សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, July 1, 2012

ជោគ​វាសនា​លោកអាសាដ មិន​​ច្បាស់​នៅ​ក្នុង​ផែន​ការ​អ.ស.ប.ថ្មី

SYRIA_B

ក្រុង​ហ្សឺណែវៈ ​មហា​អំណាច​ពិ​ភព​លោក បាន​ឯក​ភាព​គ្នា​កាល​ពី​ថ្ងៃ​សៅរ៍​ថា ​រដ្ឋា​ភិបាល​បណ្តោះ​អាសន្ន​មួយ នឹង​ត្រូវេ​បង្កើត​ឡើង​នៅ​ស៊ីរី​ដើម្បី​បញ្ចប់​​ជម្លោះ​នៅ​ទី​នោះ ប៉ុន្តែ​ពួក​គេនៅ​តែ​​ខ្វែង​គំនិត​គ្នាចំ​វិញ​តួនាទី​អ្វី​​ដែល​​លោក​ប្រធានា​ធិបតី បាសារ អាល់​-​អាសាដ អាច​ដើរ​តួ​នៅ​​ក្នុង​ដំណើរ​ការ​នេះ​។
​​បន្ទាប់​ពី​កិច្ច​ចរចា​នៅ​ក្រុង​ហ្សឺ-ណែវ ប្រេសិត​សន្តិ​ភាព​លោក កូហ្វី​ អាណាន់ បាន​ថ្លែង​​ថា ​​រដ្ឋា​ភិបាល​នេះ​ នឹង​មាន​​បញ្ចូល​​សមា​ជិក​នៃ​​រដ្ឋ​​ការ​របស់​លោក អាសាដ និង​បក្ស​ប្រឆាំង ហើយ​រដ្ឋា​ភិ​បាល​នេះ​នឹង​រៀប​ចំ​ការ​បោះ​ឆ្នោតដោយ​សេរី​មួយ​។
លោក អាណាន់ បាន​ប្រាប់​ក្រុម​អ្នក​យក​​ព័ត៌​មាន​ថា​៖ «​ពេល​វេលា អស់​ហើយ​​។ ជម្លោះនេះ ​ត្រូវ​តែ​ដោះ​ស្រាយ​​​តាម​រយៈការ​សន្ទនា និ​​ងកិច្ច​ចរចា​សន្តិ​វិធ»​។

កិច្ច​ចរចា​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កិច្ច​ប្រឹង​ប្រែង​​នាទី​ចុង​ក្រោយ​​ ដើម្បី​បញ្ឈប់​​អំពើ​ហិង្សា​កាន់​តែ​អាក្រក់​នៅ​ស៊ីរី ប៉ុន្តែ​​បាន​​ជួប​ឧបសគ្គ​ជាច្រើន ខណៈរុស្ស៊ី ​ជា​សម្ព័ន្ធ​មិត្ត​​ដ៏មាន​​ឥទ្ធិ​ពល​បំផុត​របស់​​លោកអាសាដ បាន​ជំទាស់​​នឹង​ការ​ទទូច​​​របស់​លោក​ខាង​លិច និង​រដ្ឋ​អារ៉ាប់​​ថា ​​លោក មិន​ត្រូវ​លាលែង​ពី​អំណាច​ទេ​។

No comments:

Post a Comment

yes