សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, July 3, 2012

ប្រតិកម្មរបស់ចិនចំពោះការធ្វើបាតុកម្មនៅវៀតណាម


លោក លីវ វី មេន អ្នកនាំពាក្យក្រសួងការបរទេសចិន 

មួយថ្ងៃបន្ទាប់ពីការធ្វើបាតុកម្មដោយសន្តិវិធីរបស់ជនជាតិយួននៅទីក្រុងព្រៃនគរ និងហាណូយ
មក ។ ចិនបានព្រមានវៀតណាមថា គួរធ្វើសកម្មភាពណាដែលមានប្រយោជន៍ដល់ទំនាក់ទំនង
ទ្វេភាគី, សន្តិភាព និងស្ថេរភាពនៅតំបន់សមុទ្រ ។

ទីភ្នាក់ងារព័ត៌មាន Sinhua របស់ចិន បានដកស្រង់សម្ដីអ្នកនាំពាក្យក្រសួងការបរទេសចិន លីវ
វី មេន (Liú Wèimín) នៅក្នុងសន្និសីទកាសែតដែលបានធ្វើឡើងកាលពីថ្ងៃទី ០២ ខែកក្កដា ម្សិល
មិញថា ទីក្រុងប៉េកាំងប្រឆាំងចំពោះសកម្មភាពរបស់ប្រទេសទាំងឡាយដែលបង្កភាពតានតឹង និង
ធ្វើឲ្យស្មុកស្មាញដល់ស្ថានភាពនៃជម្លោះសមុទ្រចិនខាងត្បូង ។

តាមប្រសាសន៍របស់លោក លីវ ចិននៅតែគោរពទំនាក់ទំនង និងសហប្រតិបត្តិការនឹងប្រទេស
វៀតដើម្បីស្វែងរកដំណោះស្រាយសមស្របមួយជុំវិញជម្លោះដែនសមុទ្រទៅតាមអ្វីដែលមេដឹក
នាំនៃប្រទេសទាំងពីបានឯកភាពគ្នា ។



កាលពីថ្ងៃទី ០១ ខែកក្កដា ជនជាតិយួននៅទីក្រុងធំពីរ គឺ ព្រៃនគរ និង ហាណូយ បានចេញធ្វើ
បាតុកម្មនៅតាមដងផ្លូវ ដើម្បីសម្ដែងនូវអ្វីមួយដែលដែលគេហៅថា ចិនបានឈ្លានពានបូរណភាព
ដែនដីនៅលើដែនសមុទ្រ និងគាំទ្រចំពោះច្បាប់ដែនសមុទ្រដែលរដ្ឋសភាវៀតណាមទើបតែបាន
អនុម័តិ ។ 

ការធ្វើបាតុកម្មនេះ  មានសេចក្ដីរាយការណ៍ថា ក្រុមបាតុករដែលចេញធ្វើបតុកម្មនោះ ត្រូវបាន
អាជ្ញាធររារាំង តែមិនមានប្រើអំពើហិង្សាដូចកាលពីឆ្នាំទៅមិញឡើយ ។ 

ពួកបាតុករនិយាយថា ការធ្វើបាតុកម្មនេះ គឺកើតចេញពីឆន្ទៈពលរដ្ឋ , មិនមានអ្នកដឹកនាំនិងមិន
មានអ្នកបញ្ជាឡើយ និងថា អ្វីដែលពួកគេធ្វើនោះ គឺជាការស្ម័គ្រចិត្តដោយគំនិតជាតិនិយម , មិន
សុខចិត្តចំពោះទង្វើរឹងទទឹងរបស់ចិន ៕

No comments:

Post a Comment

yes