សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, July 15, 2012

មេធាវី​ពលករ ដែល​រង​ការជួញដូរ​នៅ​ជប៉ុន នឹងដាក់​ពាក្យ​ប្តឹង​ក្រុមហ៊ុន នាំ​ពលករ

Give our kids a better deal
មេធាវី​ពលករ ដែល​រង​ការជួញដូរ​នៅ​ជប៉ុន នឹងដាក់​ពាក្យ​ប្តឹង​ក្រុមហ៊ុន នាំ​ពលករ
ភ្នំពេញ: មន្ត្រី​អង្គការ​ខា​រ៉ា​ម កម្ពុជា បាន​ឲ្យ​ដឹងថា ក្រុម​មេធាវី​របស់​អង្គការ​នេះ បានរៀបចំ​ដាក់ពាក្យ​បណ្តឹង ស្តីពី បទ​ព្រហ្មទណ្ឌ​ប្រឆាំង និង​តំណាង​ក្រុមហ៊ុន​ក្នុងស្រុក ដែលមាន​ដៃគូ​ជាមួយ​ក្រុមហ៊ុន​នៅ​ប្រទេស​ជប៉ុន ក្នុង​រឿង​នាំ​ពលករ​កម្ពុជា ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​។ ពាក្យបណ្តឹង​នោះ នឹងដាក់​ទៅកាន់​តុលាការក្រុង​ភ្នំពេញ នៅ​សប្តាហ៍​ខាងមុខ ដើម្បី​រក​យុត្តិធម៌​ឲ្យ​ពលករ និង​ពល​ការិនី ដែល​ត្រូវបាន​នាំយកទៅ​ជួញដូរ​ពលកម្ម នៅ​ប្រទេស​ជប៉ុន កាលពី​ឆ្នាំទៅ​មិញ​។​

​លោក មាស ដា​ណែ​ត នាយក​កម្មវិធី នៃ​អង្គការ​ខា​រ៉ា​ម កម្ពុជា បាន​ឲ្យ​ដឹងថា 
​បន្ទាប់ពី​ពលករ និង​ពល​ការិនី ចំនួន ១៦ នាក់ ដែល​បានមក​ពឹងពាក់​អង្គការ​ខា​រ៉ា​ម កម្ពុជា ឲ្យ​ជួយផ្តល់​មេធាវី​ការពារ​ក្តី​ពួកគេ ចំពោះ​ការដាក់​បណ្តឹង​ប្រឆាំងនឹង​តំណាង​ក្រុមហ៊ុន INNAHO PHNOM PENH ដែល​បាន​នាំ​ពួកគេ ទៅធ្វើ​ការជួញដូរ​ពល​កម្ម ក្នុង​រោងចក្រ​មួយ នៅ​ប្រទេស​ជប៉ុន និង​បាន​រំលោភបំពាន​សិទ្ធិ​ការងារ និង​សិទ្ធិ​បុគ្គល​របស់​ពួកគេ ពេល​បំពេញការងារ​នៅ​ប្រទេស​ជប៉ុន​នោះ​។​


​លោក មាស ដា​ណែ​ត បាន​បញ្ជាក់ថា អង្គការ​ខា​រ៉ា​ម បានផ្តល់​មេធាវី​ម្នាក់ សិក្សា​ពី​មូលហេតុ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន INNAHO PHNOM PENH ដែល​បាន​នាំ​ពលករ​ទាំងនោះ ទៅធ្វើ​ការជួញដូរ​ពល​កម្ម នៅ​ប្រទេស​ជប៉ុន​រួចហើយ ដែល​នៅ​សប្តាហ៍​ខាងមុខនេះ មេធាវី​របស់​អង្គការ​ខា​រ៉ា​ម នឹងដាក់​ពាក្យបណ្តឹង ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តល់​ភាពយុត្តិធម៌ ដល់​ពលករ​ទាំងនោះ​។​

​លោក​បាន​បន្តថា តំណាង​ក្រុមហ៊ុន INNAHO PHNOM PENH  មិន​ត្រឹមតែ​ប្រឈម​នឹង​ការប្តឹង​ចោទប្រកាន់​ពី​សំណាក់​ក្រុម​ពលករ ពល​ការិនី​ខ្មែរ ទាំង ១៦​នាក់​នោះទេ គឺមាន​ក្រុម​ពលករ​ជាច្រើន​នាក់​ទៀត និង​ឪពុកម្តាយ​របស់​ពលក​រ ដែល​បាន​រង​ការជួញដូរ​ពលកម្ម នៅ​ប្រទេស​ជប៉ុន​ដែរនោះ នឹង​មក​ចូលរួម​ពឹង​មេធាវី​របស់​អង្គការ​ខា​រ៉ា​ម ឲ្យ​ជួយ​ដាក់ពាក្យ​បណ្តឹង​ប្រឆាំង​តំណាង​ក្រុមហ៊ុន INNAHO PHNOM PENH ផងដែរ​។​

​យោងតាម​តំណាង​របស់​ពលករ និង​ពល​ការិនី​ខ្មែរ ដែល​មកពី​ប្រទេស​ជប៉ុន ឲ្យ​ដឹងថា ពួកគេ​ត្រូវបាន​ក្រុមហ៊ុន INNAHO PHNOM PENH និង​ក្រុមហ៊ុន INNAHO នៅ​ប្រទេស​ជប៉ុន នាំយកទៅ​ធ្វើការ​ជួញដូ​រ​ពលកម្ម នៅ​ប្រទេស​ជប៉ុន ដោយ​ធ្វើការ មិន​ទទួលបាន​ប្រាក់ខែ​ដូច​ការសន្យា​ទេ​។ 

​កាលពី​សប្តាហ៍​មុន ក្រុម​ពលករ​ទាំងនោះ បាន​អំពាវនាវ​សុំ​ឲ្យ​ស្ថាប័ន​រដ្ឋាភិបាល ដែល​ពាក់​ព​ន្ធ័​ក្នុងករណីនេះ មេត្តា​ចូលរួម​ផ្តល់​យុត្តិធម៌​ដល់​ពួកគេ​ដែលជា​ជនរងគ្រោះ​ផង​។ 

​តំណាង​របស់​ពលករ និង​ពល​ការិនី ដែល​ទើបតែ​វិលត្រឡប់ មកពី​ប្រទេស​ជប៉ុន បាន​អះអាងថា ពួកខ្លួន​បាន​ពឹងពាក់​មេធាវី​របស់​អង្គការ​ខា​រ៉ា​ម កម្ពុជា ជួយ​សិក្សា​តាមផ្លូវ​ច្បាប់ ក្នុងការ​រៀបចំ​ពាក្យបណ្តឹង​ដាក់​ទៅ​តុលាការ​ក្នុងប្រទេស​កម្ពុជា ដែល​ការទាមទារ​នោះ មាន​សំណង​ជំងឺ​ចិត្ត និង​ប្រាក់​ឈ្នួល ដែល​ក្រុមហ៊ុន​នៅ​ជំពាក់​។ ក្នុងនោះ ក៏​មានការ​ប្តឹងផ្តល់​រឿង​ប្រើ​អំពើហិង្សា មកលើ​ពល​ការិនី​ផងដែរ​។​

​អ្នកស្រី ឃឿន ស្រី​ណាក់ តំណាង​ក្រុមហ៊ុន INNAHO PHNOM PENH  មិនអាច់​ទាក់ទង​តាម​ទូរស័ព្ទ​បានទេ​។ ប៉ុន្តែ​កាលពី​អាទិត្យ​មុន អ្នកស្រី បាន​បដិសេធថា អ្នកស្រី​មានបាន​ដឹង​ពី​បញ្ហា​ទាំង​នោះទេ​។​

​ទាក់ទង​នឹង​បញ្ហា​នេះដែរ លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​មានប្រសាសន៍ថា ការជួយ​សង្គ្រោះ​ពលករ​ខ្មែរ មកពី​ប្រទេស​ជប៉ុន មកដល់​ស្រុកកំណើត​វិញ​នោះ គឺជា​ការខិតខំ​ប្រឹងប្រែង​
​របស់​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ជប៉ុន ដែលជា​កូនប្រុស​របស់លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា ដោយមាន​កិច្ចសហការ​ជាមួយ​អង្គការ​ទេ​សន្តរ​ប្រវេ​ស​អន្តរជាតិ IOM​។ ចំពោះ​ការ​ប្តឹងផ្តល់​ក្រុមហ៊ុន​ណាមួយ​នោះ ជា​តួនាទី​របស់​ស្ថាប​ន័​ពាក់​ព​ន្ធ័ និង​ជនរងគ្រោះ មិនមែនជា​ភារកិច្ច​របស់​ក្រសួងការបរទេស​ឡើយ​៕​

No comments:

Post a Comment

yes