សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, July 2, 2012

ចាប់​កូនស្រី​ក្រ​មុំ​​ដាក់​​ច្រ​វ៉ាក់​​ជើង​​ឃុំ​​នៅ​​ក្នុង​​ផ្ទះ​​ព្រោះ​​ខ្លាច​​នាង​​រត់​

ប៉ោយប៉ែត៖ នាងក្រមុំ​វ័យ​១៥​ឆ្នាំ​ម្នាក់ ត្រូវ​ឪពុកម្ដាយ​បង្កើត​របស់​នាង ចាប់​ឃុំខ្លួន​ដោយ​ដាក់​ច្រវ៉ាក់​ជើង ម្ខាង​ជាប់ និង​សសរ​ផ្ទះ ព្រោះ​ភ័យខ្លាច​នាង​រត់​ចេញ​ពី​ផ្ទះ ។ នាងក្រមុំ​ដែល​ត្រូវ​ឪពុកម្ដាយ ចាប់​ឃុំ​ខ្លួន​មានឈ្មោះ ស្រី ធំ អាយុ​១៥​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ 
ស្រី ធំ​បាន​ប្រាប់​អ្នកយកព័ត៌មាន​វិទ្យាសាស្ត្រ​ខ្មែរ ទាំង​ភ្នែក​ហូរ​ហាម កាលពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា​ឆ្នាំ ២០១ ២ ថា នាង​មិន​ចង់​រស់នៅជាមួយ ឪពុក ម្ដាយរបស់​នាង​ទេ ព្រោះ​ខ្លាច​ពួកគាត់​វាយ​ធ្វើបាប នាង​បន្ត​ថា ឪពុកម្ដាយ​របស់​នាងបាន​បង្ខំ​ឲ្យ​នាង​ដេក​ជាមួយជនជាតិ​បារាំង និង​ជនជាតិ​ថៃ តាំងតែ​ពី​រូប​នាង មាន​អាយុ​១៣ ឆ្នាំ​មក​ម្ល៉េះ​ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មកនាង​ត្រូវ​បង្ខំចិត្តទៅ​រក​ស៊ី​បម្រើ​ផ្លូវ​ភេទ នៅ​ក្នុង ស្រុ ក​អរញ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ រហូតដល់​វ័យ​១៥​ឆ្នាំនេះ ដើម្បី​យក​លុយ​មក​ឲ្យ​ឪពុកម្ដាយ ដោយ​គ្មាន​ទុក មួយ​រៀល នៅ​និង​ខ្លួន​ឡើយ 

មិនតែប៉ុណ្ណោះ ម្ដាយ ​របស់​នាង​តែង​តែងជេរ​ស្ដី​នាង​មិន​ឈប់ឈរ សូម្បីតែ​សុំ​លុយ​បន្តិចបន្តួចទិញ​អី​ហូ ប ក៏​ត្រូវ​ម្ដាយ​នាង​ជេរ​ស្ដី និង​វ៉ៃ​ទៀត​ផង ធ្វើ​ឲ្យ​នាង​ទ្រាំ​មិនបាន ហើយ​លែង​ចង់​ធ្វើ ជា​ស្រី បម្រើ​ផ្លូវ​ភេទ ទៀតហើយ ទើប​សម្រេចចិត្ត រត់​ចេញ​ពី​ផ្ទះ តែ​ឥឡូវ​ត្រូវ​ពួកគាត់​តាម​ទាន់ ចាប់​មក​ផ្ទះ​វិញ​ដាក់​ច្រវ៉ាក់​ទៀត ។ ស្រី ធំ បាន​លើកដៃសំពះ​អង្វរ​អ្នកសារព័ត៌មានសុំ​ឲ្យ​ជួយ​នាង​ផង នាង​សុំ​ឲ្យ​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស ជួ​យមក​រំដោះនាង​ចេញពី​រណ្ដៅនរក​នេះ​ផង​បើមិន​ដូច្នេះ​ទេ នាង​ប្រាកដជា​ស្លាប់​មិន​ខាន  
ជុំវិញ​បញ្ហា​ខាងលើ លោក នុត មឿ​ន និង​អ្នកស្រី​ហែម សំ​អូន ដែល​ត្រូវជា​អាណាព្យាបាល ស្ត្រី​រងគ្រោះ បាន​បំភ្លឺ​ថា កូន​របស់​គាត់​មិន​ស្ដាប់ បង្គាប់​ណែនាំ​មិន​ស្ដាប់ ហើយ​លួច​រត់​ចេញ​ពី​ផ្ទះ​ចំនួន​៨​ដង ហើយ បើ​មិន​ចាប់​នាង​ឃុំ​ទេគេ​និង​រត់​លើក​ទី​៩ គឺ​ស្មើ​និង​បាត់​សូន្យតែ​ម្តង​មិន​អាច​រក​ឃើញ​វិញ​ឡើយ 
អង្គការ ​ចំនួន​ពីរ គឺ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស អាដហុក និង​អង្គ​ការ​ជួយ​ស្ត្រី​មាន​វិបត្តកំពុង​តែ​ធ្វើ​ការដុត ដៃដុតជើង សហការ​ជាមួយ​សមត្ថកិច្ចដើម្បី​ជួយ​នាងរង​គ្រោះឲ្យ​បាន​ចេញ​មក​ក្រៅ ហើយ​ទទួល​នាង ឲ្យ​ចូល​ទៅ​ក្នុង​មណ្ឌល​សុវត្ថិភាព 
លោក ស៊ុំ ចាន់​គា អ្នក​សម្រប​សម្រួលអង្គការ​អាដហុក​ខេត្ត​បន្ទាយមានជ័យ​មានបាន​ឲ្យ​ដឹង​ថា ករណី​ខាងលើជា​អំពើ​រំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​បំផុត គឺ​មិន​ស្មើ​និង​សត្វ​ឆ្កែ​មួយ​ក្បាល​ផងដែល​ម្ចាស់ឲ្យ​រស់នៅ​ក្នុង​ ផ្ទះដោយមាន​សេរីភាពលោក​បន្ត​ថា អង្គការ​របស់​លោក និង​ធ្វើ​ការចុះ​អង្កេត​ដោយ​ផ្ទាល់ ហើយ​ធ្វើ​លិខិត​អន្តរា​គម​ន៏ទៅ​ប៉ូលិស​ប្រឆាំង​ការ​ជួញ​ដូរ ដើម្បី​ជួយ​ស្ត្រី​រងគ្រោះ​ឲ្យ​មាន​សេរីភាព​ឡើង វិញ 
សូម ​រំលឹក​ថា នេះ​ជា​លើ​ទី​ពីរ​ហើយ ដែល​អាណាព្យាបាល ចាប់​កូន​របស់​ខ្លួន ដាក់​ច្រវ៉ាក់ ករណី ទី​មួយ​កើតឡើង នៅ​ក្នុង​ខេត្ត​បាត់ដំបងជនរងគ្រោះ ជា​កុមារចំណែក​ករណី​ទី​ពីរគឺ​កើតឡើងនៅ​ក្រុង​ប៉ោយ ប៉ែតតែម្ដង​ជនរងគ្រោះជា​ក្មេង​ស្រី​វ័យ ១៥​ឆ្នាំ 

No comments:

Post a Comment

yes