ​ថា ​«កាល​​​ពី​មុន​​​ដោយ​សារ​​ខ្វះ​​ការ​យល់​ដឹង​​​​ច្រើន​ ខ្ញុំ​បាន​​​ប្រើ​អំពើ​​ហិង្សា​​​លើ​គ្រួសារ​​​​​ជា​ញឹក​ញាប់​​​ និង​ជួន​កាល​​ធ្ងន់​ទៀត​​ផង​ ​ទៅ​លើ​​ប្រពន្ធ​​​-កូន​ ។
​ពេល​​​​​ខ្ញុំ​ខឹង​​​ប្រពន្ធ-​​​កូន​​ តែង​តែង​វាយ​ធ្វើ​បាប​​​ជា​រៀង​រាល់​​លើក​ ។ ពេល​ប្រពន្ធ​​​ខ្ញុំ​ចូល​​​ធ្វើ​​​ម៉ែៗ​​​ក្នុង​ភូមិ​​​ខ្ញុំ​​ខឹង​ខ្លាំង​​​ណាស់​​ ខ្ញុំ​ថា ​គ្មាន​បាន​ការ​អី​​ទេ ​ខាត​តែ​​ពេល​វេលា​ ​ជួន​កាល​ខ្ញុំ​នាំ​ប្រពន្ធ​​​គេ​ច​ពី​​​ភ្ញៀវ​​អង្គ​ការ​​ទៀត​ផង​ ​ប៉ុន្តែ​​​ក្រោយ​​មក​​​ខ្ញុំ​បាន​​យល​់ព​​ី​ការ​​​អប់​រំ​​របស់​​ម៉ែៗ​​តាម​ភូមិ​​​ ដោយ​ឃើញ​ក្មេង​​​ៗចេះ​គោរ​ព​ចាស់​ទុំ​​ ឯកូន​ខ្ញុំ​​ចេះ​​​គួរ​សម​​​ ។ ខ្លួន​ខ្ញុំ​​​​​បាន​ទទួល​​​ការ​អប់​រំ​​ពី​អង្គ​ការ​​​​ អាជ្ញា​ធរ​​ ខ្ញុំ​ក៏​​​ឈប់​​វាយ​ប្រពន្ធ​​-កូន​ ធ្វើ​​ឱ្យ​គ្រួសារ​​​ខ្ញុំ​មាន​សុភ​មង្គល​ កូន​ខ្ញុំ​​​ក៏​រៀន​ពូកែ​​ ចំណែក​​​​ឯ​ជីវ​ភាព​​​របស់​គ្រួសារ​​​ខ្ញុំ​វិញ គឺ​បាន​ធូរ​​ធារ​​​មួយ​កម្រិត​​​ ទាំង​នេះ​​បាន​ធ្វើ​​ឱ្យ​ខ្ញុំ​​ គ្រួសារ​​ខ្ញុំ​​សប្បាយ​​ចិត្ត​គ្រប់​ៗគ្នា​»៕

No comments:

Post a Comment

yes