សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 18, 2012

ហ៊្វុនស៊ិនប៉ិច អាចនឹងច្របាច់ បញ្ចូលគ្នា ម្តងទៀត តែគ្មាន វត្តមានរបស់ សម្តេចក្រុមព្រះ

Photo by DAP-NEWS
ភ្នំពេញៈ ប្រភពដ៏គួរឲ្យទុកចិត្ត បានបង្ហើបឲ្យដឹងថា គណបក្សរាជានិយមចំនួនពីរ គឺគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស នរោត្តម រណឫទ្ធិ មានគំរោងនឹងច្របាច់ បញ្ចូលគ្នាសាជាថ្មីម្តងទៀត ក៏ប៉ុន្តែគ្មានវត្តមាន របស់ទ្រង់ នរោត្តម រណឫទ្ធិ នោះទេ។
ប្រភពដែលសុំ មិនឲ្យបញ្ចេញឈ្មោះ បានឲ្យដឹងថា គណបក្សទាំងពីរ ហ៊្វុនស៊ិនប៉ិច និងគណបក្ស នរោត្តម រណឫទ្ធិ អាចនឹងបញ្ចូលគ្នាឆាប់ៗនេះ ដើម្បីឲ្យទាន់ពេល វេលា ក្នុងការរៀបចំបោះឆ្នោតសកល នាឆ្នាំ២០១៣ ខាងមុខនេះ ហើយអាចនឹងយាង សែរាជវង្សានុវង្សមួយអង្គ មកជំនួសសម្តេចក្រុមព្រះផងដែរ ដែលរាជវង្សនោះ អាចនឹងព្រះអង្គម្ចាស់ អរុណរស្មី ជាព្រះអនុជរបស់ សម្តេចក្រុមព្រះនោះ។
ឧបនាយករដ្ឋមន្រ្តី និងជាប្រធានប្រតិបត្តិ គណបក្សហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ បានបដិសេធ ប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិលថា មិនទាន់មានគំរោង យាងសែរាជវង្សណានោះទេ ក៏ប៉ុន្តែការច្របាច់បញ្ចូលគ្នា អាចនឹងមានពិតប្រាកដ ហើយនាពេលនេះ គឺបក្សទាំងពីរ កំពុងធ្វើការពិភាក្សាទៀតផង។

លោក ញឹក ប៊ុនឆៃ បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២នេះ ទៀតថា គណបក្សទាំងពីរ បានឯកភាពគ្នា ថា នឹងឲ្យមានការច្របាច់បញ្ចូលគ្នា ដើម្បីសំឡេងរបស់រាជានិយម នៃព្រះរាជាណាចក្រកម្ពុជា ក៏ប៉ុន្តែគ្មានវត្តមាន របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នោះ ហើយ គណបក្សទាំងពីរ នឹងធ្វើការប្រកាសបញ្ចូលគ្នា នាពេលឆាប់ៗនេះផងដែរ។
មជ្ឈដ្ឋានអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជាបានលើកឡើងថា វាល្មមដល់ពេលហើយសម្រាប់គណ បក្សហ្វ៊ុនស៊ិនប៉ិច និងនរោត្តម រណឬទ្ធិ ដែលជាគណបក្សរាជានិយមនៅកម្ពុជា ត្រូវរួមចិត្តរួមថ្លើមគ្នាជាធ្លុងមួយ ដើម្បីពង្រីក និងពង្រឹកនូវគណបក្សរាជានិយមតែមួយគត់នៅកម្ពុជា។ ហើយគណបក្សទាំងពីរគួរតែពិភាក្សាគ្នា ដោយរិះរកជ្រើសរើសយកព្រះអង្គម្ចាស់ដែលជាសែរាជវង្ស ដើម្បីគង់ប្រថាប់ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ហើយលោក ញឹក ប៊ុនឆៃ ធ្វើជាអនុប្រធាន។
ការធ្វើដូច្នេះ គឺដើម្បីពង្រឹងកម្លាំងគណបក្សរាជានិយមនៅកម្ពុជា ចូលរួមប្រកួតប្រជែងរកសំឡេងគាំទ្រនៅក្នុងការ បោះឆ្នោតតំណាងរាស្រ្តអាណត្តិទី៥ នាឆ្នាំ២០១៣ខាងមុខនេះ៕

No comments:

Post a Comment

yes