សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, July 17, 2012

តើ​លោក សម រង្ស៊ី អាច​ចាញ់បោក​លោក កឹម សុខា ដូច​ចាញ់បោក​សម្តេចក្រុមព្រះ ឬទេ​?


លោក កឹម សុខា និងលោក សម រង្ស៊ី ក្នុងពិធីសន្និសីទសាព័ត៌មានពីប្រទេសហ្វីលីពីន

ភ្នំពេញ: ​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សម​ង្ស៊ី នៅថ្ងៃនេះ បានប្រកាស​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វី​លីន​ពី​ន​ថា នឹង​បង្កើត​គណបក្ស​ថ្មី​មួយ ដែល​នឹងមាន​លោក សម រង្ស៊ី ជា​ប្រធាន ហើយ​លោក កឹម សុខា ជា​អនុប្រធាន​។ ជយោ​គណបក្ស​ទាំងពីរ​សម្រាប់​ការសម្រេចចិត្ត​នេះ​។ ប៉ុន្តែ តើ​គណបក្ស​ថ្មី​មួយ​នឹង​អាច​កើតមាន​ដែរឬទេ​?

​ទោះបីជា​គណបក្ស​ទាំងពីរ បានសម្រេច​ដូច្នេះ​ក្តី គេ​មិន​បា​ននិយាយ​ឲ្យ​ច្បាស់លាស់​ឡើយ​ថា គណបក្ស​ថ្មី​នោះ នឹងមាន​ឈ្មោះ​អ្វី ហើយ​វា​នឹងត្រូវ​បង្កើត​ពេលណា​ឲ្យ​ប្រាកដ​។ ផ្ទុយទៅវិញ គេ​បាន​គូសវាស​ចេញ​ជា ចលនា​ប្រជាធិបតេយ្យ​ដើម្បី​សង្គ្រោះ​ជាតិ​។ ដូច្នេះ អ្វី​ដែលជា​លទ្ធផល​ពិតប្រាកដ មិនមែន​គណបក្ស​ថ្មី​ឡើយ គឺជា​ចលនា​មួយ​ទៅវិញ​។​

​រយៈពេល​ជាង​មួយខែ​មកហើយ ដែល​គណបក្ស​ទាំងពីរ​បានគិត​គូរ​អំពី​ការបង្កើត​គណបក្ស​ថ្មី​នេះ ប៉ុន្តែ នៅតែ​មិនទាន់​អាច​និយាយ​ឲ្យ​ដាច់ស្រឡះ​បាន អំពី​ឈ្មោះ​គណបក្ស​ថ្មី​នោះ​។ វា​មានន័យថា ពួកគេ​នៅមាន​បញ្ហា​មួយចំនួន​ដែល​ត្រូវ​ដោះស្រាយ​ជាមួយគ្នា​។​


​ដោយ​ផ្អែកទៅលើ​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ទាំងពីរ​នោះ វា​នៅតែ​មិន​ប្រាកដ​ច្បាស់លាស់​មួយរយ​ភាគរយ​នៅឡើយ ថា​តើ​គណបក្ស​ថ្មី​មួយ​នឹង​អាច​កើតចេញ​ពិតប្រាកដ​ឬ​យ៉ាងណា​?

​ប៉ុន្តែ​តើ​គណបក្ស​ថ្មី​នោះ នឹង​មានន័យ​បែបណា នៅពេលដែល​លោក​សមរង្ស៊ី​ដែលជា​នឹង​ក្លាយជា​ប្រធាន​នោះ មិនអាច​ធ្វើ​នយោបាយ​នៅក្នុង​ប្រទេស​បាន ដោយសារតែ​លោក​រស់នៅ​ក្រៅប្រទេស គេច​ចេញពី​ការចាប់​ឃុំខ្លួន​នៅ​ពន្ធនាគារ ពីព្រោះ​តែ​លោក​ត្រូវ​តុលាការ​ផ្តន្ទាទោស​ក្នុង​រឿង​ដក​បង្គោល​ព្រំដែន​។​

​ទោះបីជា​គណបក្ស​ទាំងពីរ​ប្តេជ្ញា​ចិត្តខ្លាំង​ក្តី ការរៀបចំ​រចនាសម្ព័ន្ធ​ដឹកនាំ នឹង​ក្លាយ​ជាការ​ប្រឈម​សម្រាប់​ពួកគេ​។ ការបែងចែក​អំណាច​មិន​ស្មើគ្នា​ច្រើនតែ​នាំ​ឲ្យ​មាន​ជម្លោះ​នៅក្នុង​ចំណោម​អ្នកនយោបាយ​ខ្មែរ​។ គេ​នៅ​ចាំបាន​ថា គណ​បក្ស​សមរង្ស៊ី និង​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច បាន​ចងសម្ព័ន្ធភាព​ជាមួយគ្នា​កាលពី​ឆ្នាំ​២០០៤ ប៉ុន្តែ​ក្រោយ​មកវិញ វា​ក៏​រលាយ​ទៅវិញ​ដោយសារតែ​មានការ​ក្បត់​នៅក្នុង​សម្ព័ន្ធភាព​ដែល​ពេលនោះ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​រត់ចោល​គណបក្ស​សមរង្ស៊ី ដើម្បី​ចូលរួម​បង្កើត​រដ្ឋាភិបាលចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​អ្វីដែល​ធ្វើ​ឲ្យ​ពិបាក​នឹង​ជឿ គណបក្ស​ថ្មី​មួយ​នឹង​កើតឡើង​នោះ គឺ​លោក​សមរង្ស៊ី បាន​ធ្លាប់​ចោទប្រកាន់​គណបក្ស​សិទ្ធិមនុស្ស​ថា ជា​គណបក្ស​អាយ៉ង​ដោយ​ចង់​ចោទថា គណបក្ស​នេះ​បង្កើតឡើង​ដោយមាន​ការ​ជ្រោមជ្រែង​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ការចោទប្រកាន់​នោះ​របស់លោក សម រង្ស៊ី បង្ហាញ​ពី​ការមិនទុកចិត្ត​របស់​លោក​ចំពោះ​គណបក្ស​សិទ្ធិមនុស្ស​របស់លោក កឹម សុខា​។ ដូច្នេះ តើ​ការមិនទុកចិត្ត​នោះ បាន​ផុតរលត់​ពី​ខួរក្បាល​របស់​គណបក្ស​សមរង្ស៊ី​ហើយ​ឬ​យ៉ាងណា​?

​ប៉ុន្តែ លោក សម រង្ស៊ី ចាំបាច់​ត្រូវ​ប្រយ័ត្ន​អំពី​លោក កឹម សុខា ដើម្បី​ចៀសវាង​ការចាញ់បោក​អ្នកនយោបាយ​ជា​លើក​ទី​បី បន្ទាប់ពី​លោក​បាន​ចាញ់បោក​សម្តេចក្រុមព្រះ​ពីរលើក​រួចមកហើយ ចាប់តាំងពី​ការបោះឆ្នោត​ឆ្នាំ​១៩៩៨​មក​។ បើសិនជា​លោក​ថ្លោះធ្លោយ​ចាញ់បោក​លោក កឹម សុខា ម្តងនេះ​ទៀត​នោះ អ្នកគាំទ្រ​របស់លោក នឹង​ដក​ការទុកចិត្ត​ពី​សមត្ថភាព​របស់់លោក​នៅក្នុង​ការដឹកនាំ​គណបក្ស​៕​

No comments:

Post a Comment

yes