សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 18, 2012

លោក​គីម​ជុន​អ៊ុន​ពង្រឹង ​ការ​គ្រប់​គ្រង​​លើ​កងទ័ព

NKOREA_B

ក្រុង​សេអ៊ូលៈ មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​លោក គីម ជុង​​អ៊ុន ​ត្រូវ​បាន​េ​តែង​តាំងជា​សេនា​ប្រមុខ​កង​ទ័ព ជា​តំណែង​យោធា​កំពូល​របស់​រដ្ឋ​នេះ​ ក្នុង​ទង្វើ​មួយ​ដែល​បន្ថែម​លើ​គោរមងារ​​សំខាន់​ៗរបស់​លោក និង​ពង្រឹង​​អំណាច​រប​ស់​លោក​​នៅ​ក្នុង​​រដ្ឋ​ឯកោ និង​ក្រីក្រ​ ដែល​មាន​កម្លាំង​យោធា​១,២​លាន​នាក់​។
សេចក្តី​សម្រេច​​ចិត្ត​នេះ ត្រូវ​បាន​គេ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អង្គារ​ និងត្រូវ​បានរាយការណ៍​ឲ្យ​ដឹង​កាល​ពីថ្ងៃ​ពុធ​ ដោយ​ប្រព័ន្ធ​ឃោស​នា​​រដ្ឋ​កូរ៉េ​។ ​សេចក្តី​សម្រេច​ចិត្ត​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ឧត្តម​សេនីយ៍​កំពូល​របស់​ប្រទេស​នេះ ត្រូវបាន​ដក​ហូត​ចេញ​ ពី​តំណែង​។
គោរម​ងារ​​ថ្មី​នេះ បាន​បំ​ពេញការ​តំឡើង​របស់​លោក គីម ជុង​អ៊ុន​ បន្ទាប់​ពី​មរណភាពឪពុក ​​​លោក គីម ជុង​អុីល កាល​ពី​ខែ​ធ្នូ​។ លោក ក៏​បាន​ដឹក​នាំ​គណ​បក្សកម្មករ​កូរ៉េ​ និង​​ជា​ប្រធាន​​ទី​មួយ​នៃ​គណៈ​កម្ម ការ​ការ​ពារ​ជាតិ​ផង​ដែរ​​។

No comments:

Post a Comment

yes