សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, July 30, 2012

ទឹក​ជំនន់​ វាយ​ប្រហារ​កូរ៉េ​ខាង​ជើង​ សម្លាប់​៨៨​នាក់​

120730_18b
ទឹក​ជំនន់នៅ​កូរ៉េខាង​ជើង បាន​បំផ្លាញផ្លូវ​មួយ​នៅ​ខេត្ត​កាង​វ៉ុន
ក្រុង​សេអ៊ូល: ប្រព័ន្ធផ្សព្វ​ផ្សាយ​រដ្ឋ​និយាយ​ថា ទឹក​ជំនន់​ទូទាំង​ប្រទេស​កូរ៉េ​ខាង​ជើង ​នៅ​ក្នុង​ខែ​នេះ​ បាន​សម្លាប់​មនុស្ស​៨៨​នាក់​ និង​ធ្វើ​ឲ្យ​ពល​រដ្ឋ​រាប់​ម៉ឺន​នាក់​គ្មាន​ផ្ទះ​សម្បែង​ ព្រម​ទាំង​បាន​បំផ្លិច​បំផ្លាញ​ដី កសិកម្ម​ដ៏​ធំ​ល្វឹង​ល្វើយ​។
​ទីភ្នាក់​ងារ​ព័ត៌​មាន​ផ្លូវការ​របស់​ក្រុងព្យុង​យ៉ាង​បាន​និយាយ​កាល​ពី​ ថ្ងៃ​សៅរ៍​ថា ទឹក​ជំនន់​រយៈ​ពេល​មួយ​សប្ដាហ៍​ដែល​បាន​«បង្ក​ឡើង​ដោយ​ព្យុះ និង​ភ្លៀង​ធ្លាក់​ដូច​គេ​ហែក​មេឃ​ បាន​ឆក់​យក​ជីវិត​មនុស្ស​ និង​សម្ភារ​ជា​ច្រើន»។
ចំនួន​អ្នក​ស្លាប់​ចុង​ក្រោយ​គឺ​បាន ​កើន​ឡើង​យ៉ាង​ខ្លាំង​ ពី​តួលេខ​ស្លាប់​មនុស្ស​៨​នាក់​ ដែល​បាន​រាយការណ៍​ពី​ថ្ងៃ​ពុធ មក​៨៨​នាក់។
ទីភ្នាក់​ងារ​ព័ត៌​មាន​មជ្ឈិម​កូរ៉េ​(KCNA)​បាន​រាយការណ៍​ថា ប្រជាជន​សរុប​ចំនួន​១៣៤​នាក់​បាន រង​របួស ហើយ​មនុស្ស​ជិត​៦៣​ពាន់​ នាក់​គ្មាន​ផ្ទះ​សម្បែង​ដោយ​សារ​តែ​ទឹក​ជំនន់​ដែល​បាន​ចាប់​ផ្ដើម​កាល​ពី​ ថ្ងៃ​ទី​១៨​កក្កដា​ ដោយ​​បាន​បំផ្លិច​បំផ្លាញ​ផ្ទះ​អស់​ជា​ច្រើន​ខ្នង។
ទីភ្នាក់ងារ​នេះ​ បាន​និយាយ​ថា ការ​បាត់​បង់​អាយុ​ជីវិត​មនុស្ស​ដ៏​ច្រើន​នេះ​ គឺ​កើត​មាន​នៅ​ក្នុង​តំបន់​ពីរ​នៅ​ខេត្ត​ព្យុង​កាន​ខាង​ត្បូង​ដែល​រង​គ្រោះ​ ដោយ​សារ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​ថ្ងៃ​ចន្ទ​ និង​ថ្ងៃ​អង្គារ​។

ទីភ្នាក់ងារ​ KCNA បាន​និយាយ​ថា ផ្ទៃ​ដី​ដាំ​ដំណាំ​ជាង​៣​ម៉ឺន​ហិកតា ត្រូវ​បាន​«ទឹក​បំផ្លាញ​ និង​កប់​ ឬ​នៅ​ក្រោម​ទឹក ជា​ការ​វាយ​ប្រហារ​មួយ​សម្រាប់​រដ្ឋ​ដែល​កំពុង​តែ​មាន​កង្វះ​ខាត​ស្បៀង​ អាហារ​ដ៏​ធ្ងន់ធ្ងរ​ស្រាប់។
ជាមួយ​ផ្ទៃ​ដី​ក្រៀម​ក្រញង់​ និង​មាន​ទម្លាប់​ធ្វើ​កសិកម្ម​បែប​បុរាណ​ ប្រទេស​នេះ​ប្រឈម​នឹង​ការ​លំបាក​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​ចិញ្ចឹម​ពលរដ្ឋ​ចំនួន​២៤​លាន​របស់​ខ្លួន​។​មនុស្ស​រាប់​ពាន់​នាក់​បាន​ស្លាប់​នៅ​ពេល មាន​គ្រោះ​ទុរ្ភិក្ស​កាល​ពី​ពាក់​កណ្ដាល​ រហូត​ដល់​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៩០៕ 

No comments:

Post a Comment

yes