សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, July 2, 2012

លោក ជា មុនី ប្រជុំ​ផ្សព្វផ្សាយ​គម្រោង​ធ្វើ​មហា​កូដកម្ម



ភ្នំពេញ៖ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី បាន​ផ្សព្វផ្សាយ​គម្រោង​ធ្វើ​មហា​កូដកម្ម​អហិង្សា​ដ៏​ធំ​មួយ​នៅ​ខែសីហា​ដែល​លោក​បាន​គ្រោង​ទុក​។ ការផ្សព្វផ្សាយ​នេះ​តាមរយៈ​កិច្ចប្រជុំ​ជាមួយ​សមាជិក​មកពី​បណ្ដា​រោងចក្រ​ជិត ១០០នាក់ កាលពី​ថ្ងៃទី១ ខែកក្កដា នៅ​ទីស្នាក់ការ​ក្រុងភ្នំពេញ។

គម្រោង​ធ្វើ​កូដកម្ម​អហិង្សា​របស់​សហជីព​សេរី​កម្មករ​នឹង​នៅតែ​រក្ស​ដដែល​ប្រសិនបើ​សំណើ​របស់​សហជីព​ដែល​សុំ​ប្រាក់​ធ្វើដំណើរ ឬ​ថ្លៃឈ្នួល​ផ្ទះ​ចំនួន ១០ដុល្លារ និង​ប្រាក់រង្វាន់​ការងារ​ទៀងទាត់​ចំនួន ១០ដុល្លារ ក្នុង​មួយខែ​ដល់ក​ម្មករ ត្រូវបដិសេធ​ក្នុង​កិច្ចប្រជុំ​របស់​គណៈកម្មកា​រ​ប្រឹក្សា​ការងារ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី១១ ខែកក្កដា ខាងមុខនេះ។ នេះ​បើ​យោងតាម​អ្វីដែល​លោក ជា មុនី បាន​ប្រាប់​សមាជិក​សហជីពរ​បស់​ខ្លួន​កាលពី​ថ្ងៃ​ម្សិល​ល​មិញ។

គម្រោង​ធ្វើ​មហា​កូដកម្ម​ទូទាំងប្រទេស​នេះ​ត្រូវបាន​សហជីព​សេរី​កម្មករ​ប្រកាស​ឲ្យ​ដឹង​កាលពី​សប្តាហ៍​កន្លងទៅ។ លោក ជា មុនី បាន​ព្រមាន​ថា កម្មករ​ជាង ៤៧ម៉ឺន​នាក់ នឹងធ្វើ​កូដកម្មព្រមៗគ្នា​មិន​ធ្វើ​ការងារ​ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ទទួលយក​សំណើ​របស់​កម្មករ។ ប៉ុន្តែ គម្រោង​នេះ​នឹង​ផ្អាក​ទៅវិញ​ប្រសិនបើ​កិច្ចប្រជុំ​គណៈកម្មការ​នៅ​ថ្ងៃទី១១ ខែ៧ ឆ្នាំ២០១២ សម្រេច​យល់ស្រប​តាម​សំណើ​របស់​សហជីព៕

No comments:

Post a Comment

yes