សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, July 15, 2012

ខេត្តស្វាយរៀង​ និងខេត្តតៃនិញ​ ធ្វើសហប្រតិបត្តិការ​​ លើការដាំអំពៅ​​ តាមបណ្ដោយ​ ព្រំដែន


ស្វាយរៀងៈ មន្រ្តីជាន់ខ្ពស់ខេត្តស្វាយរៀង បានចាត់ទុកការដាំអំពៅ នៅតាមបណ្ដោយព្រំដែន ខេត្តស្វាយរៀងនិងខេត្តតៃនិញ របស់វៀតណាម ពិតជាមានសារៈសំខាន់ ខ្លាំងណាស់ រវាងខេត្តទាំងពីរ ដែលមានព្រំដែនជាប់គ្នានោះ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោង សហប្រតិបត្តិការ ដាំដំណាំកសិឧស្សាហកម្ម នៅតាមបណ្ដាយព្រំដែនរវាងខេត្តស្វាយរៀង និងខេត្តតៃនិញ របស់វៀតណាម នៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែកក្ដដា ឆ្នាំ២០១២ នេះនៅសាលាខេត្តស្វាយរៀង ដែលមានការ ចូលរួមពីថ្នាក់ដឹកនាំ ខេត្តតៃនិញរបស់វៀតណាម ចូលរួមផងដែរនោះ លោក ជៀង អំ អភិបាលខេត្តស្វាយរៀង បានវាយតម្លៃខ្ពស់ នៅចំពោះសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់នៃប្រទេសទាំងពីរដែលបានយកចិត្តទុកដាក់ និងជួយសម្របសម្រួល ដល់ការងារអភិវឌ្ឍន៍ដាំដំណាំ អំពៅនៅតាមបណ្ដោយ ព្រំដែនរវាងខេត្តទាំងពីរ ឲ្យសម្រចបាននូវលទ្ធផល ល្អប្រសើរ។

លោកបានថ្លែងថា " កិច្ចសហប្រតិបត្តការនេះ វានឹងហុចផលប្រយោជន៍ ឲ្យគ្នាទៅវិញទៅមក ជាពិសេសនោះ វាបានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា នៅតាមបណ្ដោយ ព្រំដែន មានការងារធ្វើ និងកាត់បន្ថយការធ្វើចំណាកស្រុក ផងដែរ" ។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្តបានសំណូមពរ ដល់ក្រុមហ៊ុនវៀតណាម ទាំងអស់ ដែលបានមកវិនិយោគ ដាំអំពៅនៅតាមបណ្ដោយព្រំដែនលើទឹកដីខេត្តស្វាយរៀង ដែលមានព្រំដែនជាប់ ខេត្តតៃនិញនេះ សូមឲ្យមានការទទួលស្គាល់ និងឯកភាពយល់ព្រម ពីអាជ្ញាធរខេត្តតៃនិញ ដើម្បីធ្វើយ៉ាងណា ឲ្យក្រុមហ៊ុនមានច្បាប់ទម្លាប់ត្រឹមត្រូវ ស្របតាមនីតិវិធី និងគោលការណ៍ច្បាប់ និងកិច្ចព្រមព្រៀង របស់ប្រទេសទាំងពីរដើម្បីធានាបាននូវការអភិវឌ្ឍន៍ ប្រកបដោយចីរភាព។
លោក ជៀង អំ ក៏រំពឹងផងដែរថា នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ខណៈដែលមានការពង្រីក ការដាំអំពៅនៅតាមបណ្ដោយ ខេត្តស្វាយរៀង អាចនឹងកើនឡើង ដល់រាប់ម៉ឺនហិកតានោះ ខាងភាគីវៀតណាម អាចនឹងមក បើករោងចក្រស្ករស នៅក្នុងខេត្តស្វាយរៀងជាក់ជាពុំខាន។
គួបញ្ជាក់ផងដែរថា ខេត្តស្វាយរៀង បានដាំដំណាំអំពៅ បានជាង៣ពាន់ហិកតាហើយ នៅក្នុងរយៈពេល៦ខែ មកនេះហើយមានស្រុក ៣ ដែលការដាំនោះ រួមមានស្រុករំដួល ស្រុកស្វាយទាប និងក្រុងបាវិត ៕

No comments:

Post a Comment

yes