សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, July 2, 2012

ក្រសួង​ឧស្សាហកម្ម មាន​គម្រោង​ដំឡើងថ្លៃ​ថាមពល​អគ្គិសនី​

Give our kids a better deal

លោក ទុន លៀន អគ្គលេខាធិការ​ថាមពល នៃ​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល

ភ្នំពេញ: មន្ត្រី​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល បាន​មានប្រសាសន៍​ឲ្យ​ដឹងថា នៅ​ឆ្នាំ​២០១២​នេះ តម្លៃ​ប្រេងឥន្ធនៈ​ឡើងថ្លៃ ធ្វើ​ឲ្យ​ចំណូល​លក់​ថាមពល​អគ្គិ​ស​នី មិនបាន​តាម​បំណង​។ ដូច្នេះ​តម្លៃ​ភ្លើងអគ្គិសនី នឹងត្រូវ​តម្លើងថ្លៃ​មួយកម្រិត​ទៀត នាពេល​ឆាប់ៗ​ខាងមុខ​។​

​លោក ទុន លៀន អគ្គលេខាធិការ​ថាមពល នៃ​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល បាន​មានប្រសាសន៍ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន កាលពី​ព្រឹក​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១២​ថា “​ទើបតែ​ឆ្នាំនេះ ប្រេង​ឡើង​ចំណូល​របស់​អគ្គិសនី មិនបាន​តាម​បំណង​ដោយ​អត់​ទាន់​បាន​ឡើងថ្លៃ​ភ្លើង​។ តម្លៃ​ភ្លើង​អាច​នឹង​សុំ​ឡើងថ្លៃ នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​”​។​

​ប៉ុន្តែ​លោក ទុន លៀន បាន​មានប្រសាសន៍​បញ្ជាក់បន្ថែម​ថា “​ប៉ុន្តែ​នៅ​មិនទាន់​ដឹងថា នឹង​ឡើងថ្លៃ​ប៉ុន្មាន​បន្ថែមទៀត​ទេ​។ តែ​បើសិនជា​មិន​ស្នើសុំ​ដំឡើងថ្លៃ​ទេ អគ្គិសនី​កម្ពុជា​នឹង​ខាត​”​។ 

​លោក ទុន លៀន បាន​បញ្ជាក់ថា កត្តា​ដែល​តម្លៃ​លក់​ថាមពល​អគ្គស​នី មានតម្លៃ​ខ្ពស់ជាង​តម្លៃ​អគ្គិសនី​នៅ​ប្រទេស​វៀតណាម និង​ថៃ ព្រោះតែ​រោងចក្រ​ផលិត​អគ្គិសនី​នៅ​កម្ពុជា ប្រើ​ប្រេង​ភាគច្រើន​។ 


​លោក​បន្តថា សព្វថ្ងៃនេះ តម្លៃ​អគ្គិសនី​នៅ​ប្រទេស​វៀតណាម ក៏​ឡើងថ្លៃ​បណ្តើៗ​ដែរ​។​

​លោក ទុន លៀន បាន​បន្តថា អគ្គិសនី​កម្ពុជា​នៅ​ឆ្នាំនេះ មានការ​ខាតបង់​ប្រាក់​ចំណូល​ដោយសារតែ ប្រេងឥន្ធនៈ​ឡើងថ្លៃ ហើយ​ការលក់​ថាមពល​អគ្គិសនី​នៅ​មិនទាន់បាន​ឡើងថ្លៃ​នៅឡើយ​។ 

​លោក ទុន លៀន បញ្ជាក់​បន្តថា “​នៅ​ឆ្នាំ​២០១៥ ថាមពល​អគ្គិសនី​កម្ពុជា យើង​មិន​ខ្វះ​ថាមពល​ទៀត​ទេ ប៉ុន្តែ​ការតភ្ជាប់​ពី​ប្រទេសជិតខាង​នេះ ជា​សន្តិសុខ​ថាមពល​មួយ​ដែរ​។ ប្រទេស​អាស៊ាន​ថ្ងៃ​អនាគត ទោះជា​ប្រទេសមួយ​គ្រប់គ្រាន់​ប្រទេសមួយ​ខ្វះ ឬក៏​លើស​ក៏​ទាមទារ​ឲ្យ​មាន​ការតភ្ជាប់​រវាង​គ្នា និង​គ្នា ដែលជា​បញ្ហា​សន្តិសុខ​ថាមពល​”​។ 

​លោក ទុន លៀន បានបញ្ជាក់​បន្តថា សព្វថ្ងៃ ពុំមាន​ការខ្វះ​ថាមពល​អគ្គស​នី​ធ្ងន់ធ្ងរ​ទេ ជាពិសេស​នៅ​ក្រុងភ្នំពេញ នៅ​រដូវវស្សា​នេះ ពុំ​សូវ​ខ្វះ​ថាមពល​អគ្គិសនី​ប្រើ​ទេ​។ តែ​នៅ​រដូវប្រាំង​អាចមាន​បញ្ហា​ចោទ ចំពោះ​ការប្រើប្រាស់​ថាមពល​អគ្គិសនី​។ យ៉ាងណាក៏ដោយ នៅ​ឆ្នាំ​២០១៥ យើង​នឹង​លែង​ខ្វះខាត​ហើយ​៕​

No comments:

Post a Comment

yes