សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, July 30, 2012

មន្ត្រីជាន់ខ្ពស់​៖ រដ្ឋាភិបាល​កម្ពុជា មិនដែល​រារាំង​លោក សម រង្ស៊ី មិន​ឲ្យ​ចូល​ស្រុក​ទេ​

Give our kids a better deal
ទិ​ត សុធា 
ភ្នំពេញ: ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា បាន​អះអាងថា ករណី​លោក​សមរង្ស៊ី ប្រធាន​គណបក្ស​សមរ​ង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន នៅ​បរទេស​នោះ គឺ​រដ្ឋាភិបាល មិនដែល​បានចេញ​បម្រាម ហាម​មិន​ឲ្យ​លោក វិលត្រឡប់ ចូល​ស្រុកកំណើត​ឡើយ​។ ក៏ប៉ុន្តែ​ករណី​របស់​មេបក្ស​ប្រឆាំង​នោះ ជាការ​អនុវត្ត​ច្បាប់ នៅក្នុង​ប្រទេស​កម្ពុជា និង​អនុវត្តតាម​អំណាច​សាលដីកា​តុលាការ​។​

​លោក ទិ​ត សុធា អនុប្រធាន និង​ជា​អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន​ប្រតិកម្ម និង​រហ័ស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ការទាមទារ​របស់លោក សម រង្ស៊ី ដែលជា​ទណ្ឌិត គឺ​គ្មាន​តម្លៃ សម្រាប់​កម្ពុជា ដែលជា​រដ្ឋ​ឯករាជ្យ បាន និង​កំ​ពុ ង​តែ​ពង្រឹង​នីតិរដ្ឋ និង​ការគោរព​ច្បាប់​។ 
​លោក ទិ​ត សុធា បាន​លើកឡើងថា "​យើង​បានផ្តល់​អាទិភាព​នេះ ទៅលើ​ស្ថាប័ន​តុលាការ ដែលជា​ស្ថាប័ន​ឯករាជ្យ​មួយ នៅក្នុង​ការដោះស្រាយ​បញ្ហា​ទៅតាម​នីតិវិធី​ច្បាប់ ជាមួយ​លោក​សម រង្ស៊ី​។ អ្វីដែល​លោក សម រង្ស៊ី អះអាងថា ស្វែងរក​ការដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការគៀងគរ​ពី​បណ្តា​ប្រទេស​ផ្សេងៗ​នោះ ខ្ញុំ​យល់ថា​បណ្តា​ប្រទេស​ទាំងនោះ គ្មាន​ឥទ្ធិពល​ណាមួយ នៅក្នុង​ការដាក់​ការគាបសង្កត់ មកលើ​រដ្ឋាភិបាល​កម្ពុ​ជា ដែល​បាន​គោរព​ត្រឹមត្រូវ​លើ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ពហុបក្ស និង​បាន​កំពុង​លើកស្ទួយ​នីតិរដ្ឋ តាមរយៈ​ការពង្រឹង និង​អនុវត្ត​ច្បាប់​ឡើយ​”​។ 
​លោក ទិ​ត សុធា បាន​បន្តថា អ្វីដែល​ជាការ​ទាមទារ​របស់​គណបក្សប្រឆាំង ជាពិសេស​បុគ្គល​លោក សម រង្ស៊ី នេះ គឺ​ហាក់បីដូចជា មិនបាន​ដើរ ស្របទៅតាម​ឆន្ទៈ​ប្រជាពលរដ្ឋ​ទេ ពីព្រោះ​ការធ្វើ​ច្បាប់ ការអនុម័ត​ច្បាប់​ផ្សេងៗ មិនមែន​ធ្វើឡើង​តម្រូវ​ចិត្ត​បុគ្គល​ទេ​។​


​លោក​ទិ​ត សុធា បាន​បន្តថា ការទាមទារ​ឲ្យ​មានការ​កែសម្រួល​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ដោយ​ទណ្ឌិត ( លោក​សមរង្ស៊ី ) គឺ​វា​គ្មាន​តម្លៃ​ណាមួយ យកមក​ពិចារណា​ទេ​។ ក៏ប៉ុន្តែ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា កន្លងមក បាន​ប្រព្រឹត្ត​ទៅដោយ​សេរី យុត្តិធម៌ និង​ត្រឹមត្រូវ​។ លទ្ធផល​ជា​បន្តបន្ទាប់​ត្រូវបាន​គណបក្សប្រឆាំង ទទួលយក​នៅ​ការបោះឆ្នោត​នោះ​។ បើសិនជា​គណបក្សប្រឆាំង មិន​ទទួលយក​គឺ​បានន័យថា មកដល់ពេលនេះ អត់​មាន​តំណាងរាស្ត្រ ឬក៏​សមាសភាព​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​របស់​គណបក្សប្រឆាំង បំពេញ​តួនាទី​របស់ខ្លួន​ដែរ​។​

​ចំណែក​លោក ជាម យៀម សមាជិកសភា​មណ្ឌល​ខេត្តព្រៃវែង និង​ជាស​មា​ជិ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា មាន​មាន​ប្រសា​ស​នៅ​រសៀល​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១២​ថា លោក សម រង្ស៊ី​គឺជា​ទណ្ឌិត ដែល​ត្រូវ​សាលក្រម​តុលាការ​កំពូល និង​តុលាការ​ក្រុងភ្នំពេញ បាន​កាត់ទោស​ដាក់ពន្ធនាគា​រ​ជាង ១០ ឆ្នាំ​ឯណោះ​។ គាត់​នៅ​មិនទាន់​ចូលមក​អនុវត្តតាម​សាលដីកា​នៃ​តុល​ការ​កម្ពុជា​នៅឡើយ​ទេ​។​

​លោក ជាម យៀប បាន​បន្តថា "​រាល់​ការបង្កើត​ចលនា​សមាគម​អី​ក៏ដោយ ត្រូវតែ​គោរព​តាមច្បាប់​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ បើ​មិន​អីចឹង​ទេ​អត់​បានទេ​។ ខ្ញុំ​សូម​ជំរាប​ថា រឿង​លោក​សមរង្ស៊ី ចូល​ស្រុក​វិញ ជា​សិទ្ធិ​របស់គាត់ ហើយ​បើ​សមរង្ស៊ី ចិត្តសឿង​ស្នេហា​ជាតិ​ពិត ចូលមក អត់​មាន​អ្នកណា​ណា​ឃាត់ឃាំង​
​គាត់​ទេ ឥឡូវនេះ​។ ប៉ុន្តែ​ចូលមក​សមរង្ស៊ី ត្រូវគោរព​អនុវត្តតាម​សាលដីកា​”​។​

​លោក ជាម យៀប បាន​បន្តថា បច្ចុប្បន្ន គណបក្ស​សមរង្ស៊ី មាន​សម​ជិ​ក នៅក្នុង គ​.​ជ​.​ប​. ដែរ ហើយ​ការចោទប្រកាន់​របស់​គ​ណ​បក្សប្រឆាំង​ថា គ​.​ជ​.​ប​. មិន​ឯករាជ្យ ជាដើម​នោះ  គឺជា​វប្បធម៌​របស់​គ​ណ​បក្សប្រឆាំង​សមរង្ស៊ី និង​កឹម​សុខា​។ និយាយ​ឲ្យ​ចំ គឺជា​វប្បធម៌​របស់​ពួក​អ្នកចាញ់ តែងតែ​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​ធ្វើពហិការ ដើម្បី​មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​។ សព្វថ្ងៃនេះ គណបក្ស​ប្រជាជន ដែលជា​គណបក្សកាន់អំណាច គឺជា​អ្នកទទួលខុសត្រូវ​ចំពោះ​ជោគវាសនា​អនាគតជាតិ​មាតុភូមិ ចំពោះ​ប្រវត្តិសាស្ត្រ ហើយ​ហាន​ទទួលខុសត្រូវ​គ្រប់បែបយ៉ាង​ទាំងអស់ និង​ការពារ​មាតុភូមិ​កម្ពុជា មិន​ឲ្យ​បាត់បង់​ប៉ិន​គ្រាប់​ខ្សាច់​ទៅ​ប្រទេស​ណា​ទេ ដែលជា​ប្រទេសជិតខាង​នៅ​ជុំវិញ​នោះ​។​

​លោក​ជាម​យៀប បាន​មានប្រសាសន៍​បន្តថា ដំណើរ​រៀបចំ​ការបោះឆ្នោត​របស់​គណៈកម្មាធិការ​ជាតិ គ​.​ជ​.​ប​. គឺ​ការរៀបចំ​ការបោះឆ្នោត​ក​ន្ល​ង​មក ត្រូវបាន​អន្តរជាតិ​ទទួលស្គាល់​នៃ​លទ្ធផល​បោះឆ្នោត​។ គណបក្សប្រឆាំង ត្រូវ​បង្ហាញថា តើ​កន្លែង​ត្រង់ណា ដែល​គ​.​ជ​.​ប​ធ្វើ​ខុស​នោះ​? ព្រោះ​នៅពេល​បោះឆ្នោត សុទ្ធ​តែមាន​អ្នកសង្កេតការណ៍​ជាតិ​-​អន្តរជាតិ អ្នកសង្កេតការណ៍ ជា​អង្គទូត ប្រចាំ​នៅ​កម្ពុជា និង​តំណាង​គ្រប់​គណបក្សនយោបាយ ចូលរួម​។​

​ទាក់ទង​នឹង​ការបង្កើត​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ រវាង​គណបក្ស​សមរ​ង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស មុននឹង​ឈានទៅ​បង្កើត​គណបក្សនយោបាយ នាពេលខាងមុខ​នោះ ត្រូវបាន​លោក ជាម យៀប មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន បញ្ជាក់ថា គ្មាន​អី​ដែល​គណបក្ស​ប្រជាជន ត្រូវ​ភ័យខ្លាច​ចំពោះ​ចលនា​នេះ​ទេ តែ​សុំ​ឲ្យ​គោរព​ច្បាប់រដ្ឋធម្មនុញ្ញ កុំ​បំពាន​ច្បាប់​។​

​លោក ជាម យៀប បាន​មានប្រសាសនថា "​គណបក្ស​ទាំងពីរ ( សមរង្ស៊ី និង​គណបក្ស​សិទ្ធមនុស្ស ) ចង់​ធ្វើ​អី បង្កើត​អី​ត្រូវតែ​មានច្បាប់​អនុញ្ញាត ពី​រាជរដ្ឋាភិបាល ដើម្បី​ឲ្យ​ចលនា ឬ​សមាគម​នោះ ឲ្យ​ស្របតាម​ច្បាប់​។ រីឯ​ការរួបរួម​រវាង​គណបក្ស​ទាំងពីរ ហើយ​គេ​ថា​គណបក្ស​ប្រជាជន​ខ្លាច​សព្វបែបយ៉ាង​ទាំងអស់នោះ គឺ​យើងខ្ញុំ​សូម​ជំរាប​ថា យើងខ្ញុំ​អត់​ញ័រ​ទេ​។ ក្នុងនាម​ខ្ញុំ​ជា​ថ្នាក់ដឹកនាំ​ប្រជាជន​កម្ពុជា​មួយរូប សូម​ធានា​អះអាងថា មិនមែន ២ គណបក្ស​ទេ សូម្បី​គណបក្ស ៤ ឬ​១០ និង​២០ គណបក្ស បង្កើត​រួមគ្នា​ចុះ ដើម្បី​តទល់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​យើងខ្ញុំ ប្រៀបដូចជា​ពាក្យ​ថា "​កង្កែប ក៏​ប្រឹង ពស់​ក៏​ប្រឹង​លេប​" ដែរ​។ អីចឹង​ជាធម្មតា​ទេ និង​ជា​សិទ្ធិ​របស់គេ​។ ក៏​ប៉​ន្តែ​ឲ្យ​ខ្ញុំ​ខ្លាច​អ្នកឯង ឬ​យ៉ាងណា​យ៉ាងណា​នោះ សូម​ជំរាប​ថា គ្មាន​ខ្លាចរអែង ឬ​ញ័រ​ចំពោះ​ការបង្រួបបង្រួម​នោះទេ​"​។​

​ការលើកឡើង​របស់​ម​ន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​ដូច្នេះ ធ្វើឡើង ជា​ប្រតិកម្ម​តប​ទៅនឹង​ការលើកឡើង​របស់លោក​សមរង្ស៊ី និង​លោក​កឹម​សុខា កាលពី​ព្រឹក​ថ្ងៃទី​៣០​កក្កដា ឆ្នាំ​២០១២​។ លោក​សមរង្ស៊ី បាន​ឲ្យ​ដឹងថា លោក និង​លោក​កឹម​សុខា នឹង​ដឹកនាំ​គណៈប្រតិភូ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ក្នុងនាម​សម្ព័ន្ធភាព​គណបក្សប្រឆាំង ដែល​បាន​រួបរួម ជា​ចលនា​អ្នកប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ មុននឹង​ឈានទៅ​បង្កើត​គណបក្ស​តែមួយ រវាង​សមរង្ស៊ី និង​សិទ្ធិមនុស្ស ទៅកាន់​សហរដ្ឋអាមេរិក នៅ​ដើមខែ​សីហា​នេះ​។​

​ដំណើរ​ទៅកាន់​អាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​ជប៉ុន ជាដើម​នោះ ដើម្បី​ស្វែងរក​អន្តរាគមន៍​ពី​ប្រទេស​មហាអំណាច ឲ្យ​មាន​ការដាក់​គំនៀប​មកកាន់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​កែទម្រង់ គ​.​ជ​.​ប​. និង​ជំរុញ​ឲ្យ​លោក​សមរង្ស៊ី ដែល​ត្រូវ​តុលាការ​ផ្តន្ទាទោស​កំបាំង​មុខ ដាក់ពន្ធនាគារ​ជាង ១០ ឆ្នាំ បាន​វិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ការបោះឆ្នោតជាតិ នា​ថ្ងៃទី​២៨​កក្កដា ឆ្នាំ​២០១៣​។​

​លោក​សមរង្ស៊ី ក្នុងនាម​ជា​ប្រធាន​គណបក្ស​រួបរួម​រវាង​គណបក្ស​ស​មរ​ង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ត្រូវ​ឈរឈ្មោះ ជា​បេក្ខជន​នាយករដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ទី​៥ ដើម្បី​ប្រជែង​ការបោះឆ្នោត​ជាមួយនឹង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​បេក្ខជន​នាយករដ្ឋមន្ត្រី តែមួយគត់ របស់​គណបក្ស​ប្រជាជន​កម្ពុជា​៕​

No comments:

Post a Comment

yes