សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, July 15, 2012

មានការ​តវ៉ា ដោយសារ​ក្រុមហ៊ុន បញ្ឈប់​បុគ្គលិក នៅ​ខេត្តសៀមរាប​

Give our kids a better deal

សៀមរាប:  មនុស្ស ២​នាក់ ត្រូវបាន​ក្រុមហ៊ុន​ឌឺ​ប្ល៊ូ​ផាំ​ឃី​ន ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ ក្រុង​-​ខេត្ដ​សៀមរាប បានធ្វើ​ការតវ៉ា បន្ទាប់ពី​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ​ដោយសារ​កំហុសឆ្គង​។ ករណីនេះ នាំ​ឲ្យ​មានការ​លើក​បដា តវ៉ា​។​

​បុគ្គលិក​ពីរ​នាក់ ដែល​បញ្ឈប់​ពី​ការងារ ចោទ​ក្រុមហ៊ុន​ថា ធ្វើឡើង​ដោយ​ខុសច្បាប់ ប៉ុន្ដែ​ខាង​ក្រុមហ៊ុន​ថា ការបញ្ឈប់​បុគ្គលិក​ទាំង​២ គឺធ្វើឡើង​ទៅតាម​ច្បាប់​ការងារ​។ 
​    ​
​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១២ មាន​កម្មករ​បុគ្គលិក​ជាង ១០​នាក់ ដែល​ដឹកនាំ​ដោយ​ឈ្មោះ ម៉ម រិទ្ធី អនុប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និ​យោគ​ជិ​ក វិស័យ​ទេសចរណ៍​សេវាកម្ម​កម្ពុជា បាននាំគ្នា​មក​តវ៉ា​នៅមុខ​ក្រុមហ៊ុន​ខាងលើ ដោយមាន​លើក​បដា​ជាច្រើន​ផ្ទាំង​ផង ដើម្បី​ទាមទារ​ឱ្យ​មនុស្ស ២​នាក់ ដែល​បញ្ឈប់​ពី​ការងារ បាន​វិល​ចូលមក​បំរើកា​រងារ​ក្នុង​ក្រុមហ៊ុន​វិញ​។ 

​    ​
​សូមបញ្ជាក់ថា ក្រុមហ៊ុន​ឌឺ​ប្ល៊ូ​ផាំ​ឃី​ន គឺមាន​លោក Ar naud curtat ជា​ជនបរទេស និង​ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​។ ក្រុមហ៊ុន​នេះ គឺ​បាន​បំរើសេវា​កម្ម​បើក​ភោជនីយដ្ឋាន សំរាប់​លក់​ឱ្យ​ភ្ញៀវទេសចរ នៅ​តំបន់​ផាប់​ស្ទី​ត​ផ្សារ​ចាស់ ក្នុង​ក្រុង​សៀមរាប​ខាងលើ​ជាច្រើន​ឆ្នាំ​មកហើយ​។ 
​    ​
​មនុស្ស ២​នាក់ ដែល​ត្រូវ​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ​ទី​១ ឈ្មោះ បៀ សំនី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ ព្រៃ​ធ្លក ឃុំ​ខ្នាត ស្រុក​ពួក ខេត្ដ​សៀមរាប និង​ទី​២ ឈ្មោះ អ៊ា​ន សារ៉ាត់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពួក​ចាស់ ឃុំ​ពួក ស្រុក​ពួក ខេត្ដ​សៀមរាប​។ 
​    ​
​អ្នក​ទាំង​២ ត្រូវបាន​បញ្ឈប់​ពី​ការងារ​ដោយ​មូល​ហេតុថា បាន​លួច​ជួយ​ចុះ​វត្ដ​មាន​ឱ្យ​បុគ្គលិក ដែល​មក​ធ្វើការ​យឺត​ម៉ោង​។ 

​អតីត​បុគ្គលិក អ៊ា​ន សារ៉ាត់ ដែល​ត្រូវ​បញ្ឈប់​ពី​ការងារ បាន​អះអាងថា រូបគេ​ពិតជា​បាន​លួច​ចុះ​វត្ដ​មាន​ឱ្យ​បុគ្គលិក​មក​ធ្វើការ​យឺត​ម៉ោង​ពិតប្រាកដ​មែន​។ ប៉ុន្ដែ​ឈ្មោះ​នេះ​បន្ដថា ការ​មក​យឺត​ម៉ោង គឺ​បុគ្គលិក​នោះ បានធ្វើ​បន្ថែម​ម៉ោង ចំនួន ២០​នាទី ជំនួស​ដែល​មក​មិនទាន់​ម៉ោង​រួចហើយ​ដែរ​។ ហេតុអ្វី​បានជា​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ​ពួកគេ​ទៅវិញ​? 
​    ​
​អតីត​បុគ្គលិក​រូបនោះ បាន​បន្ដថា ក្រោយពី​ខ្លួន​បានធ្វើ​ខុស​រូបគេ​បាន​សារភាព និង​សុំទោស​ក្រុមហ៊ុន​រួចហើយ​ដែរ តែ​ក្រុមហ៊ុន​នៅតែ​បញ្ឈប់​រូបគេ​ទាំង​២​នាក់​ដដែល​។ 
​    ​
​អ្នកយកព័ត៌មាន​គេហទំព័រ​CEN មិនបាន​ជួប​បំភ្លឺ​ផ្ទា​ល់ពី​លោក Ar naud curtat ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន ដោយផ្ទាល់​ទេ នៅពេល​តវ៉ា​នោះ ប៉ុន្ដែ​មាន​លិខិត​ជំទាស់​មួយច្បាប់ ដែល​ធ្វើឡើង​ដោយ​បុគ្គលិក កំពុង​បំរើការ​ក្នុង​ក្រុមហ៊ុន​ខាងលើ ដែល​ពួកគេ​ទាំងនោះ បាន​គាំទ្រ​ទាំងស្រុង​របស់​ក្រុមហ៊ុន​ហើយ លិខិត​សរសេរ​ដៃ​មាន​ខ្លឹមសារ​ទាំងស្រុង​ថា យើងខ្ញុំ​ទាំងអស់គ្នា​ជា​បុគ្គលិក​បំរើការ​នៅ​ក្រុមហ៊ុន​ឌឺ​ប្ល៊ូ​ផាំ​ឃី​ន (The Blue Pumpkin) សុំ​ធ្វើការ​ជំទាស់​ចំពោះ​សមាជិក​សហជីព​ដែល​ចង់ ធ្វើ​កូដកម្ម​មកលើ​ក្រុមហ៊ុន​នេះ ដោយ​យើងខ្ញុំ​ទាំងអស់​យល់ឃើញថា ក្រុមហ៊ុន​បានធ្វើ​អ្វីៗ ទៅតាម​ច្បាប់​ការងារ​ទាំង​អស់ហើយ​។ ដូច្នេះ​យើងទាំងអស់គ្នា សុំ​គាំទ្រ​ក្រុមហ៊ុន​។ 
​    ​
​យោងតាម​លិខិត​ដែល​គាំទ្រ​ក្រុមហ៊ុន គឺ​គាប់​ជួន​ទៅនឹង​លិខិត​មួយច្បាប់​របស់​ក្រុមហ៊ុន ដែល​ចុះ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១២ កន្លងទៅ ផ្ញើ​ជូនទៅ​មន្ទីរ​ការងារ​ខេត្ដ​សៀមរាប ស្ដីពី​ការបញ្ឈប់​បុគ្គលិក​ទាំង​២​រូប​ខាងលើ ដោយសារ​កំហុសឆ្គង​ដូច​បាន​រៀបរាប់​ខាងលើ​។ 
​    ​
​ដោយឡែក​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ក៏​បានចេញ​សេចក្ដី​បង្គាប់ ធ្វើឡើង​ស្របតាម​មាត្រា​៣១៣ នៃ​ច្បាប់​ស្ដីពី​ការងារ​។ ក្នុង​ឯកសារ​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ដែល​ធ្វើឡើង​នោះ ក៏មាន​ចំណុច​សំខាន់​បញ្ជាក់ថា ក្រុមហ៊ុន​ធ្វើ​នេះ គឺ​ទៅតាម​ចាប់​ការងារ​របស់ខ្លួន ដោយ​មិនមាន​អ្វី​ខុស​នោះឡើយ​។ 

​មុននឹង​ការសំរេច​របស់​អាជ្ញាក​ណ្ដា​ល​ក៏​បានធ្វើ​ការកោះហៅ តំណាង​ក្រុមហ៊ុន និង​បុគ្គលិក ដែល​គេ​បញ្ឈប់​ទៅធ្វើ​ការដោះស្រាយ ហើយ​មានការ​កាត់សេចក្ដី​ត្រឹមត្រូវ​។ 
​    ​
​ដោយសារ​នៅ​ថ្ងៃ​តវ៉ា​នោះ ខាង​ក្រុមហ៊ុន និង​ខាង​មនុស្ស ២​នាក់ ដែល​គេ​បញ្ឈប់​ពី​ការងារ​ដោះស្រាយ​គ្នា មិន​ចេញ ក៏​ខាង​ក្រុង​សៀមរាប នឹងធ្វើ​ការកោះហៅ​តំណាង​ក្រុមហ៊ុន និង​មនុស្ស ដែល​គេ​បញ្ឈប់​ទៅធ្វើ​ការដោះស្រាយ នៅ​ថ្ងៃ​ចន្ទ ទី​១៦ ខែកក្កដា ឆ្នាំ​២០១២​។ 

​ប៉ុន្ដែ​ខាង​បុគ្គលិក​ក្រុមហ៊ុន​មួយរូប បាន​បង្ហើប​ថា ទាំង​២​នាក់ ដែល​បញ្ឈប់ គឺ​ក្រុមហ៊ុន​ប្រហែល ជា​មិនអាច​ទទួល​យកមក​ធ្វើការ​វិញ​បានឡើយ ព្រោះថា ក្រុមហ៊ុន​បានធ្វើ​ទៅតាម​ច្បាប់​ការងារ​ត្រឹមត្រូវ ហើយ​អាជ្ញាធរ​មូលដ្ឋាន គ្រាន់តែ​ជា​អ្នក​ស​ប្រម​សម្រួល ឬក៏​ថែរក្សា​សណ្ដាប់ធ្នាប់​ប៉ុណ្ណោះ មិនអាច​សំរេច ឬ​បង្ខំ​ឱ្យមាន​ការទទួលយក​ម​នុស្ស ២ នាក់​ទៅធ្វើ​ការ​វិញ​បានឡើយ​៕

No comments:

Post a Comment

yes