សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, July 2, 2012

ជីដូនចំណាស់ រស់នៅតែម្នាក់ឯង ស្វែងរកជំនួយ

www.dap-news.com

ព្រៃវែង ៖ ជីដូនចំណាស់ អាយុ ៦៨ឆ្នាំ លោកយាយ មុំ បឹង រស់នៅកំព្រាតែម្នាក់ឯង គ្មានទីពឹង ហើយបច្ចុប្បន្ន កំពុងស្វែងរកជំនួយ និងការឧបត្ថម្ភផ្សេងៗពីសប្បុរសជន ខណៈដែលជីវភាពរបស់លោកយាយ កាន់តែក្រីក្រទៅៗ ដោយសារតែលោកយាយ នៅតែម្នាក់ឯង និងមានអាយុកាន់តែច្រើន មិនអាចរកស៊ីធំដុំបាន ។
យោងតាមមេឃុំកោះចេក លោក មិល គិរី បានមានប្រសាសន៍ថា លោកយាយ មុំ បឹង បច្ចុប្បន្នរស់នៅភូមិ កោះពាមរាំង ឃុំកោះចេក ស្រុកពាមជ ខេត្ដព្រៃវែង រស់នៅតែម្នាក់ឯង ខណៈដែលកូនស្រីរបស់លោកយាយ ឈ្មោះ សាន សៀម អាយុ ៣៨ឆ្នាំ បានទៅធ្វើការជាកម្មករ នៅម៉ាឡេស៊ី តាំងពីជាង២ឆ្នាំមកម្ល៉េះ ហើយរហូត មកដល់ពេលនេះ មិនដែលទទួលដំណឹងពីកូនស្រីរបស់លោកយាយឡើយ។

បើយោងតាមមេឃុំរូបនេះ លោកយាយដែលកំពុងរស់នៅតែម្នាក់ឯង កំពុងមានជំងឺទៀតផង ហើយបច្ចុប្បន្នបានប្រជាពលរដ្ឋនៅក្បែរខាង និងក្រុមការងារគណបក្សប្រជាជន ជួយឧបត្ថម្ភមួយចំនួនដល់លោកយាយ។ យ៉ាងណាក៏ដោយ លោកយាយ ដែល បច្ចុប្បន្នរស់នៅក្នុងខ្ទមចាស់ទ្រុឌទ្រោម សូមអំពាវនាវស្វែងរកជំនួយ និងការឧបត្ថម្ភពីសប្បុរសជននានា សម្រាប់ ការរស់នៅប្រចាំថ្ងៃ៕

No comments:

Post a Comment

yes