សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, July 2, 2012

អ្នក​ធ្លាប់​ប្រកៀក​ស្មា​គ្នា​ការពារ​កម្មករ​ចែក​ផ្លូវ​គ្នា

120702_07b
ភ្នំពេញៈ សហជីព​សេរី​កម្មករ នៃ​ព្រះ​រាជា​ណាចក្រ កម្ពុជា(FTU)​បាន​ប្រកាស​បញ្ចប់​ចំណង​មិត្តភាព ជាមួយ​សម្ព័ន្ធ​មិត្ត​ដែល​ធ្លាប់​កំសត់​កម្រ​ជាមួយ​គ្នា​ដ៏​យូរ​ អង្វែង​របស់​ខ្លួន គឺ​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​កម្ពុជា​ (CITA) ហើយ​នឹង​ចាកចេញ​ពី​សហភាព​សហជីព​កម្ពុជា​(CCU)។ នេះ​បើ​យោង​តាម​លោក ជា មុនី ដែល​បាន​ថ្លែង​កាល​ពី​ម្សិលមិញ។
សេចក្តី​ប្រកាស​របស់​ FTU ស្តីពី​ការ​បំបែក​ចេញ​ពី CCU ដែល CCU នេះ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៦ បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​លោក​ ជា មុនី ​បាន​ផ្ញើ​លិខិត​មួយ​ ទៅ​រដ្ឋ​មន្រ្តី​ក្រសួង​ការ​ងារ លោក វង សូត ​កាល​ពី​ថ្ងៃ​ពុធ ដោយ​ពន្យល់​អំពី​ភាព​ខុស​គ្នា​នៃ​គោល​នយោបាយ​របស់​ពួក​គេ។
លិខិត​នោះ​ ដែល​ភ្នំពេញ ប៉ុស្តិ៍​ទទួល​បាន​កាល​ពី​ម្សិលមិញ បាន​ឲ្យ​ដឹង​ថា៖ «​ថ្មី​ៗ​នេះ សកម្មភាព​របស់ CCU គឺ​ផ្ទុយ​នឹង​គោលបំណង និង​ទិសដៅ​របស់ [FTU] ដែល​យក​ចិត្ត​ទុក​ដាក់​ ក្នុង​ការ​ទាមទារ​អត្ថ​ប្រយោជន៍​សម្រាប់​កម្មករ និង​រក្សា​ស្ថិរភាព​ក្នុង​ឧស្សាហកម្ម​វាយនភ័ណ្ឌ»។

លិខិត​នេះ​បន្ត​ទៀត​ថា​៖ «ហេតុ​ដូច្នេះ [FTU] ​សូម​ប្រកាស​ការ​បញ្ចប់​សម្ព័ន្ធ​ភាព ជាមួយ​ CITA ហើយ​ខ្លួន​មិន​ស្ថិត​នៅ​ក្នុង CCU ​ទៀត​ទេ... សកម្មភាព​របស់ CCU ​ចាប់​ពី​ពេល​នេះ​ត​ទៅ មិន​ឆ្លុះ​បញ្ចាំង​ពី​[FTU] ទៀត​ទេ​»។
កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល បាន​ច្រាន​ចោល​ការ​ស្នើ​សុំ​ដាក់​ពាក្យ​របស់ CCU ដែល​ស្នើ​សុំ​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ជា​សហជីព​ផ្លូវ​ការ ដោយ​សម្អាង​ថា សមាជិក​មួយ​ចំនួន​របស់ CCU ​ជា​គ្រូ​បង្រៀន ហើយ​មិន​ស្ថិត​នៅ​ក្រោម​ច្បាប់​ស្តី​ពី​ការងារ​ឆ្នាំ​១៩៩៧​នោះ​ទេ​។
CCU ដែល​កាល​ពី​អតីតកាល​ភ្ជាប់​ទំនាក់​ទំនង​ ជាមួយ​គណបក្ស​សមរង្ស៊ី បាន​ថ្លែង​ថា ​ខ្លួន​កំពុង​ស្វែងរក​ការ​ទទួល​ស្គាល់​ផ្លូវ​ការ គ្រាន់​តែ​សម្រាប់​សហជីព​ចំនួន​បួន​ ក្នុង​ចំណោម​សហជីព​ចំនួន​ ៧ របស់​ខ្លួន​ប៉ុណ្ណោះ ​ដែល​គ្រប​ដណ្តប់​ដោយ​ច្បាប់ ដែល​ក្នុង​នោះ រួម​មាន FTU ផង​ដែរ។
លោក ជា មុនី បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ កាល​ពី​ម្សិលមិញ​ថា​ ការ​បំបែក​ចេញ​របស់ FTU ពី CITA និង CCU​ ក៏​មាន​ធាតុ​ផ្ទាល់​ខ្លួន​មួយ​ផង​ដែរ​ ដែល​ជា​ផ្នែក​នៃ​ការ​សម្រេច​ចិត្ត​នេះ ​បន្ទាប់​ពី​លោក រ៉ុង ឈុន ប្រធាន CITA និង CCU ​បាន​ចោទ​ប្រកាន់​លោក ជា​ មុនី ​ថា​មាន​ភាព​ទន់​ជ្រាយ​ក្នុង​គោល​ជំហរ​របស់​ខ្លួន​ក្នុង​ករណី​មួយ​ចំនួន​។
ទោះ​បី​យ៉ាង​ណា​ក៏​ដោយ លោក រ៉ុង ឈុន ​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​បដិសេធ​ចំពោះ​ការ​លើក​ឡើង​របស់​លោក ជា​ មុនី​។ លោក​ថ្លែង​ថា​៖ «​យើង​មិន​ដែល​បាន​ចោទ​ប្រកាន់[​លោក​ ជា មុនី​ ថា​មាន​ជំហរ​ខ្សោយ]​នោះ​ទេ។ ​យើង​គ្រាន់​តែ​បាន​សូម​ឲ្យ​លោក​ ជា​ មុនី ​ធ្វើ​តាម​នីតិវិធី​ដែល​អាច​ទទួល​យក​បាន​នៅ​ក្នុង​តួនាទី​របស់​គាត់​»។ លោក រ៉ុង ឈុន បាន​ថ្លែង​ថា លោក​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ FTU ​ក្នុង​ការ​បញ្ចប់​​សម្ព័ន្ធ​ភាព​នេះ។ លោក​បន្ត​ថា៖ «​ខ្ញុំ​មិន​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​ FTU និយាយ​ថា យើង​កំពុង​មាន​គោល​ជំហរ​ផ្ទុយ​ពី​ពួក​គេ​នោះ​ទេ​។ CCU បាន​ធ្វើ​សកម្មភាព​ក្តៅៗ​សម្រាប់​កម្មករ ​ដែល​វា​អាច​ផ្ទុយ​ពី​គោល​បំណង​របស់​ FTU»។
លោក ជា មុនី បាន​ថ្លែង​ថា ការ​ដក​ខ្លួន​ចេញ​របស់ FTU ផ្តល់​ឱកាស​ល្អ​មួយ​ដើម្បី​វាយ​តម្លៃ​អំពី​តួនាទី​របស់​ខ្លួន ក្នុង​ការ​បម្រើ​កម្មករ​៕ 

No comments:

Post a Comment

yes