សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, July 3, 2012

ប្រធាន​ធនាគារ​ពិភព​លោក​ថ្មី​ចូល​កាន់​តំណែង


ប្រធាន​ធនាគារ​ពិភពលោក​ថ្មី​ដែល​ជា​ជនជាតិ​កូរ៉េ​កាត់​អាមេរិក​លោក ជីម យ៉ុង គីម បាន​ចូល​កាន់​តំណែង​ហើយ​កាល​ពី​ថ្ងៃ​ចន្ទសប្តាហ៍​នេះ បន្ទាប់​ពី​ឈ្នះ​ការ​ប្រកួត​ប្រជែង​កាល​ពី​ខែ​មេសា​មក​នោះ។
លោក ជីម យ៉ុង គីម ប្រធានធនាគារពិភពលោកថ្មី
ថ្ងៃ​ដំបូង នៃ​ការ​ចូល​កាន់​តំណែង​ជា​ប្រធាន​ធនាគារ​ពិភពលោក លោក គីម បាន​ធ្វើ​ការ​ព្រមាន​ថា វិបត្តិ​នៅ​តំបន់​អឺរ៉ុប​ដែល​កំពុង​កើត​មាន​បច្ចុប្បន្ន នឹង​បង្ក​ការ​គំរាម​កំហែង​ចំពោះ​សេដ្ឋកិច្ច​ពិភព​លោក​ទាំង​មូល។
ជាមួយ​គ្នា​នេះ លោក ជីម យ៉ុង គីម ក៏​បាន​ផ្តល់​អនុសាសន៍​ផង​ដែរ​ថា នៅ​ចំពោះ​មុខ​ហានិភ័យ​នេះ ធនាគារ​ពិភពលោក​ត្រូវ​យក​ចិត្ត​ទុកដាក់​ឲ្យ​បាន​ឆាប់​រហ័ស​ទៅ​លើ​ផ្នែក​សេដ្ឋកិច្ច និង​សីលធម៌ ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា មិន​ថា​ហានិភ័យ​នោះ​កើត​មាន​នៅ​កន្លែង​ណា​ក៏​ដោយ៕

No comments:

Post a Comment

yes