សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, July 15, 2012

ការ​រអិល​បាក់​ដីកាត់​ផ្តាច់​ពល​រដ្ឋ​ជប៉ុន​ ​៥​ពាន់​នាក់ ខណៈប្រឈម​​ជំនន់​​ថែមទៀត​

JAPAN_B

ក្រុង​តូក្យូៈ ​ការ​រអិល​បាក់​ដី​នៅ​ជប៉ុន​កាល​ពី​ថ្ងៃ​​អាទិត្យ​ បាន​កាត់ ផ្តាច់​មនុស្ស​ជាង​​៥​ពាន់​នាក់់​​​ ខណៈ​ ​ភ្លៀង​ធ្ងន់​ធ្ងរ​​ និង​ទឹក​ជំនន់​ច្រើន ថែម​ទៀត ត្រូវ​បាន​គេ​ព្យាករ​នៅ​ភាគ​និរតី​នៃ​ប្រទេស​ជប៉ុន ​ដែល​ចំនួន​អ្នក​ស្លាប់​​ដោយ​សារ​​​ភ្លៀង​ដូច​គេ​ហែក​មេឃនេះ បាន​ឡើង​ដល់​២២​​នាក់​។
រូប​ភាព​​​ទូរ​ទស្សន៍ បាន​បង្ហាញ​​ទាហាន​កំពុងរៀប​សម្ភារៈ​ជំនួយ​​មាន​ដូច​ជា​​ស្បៀង​អាហារ ទឹក និង​សម្ភារៈ​សុខា​ភិបាល​​ដាក់​ចូល​ក្នុង​​ឧទ្ធម្ភាគ​ចក្រ​យោធា​​ដើម្បី​បញ្ជូន​​វា​ទៅ​តំបន់​ព្រៃ​ភ្នំ​នៅ​​តំបន់យេម ខេត្ត​ ហ្វូ៊គូ​អូ​កា នៅ​​កោះ​ ឃ្យូ​ស៊ូភាគខាង​ជើង​។
ក្រុម​មន្រ្តី បាន​និយាយ​ថា ក្រុម​អាជ្ញា​ធរ កំពុង​បញ្ជូន​​ឧទ្ធម្ភាគ​ចក្រ​ជួយ​សង្គ្រោះ​ផ្សេង​ពី​នេះ ដើម្បី​ដឹក​អ្នក​ជំងឺ និង​អ្នក​ភូមិ​​វ័យ​ចំណាស់​​ទៅ​មន្ទីរ​ពេទ្យ​​ចេញ​ពី​តំបន់​ដាច់​ស្រ យាល ​ជា​ទី​ដែល​​មាន​មនុស្ស​ម្នាក់ យ៉ាង​តិច​​បាន​ស្លាប់​។

មនុស្ស​ជាង​៥៤៤០​នាក់ បាន​ជាប់​នៅ​​ទី​នោះ​ ​​ចាប់​​តាំង​ពី​រាត្រី​ថ្ងៃ​សៅរ៍ ខណៈ​ដែល​ការ​រអិល​បាក់​ដី ​និង​ដើម​ឈើ​ដែល​ដួល​រំលំ បាន​កាត់​ផ្តាច់​​ផ្លូវ និង​ការ​ផ្គត់​​ផ្គង់​​ទឹក​ពី​​តំបន់ ដែល​ភ្លៀង​​ដែល​ពុំ​ធ្លាប់​មាន​ បាន​ធ្លាក់​​​ចាប់​តាំង​ពី​ថ្ងៃ​ពុធ​។
អ្នក​នាំ​ពាក្យ​​ឲ្យ​រដ្ឋា​ភិបាល​ក្រុង​យេម អ្នក​ស្រី​ កាយ៉ូ ស៊ី​ណូ​ហារ៉ា បាន​ថ្លែង​ថា​៖«​យើង នឹង​បន្ត​​បញ្ជូន​របប​អាហារ​គ្រា​អាសន្ន​​ទៅ​ឲ្យ​ពល​រដ្ឋ​នៅ​ទី​នោះ​ ​ខណៈ​​គេនៅ​តែ​មិន​ទាន់​ច្បាស់​​​ថា ​នៅ​ពេល​​ណា​​យើង អាច​ទៅ​ដល់​តំបន់នោះ​​»​។

No comments:

Post a Comment

yes