សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, July 1, 2012

អាជ្ញាធរ​ក្រុង ត្រៀមកម្លាំង​ការពារ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​

ភ្នំពេញ: ​មន្ត្រីជាន់ខ្ពស់​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​តៀម​លក្ខណៈ សម្រាប់​ការពារ​សន្តិសុខ​កិច្ចប្រជុំ​អាស៊ាន ថ្នាក់​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ប្រមុខរដ្ឋ​នៃ​បណ្តា​ប្រទេស​មួយចំនួន ពីថ្ងៃ​ទី​៦ ដល់​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១២ មាន​គ្រប់​ចំនួន​រួច​ស្រ​ច​អស់ហើយ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ទូច ណារ៉ុថ ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ កាលពី​រសៀល​ថ្ងៃទី​៣០ ខែមិថុនា ថា ឆ្លងតាម​បទពិសោធន៍​នៃ​កិច្ចការពារ​សន្តិសុខ ជូន​ថ្នាក់ដឹកនាំ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នាពេល​កន្លងមក​នោះ គឺ​ទទួលបាន​ជោគជ័យ ហើយ​ចំពោះ​កិច្ចការពារ​សន្តិសុខសម្រាប់​កិច្ចប្រជុំ​ថា្នក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ពីថ្ងៃ​ទី​៦ ដល់​ថ្ងៃទី​១៣ ខែកក្កដា​នេះ គឺ​អាជ្ញា​ធរមាន​សម​ត្ថិ​កិច្ច​បាន​ត្រៀមលក្ខណៈ​គ្រប់គ្រាន់ ក្នុងការ​បំពេញ​តួនាទី​ធានា​ការពារ​សន្តិសុខ​នៅពេល​ប្រជុំ​។​

​លោកស្នងការ ទូច ណារ៉ុថ បាន​មានប្រសាសន៍​បញ្ជាក់​បន្ត​ទៀតថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដែល​ចូលរួម​ការពារ​សន្តិសុខ សម្រាប់​កិច្ចប្រជុំ​រដ្ឋមន្ត្រីក្រសួង​ការបរទេស គឺមាន​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ កង​អង្គរក្ស និង​នគរបាល​។ 


​លោកស្នងការ​បាន​បដិសេធ​មិន​ប្រាប់​ចំនួន​នៃ​កងកម្លាំង​ចម្រុះ ការពារ​សន្តិសុខសម្រាប់​កិច្ចប្រជុំ​ឡើយ ដោយ​គ្រាន់តែ​បញ្ជាក់ថា "​គេ​មិនដែល​ប្រាប់​ពី​កម្លាំង​ពិត​ទេ ​គ្រាន់តែ​ដឹងថា ត្រៀម​ការពារ​សន្តិសុខ​បានល្អ ដូច​កិច្ចប្រជុំ​អាស៊ាន​កំពូល​កាលពី​ពេលមុន​ដែរ​"​។​

​សូមបញ្ជាក់ថា កិច្ចប្រជុំ​កំពូល​អាស៊ាន​កាលពី​លើក​មុន មន្ត្រីនគរបាល​កម្ពុជា​ធ្លាប់បាន​បញ្ជាក់ថា មានប្រើ​ប្រាស់​កម្លាំង​សមត្ថកិច្ច​ចំនួន ១០.០០០ នាក់ សម្រាប់​ការពារ​សន្តិសុខ​កិច្ចប្រជុំ​នោះ​៕ K​

No comments:

Post a Comment

yes