Sunday, July 22, 2012
ស្វាមីភ័ក្ត្រសម្តេចក្រុមព្រះ ... សឹងអស់ក្បិតខោ ... សឹងដាច់បាយ
សៅ រ៉ានី នឹងដាក់លិខិតទៅសាលាដំបូងរាជធានីភ្នំពេញ សុំព្យួរគណបក្សនរោត្តម រណឫទ្ធិ
ថ្ងៃទី 22 កក្កដា 2012
ដោយ: រតនា
Cambodia Express News
ភ្នំពេញ: អគ្គលេខាធិការគណបក្សនរោត្តម រណឫទ្ធិ លោកសៅ រ៉ានី បានបញ្ជាក់នៅក្នុងសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១២ថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២ លោកនឹងដាក់លិខិតទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីព្យួរគណបក្សនរោត្តម រណឫទ្ធិ កុំឲ្យធ្វើសកម្មភាព រញ៉េរញ៉ៃ ទៀត។
អ្នកដែលពាក់ព័ន្ធត្រូវតែមកបង្ហាញខ្លួនចំពៅសមត្ថកិច្ច។ ដោយបានបានអះអាងថា ចំពោះការស្នើឲ្យតុលាការព្យួរគណបក្សនរោត្តម រណឫទ្ធិ គឺលោកមានទឡ្ហីករគ្រប់គ្រាន់ជាមួយតុលាការ ហើយលោកមិនអាចប្រាប់នៅពេលនេះបានទេ។
លោកសៅ រ៉ានី បានពន្យល់ថា “ការព្យួរគណបក្សនរោត្តម រណឫទ្ធិ គឺកុំឲ្យមានសកម្មភាពដក ដាក់តាមអំពើចិត្តទៀត ហើយបិទផ្លូវសិន កុំឲ្យធ្វើអ្វី តទៅទៀត។ ខ្ញុំអត់មានបំណងអ្វីក្បត់សម្តេចក្រុមព្រះទេ ស្វាមីភ័ក្ត្រសម្តេចក្រុមព្រះតាំងពី២០០៦ សឹងអស់ក្បិតខោ សឹងប្រពន្ធដេញចេញពីផ្ទះទៀត ចុងក្រោយបានត្រឹមតែឈឺចាប់ មួល ក ខ្ញុំទៅក្រោយ ដេញខ្ញុំខុសទៀត តើខ្ញុំខុសអីទាំងអស់គ្នាសឹងដាច់បាយ ដង្ហែតាមព្រះអង្គ ចុងក្រោយ លទ្ធផល បានអី លទ្ធផលដកទាំងខុសច្បាប់”៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes