សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, July 30, 2012

នារី​រត់​តុ​នៅ​ក្រុង​តា​ខ្មៅ​ត្រូវ​មិត្ដ​ប្រុស​ថត​រឿង​ក្ដៅ​សាច់​បាញ់​ប្ល៊ូ​ធូ​តាម​ទូរស័ព្ទ​តៗ​គ្នា​

នារីរងគ្រោះ
ខេត្ដកណ្ដាល​ ៖​ មិន​មាន​ចេតនា​ណា​មួយ​បង្កាច់បង្ខូច​ស្ដ្រី​ខ្មែរ​នោះ​ទេ​ តែ​នេះ​ជា​ការ​ដាស់តឿន​មួយ​សម្រាប់​ស្ដ្រី​ខ្មែរ​ ទាំងឡាយ​ដែល​មាន​ចរិត​ស្លូតបូត​សុភាព​រាបសា​តាំងពី​បុរាណកាល​មក​ មិន​គួរ​ណា​ភ្លើតភ្លើន​នឹង​ភ្លើងពណ៌​ ហ៊ាន​ប្រព្រឹត្ដ​អំពើ​អ​សីលធម៌​ ភ្លេច​ទំនៀមទម្លាប់​ ប្រពៃណី​ ហ៊ាន​លះបង់​ព្រហ្មចារី​រហូត​ដល់​ថ្នាក់​ថត​រឿង​ក្ដៅ​សាច់​ជាមួយ​មិត្ដ​ប្រុស​ ឬ​ប្រុស​ស្នេហ៍​នោះ​ទេ​។​
​ជាក់ស្ដែង​នារី​រត់​តុ​នៅ​ក្រុង​តា​ខ្មៅ​២​នាក់​ បាន​ដេក​ជាមួយ​មិត្ដ​ប្រុស​២​ទៅ​៣​នាក់​ នៅផ្ទះ​សំណាក់​មួយ​ក្នុង​បន្ទប់​ជាមួយ​គ្នា​ ហើយ​មាន​បុរស​ម្នាក់​ជា​អ្នកកាន់កា​ម៉េ​ រ៉ាង​វី​ដេ​អូ​ថត​សកម្មភាព​ក្ដៅ​សាច់​នៅ​លើ​គ្រែ​ពូក​ដែល​នារី​រត់​តុ​ទាំង​២​នាក់​នោះ​ បាន​ធ្វើ​សកម្មភាព​រួម​ភេទ​ដំណាលគ្នា​  ដែល​ទ​ង្វើ​នេះ​អាច​ចាត់​ទុក​ថា​នារី​ទាំង​ពីរ​នោះ​ឈ្លក់​វង្វេង​ទៅ​នឹង​ភ្លើងពណ៌​​ និង​ល្បែង​ស្នេហា​មិន​គិត​ពី​ការ​ខ្មាស​អៀន​អ្វី​ឡើយ​។​ ក្រោយមក​ក៏​ត្រូវ​ប្រុស​ ព្រាន​មានចិត្ដ​អប្រិយ​យក​វី​ដេ​អូ​ឃ្លី​ប​ រឿង​ក្ដៅ​សាច់​នៅ​លើ​គ្រែ​នោះ​ បាញ់​ប្លូ​ធូ​ ចូល​ពី​ទូរស័ព្ទ​មួយ​ទៅ​ទូរស័ព្ទ​ មួយទៀត​ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ នារី​រត់​តុ​ ក៏​ដូច​ជា​ភ្ញៀវ​ដែល​ធ្លាប់​ចូល​ផឹកស៊ី​នៅ​ ហាង​គុយ​ អេ​ង​ និង​ហាង​ពេញចិត្ដ​១១១​ក្នុង​ក្រុង​តា​ខ្មៅ​។​
​អ្នក​ដែល​បាន​មើល​ខ្សែ​វី​ដេ​អូ​ឃ្លី​ប​ នោះ​បាន​អះអាង​ថា​ក្នុង​ចំណោម​នារី​ ដែល​សម្ដែង​តួ​ក្នុង​រឿង​វី​ដេ​អូ​ឃ្លី​ប​ក្ដៅ​ សាច់​ទាំង​២​នាក់​នោះ​ ពួក​គេ​ស្គាល់​ម្នាក់​ យ៉ាង​ច្បាស់​ ពីព្រោះ​នាង​ធ្លាប់​រត់​តុ​នៅ​ក្នុង​ហាង​ទាំង​២​ខាងលើ​។​

​ចំណែក​តួ​ប្រុស​ បាន​បញ្ជាក់​តាម​ ខ្សែ​វី​ដេ​អូ​ឃ្លី​ប​នោះ​ថា​ គេ​ជា​អ្នក​រស់នៅ​ក្នុងស្រុក​កោះធំ​។​ នារី​រត់​តុ​នៅ​ក្រុង​តា​ខ្មៅ​ ដែល​បានឃើញ​វី​ដេ​អូ​ឃ្លី​ប​នោះ​បាន​ឈ្លក់​ នឹង​ភ្លើងពណ៌​សប្បាយ​ភ្លេច​គិត​ពី​ទំនៀម​ ទម្លាប់​ប្រពៃណី​ខ្មែរ​យើង​ ដែល​មាន​តាំងពី​បុរាណកាល​មក​។​ គេ​នៅ​ចាំ​បាន​ថា​ កាលពី​ជាង​មួយ​ឆ្នាំ​មុន​ ក៏​មាន​សិស្ស​ វិទ្យាល័យ​ស្អាង​ធ្លាប់​ថត​វី​ដេ​អូ​ឃ្លី​ប​ជា​ មួយ​កូនសិស្ស​ដូច​គ្នា​បែប​នេះ​ដែរ​។​ តែ​ពេល​ដឹង​រឿងអាស្រូវ​សិស្ស​ស្រី​ត្រូវ​ឪពុក​ម្ដាយ​ ភ្ជាប់ពាក្យ​ជាមួយ​អ្នក​ផ្សេង​ក៏​ត្រូវ​ប្រុស​ស្នេហ៍​ដែល​ធ្លាប់​រួមរ័ក​ជាមួយ​នោះ​យក​ វី​ដេ​អូ​ឃ្លី​ប​ទៅ​បង្ហោះ​តាម​ Facebook​ ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​កូនកំលោះ​ ដែល​ភ្ជាប់​ពាក្យ​នោះ​ផ្ដាច់​ពាក្យ​វិញ​  និង​បង្ក​ឱ្យ​អាម៉ាស់​ដល់​ឪពុក​ម្ដាយ​ដែល​ ខំ​បីបាច់​ថែ​រក្សា​កូន​។​ 
​បែប​នេះ​ហើយ​យុវនារី​គ្រប់​រូប​មុន​ នឹង​ធ្វើ​អ្វី​ ត្រូវ​តែ​គិតគូរ​ឱ្យ​បាន​ច្បាស់​មិន​ ត្រូវ​ទុំ​មុន​ស្រគាល​ ធ្វើ​ឱ្យ​ឪពុក​ម្ដាយ​ ឬ​ អ​ណា​ព្យាបាល​ពិបាកចិត្ដ​នោះ​ទេ​។​ ជាមួយ​នេះ​ ក៏​ត្រូវ​គិត​ពី​ទំនៀមទម្លាប់​ ប្រពៃណី​ខ្មែរ​យើង​ ដែល​នាំ​គ្នា​ហួសចិត្ដ​ថា​ មិន​គួរ​ណា​នាងៗ​ធ្វើ​យ៉ាង​ដូច្នេះ​សោះ​ បើ​ហ៊ាន​រួមរ័ក​ហើយ​ ឱ្យ​គេ​ថតរូប​អីចឹង​ ម៉េច​ក៏​មិន​ទៅ​ថត​រឿង​សិច​តែ​ម្ដង​ទៅ​ វា​បាន​លុយ​ឱ្យ​ក្រុម​គ្រួសារ​ផង​។​
​ការ​ភ្ញាក់ផ្អើល​នេះ​ មាន​រយះ​ពេល​យូរ​ខែ​ណាស់​មក​ហើយ​ តែ​នៅ​តែ​មានការ​បាញ់​ប្លូ​ធូ​ពី​ទូរស័ព្ទ​មួយ​ទៅ​ទូរស័ព្ទ​មួយ​ រហូត​ដល់​ថ្នាក់​នារី​រត់​តុ​ម្នាក់​នោះ​ លែង​ហ៊ាន​ធ្វើការ​នៅ​ក្នុង​ហាង​នៅ​ក្រុង​តា​ខ្មៅ​ទៀត​ ដោយសារ​តែ​ខ្មាស់​គេ​។​ អីចឹង​ ហើយ​បាន​ពាក្យចាស់​មួយ​ឃ្លា​តែង​ពោល​ថា​ “​ សប្បាយ​ភ្លេចខ្លួន​ ទឹកភ្នែក​ ជូត​ក្បាលជង្គង់​ ”​។​ មហាជន​បាន​ដាក់​សំណួរ​ថា​ ការ​ភ្លើតភ្លើន​របស់​នារី​ខ្មែរ​ បច្ចុប្បន្ន​គឺ​មក​ពី​អ្វី​ ?​ អ្នកខ្លះ​ឆ្លើយ​ថា​ សង្គម​ជា​អ្នក​អូស​ទាញ​ អ្នកខ្លះ​ទៀត​និយាយ​ថា​ មិនមែន​សង្គម​អូស​ទាញ​ទេ​ គឺ​មក​ពី​នារី​មួយ​ចំនួន​តូច​ បាន​ឈ្លក់​វង្វេង​ទៅ​នឹង​ភាព​ភ្លើតភ្លើន​។​ ទាក់ទិន​ទៅ​នឹង​សិស្ស​ វិទ្យាល័យ​ស្អាង​ ដែល​បាន​ថត​រឿង​ក្ដៅ​សាច់​ ហើយ​ត្រូវ​ប្រុស​ស្នេហ៍​យក​វី​ដេ​អូ​ ឃ្លី​បរួម​សិច​ទៅ​បង្ហោះ​ Facebook​ រួច​មក​ នារី​ដែល​រង​នូវ​ការ​បរិហា​កេរ្ដិ៍​ពី​ ប្រុស​ស្នេហ៍​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​អ​ធិ​ការ​ស្រុក​ស្អាង​រួច​ហើយ​។​ បច្ចុប្បន្ន​បាន​ប​ញ្ជូ​នសំណុំរឿង​ទៅ​តុលាការ​ តែ​ហាក់​ដូច​ជា​ពុំ​មាន​ចំណាត់ការ​ពី​តុលាការ​នៅឡើយ​៕

No comments:

Post a Comment

yes