សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 18, 2012

ក្រុម​អ្នក​គាំទ្រ​បួងសួង​ឲ្យ​ដោះលែង​លោក​ម៉ម សូណង់ដូ

120718_03
ក្រុមអ្នក​ប្រជាធិបតេយ្យ និងសង្គម​ស៊ីវិល​ នៅ​ក្នុង​ពិធី​បួង​សួង​កាល​ពី​ម្សិលមិញ​
ភ្នំពេញៈ សមាជិក​នៃ​សមាគម​ប្រជាធិបតេយ្យ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល កាលពី​ម្សិលមិញ បាន​រៀបចំ​ពិធី​ព្រះពុទ្ធ​សាសនា​មួយ​ នៅ​វត្ត ក្បែរ​ពន្ធនាគារ​ព្រៃស ដើម្បី​បួងសួង​ព្រះ អារក្ខ​អ្នក​តា ឲ្យ​រដ្ឋាភិបាល​ទន់​ចិត្ត ​ដោះ​លែង​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ ​ពី​ពន្ធនាគារ​។
បន្ទាប់​ពី​ទទួល​ទឹក​មន្ត​ពី​ព្រះ​សង្ឃ​ មនុស្ស​ប្រហែល ៥០ នាក់ បាន​បួង​សួង​ព្រះ និង​អារក្ខ​អ្នកតា​ឲ្យ​ជួយ​លោក ម៉ម សូណង់ដូ រួច​ផុត​ពី​ពន្ធនាគារ ដោយ​អះអាង​ថា លោក ម៉ម សូណង់ដូ ជា​មនុស្ស​ត្រង់​គ្មាន​កំហុស ហើយ​មិន​មែន​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ និង​ការ​បំផ្លិច​បំផ្លាញ​ជាតិ។
អ្នក​ស្រី នាង ពេជ្រ បាន​ថ្លែង​ថា៖ «មនុស្ស​ម្នាក់​ទូរស័ព្ទ​មក​ខ្ញុំ​ថា លោក​ប្រធាន​ជាប់​ពន្ធនាគារ ខ្ញុំ​ស្រក់​ទឹក​ភ្នែក។ សូម​អារក្ខ​អ្នក​តា​ក្នុង​លោក​ជួយ​លោក​ប្រធាន ម៉ម សូណង់ដូ។ គាត់​ជា​ក្រដាស​ស​ទទេ​ស្អាត​ គាត់​មិន​ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អបគមន៍​ទេ។ សូម​រដ្ឋាភិបាល​ពិចារណា អ្នក​ដាក់​គុក​លោក​ប្រធាន​ ម៉ម សូណង់ដូ​ទៅ​វិញ​ទេ ដែល​ជា​អ្នក​ខុស​នោះ​»។

អ្នក​ស្រី បាន​បន្ថែម​ថា រដ្ឋាភិបាល​ត្រូវ​តែ​ដឹង​ពី​ការ​ចាប់​ខ្លួន​នេះ និង​ថា រដ្ឋាភិបាល​គួរ​ខ្មាសអៀន ព្រោះ​មតិ​ជាតិ និង​អន្តរជាតិ​ថ្កោល​ទោស​លើ​ការ​ចាប់​ខ្លួន​នេះ​។
លោក ប៉ា ងួនទៀង ប្រធាន​មជ្ឈមណ្ឌល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​កម្ពុជា បាន​ហៅ​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់​ដូ ជា​អំពើ​ខុស​ច្បាប់ ហើយ​ដោយ​សារ​លោក​នាយក​រដ្ឋ​មន្រ្តី [ហ៊ុន សែន] ខ្លាច​គាត់​ ហើយ​លោក​បាន​លើក​ទឹក​ចិត្ត​រដ្ឋាភិបាល​ឲ្យ​ចាប់​ខ្លួន​លោក​ម្នាក់​ទៀត ប្រសិន​បើ​រដ្ឋាភិបាល​គិត​ថា គាត់​និយាយ​នេះ​ខុស​។
លោក​បាន​បញ្ជាក់​ថា៖ «លោក ម៉ម សូណង់ដូ មាន​អ្វី​មួយ​ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋ​មន្រ្តី ខ្លាច ​ហេតុ​នេះ​លោក​នាយក​រដ្ឋ​មន្រ្តី​ចាប់​ខ្លួន​លោក»។
លោក​បាន​បន្ត​ថា៖ «​ចំពោះ​ការ​ចាប់​ខ្លួន​នេះ ខ្ញុំ​និយាយ​ម្តង​ហើយ​ម្តង​ទៀត គឺ​ លោក​នាយករដ្ឋ​មន្រ្តី​ធ្វើ​ខុស​ច្បាប់។ ខ្ញុំ​និយាយ​ថា លោក​នាយករដ្ឋ​មន្រ្តី​ធ្វើ​នេះ​ខុស​ច្បាប់​ ហើយ​ប្រសិន​បើ​ភាសា​ខ្ញុំ លោក​នាយក​រដ្ឋ​មន្រ្តី​យល់​ថា​ ខ្ញុំ​និយាយ​ខុស​ ប្រសិន​បើ​លោក​នាយក​រដ្ឋ​មន្រ្តី​ចង់​យក​សម្តី​ខ្ញុំ​ចាត់​វិធានការ​ច្បាប់​ នោះ ខ្ញុំ​នឹង​ស្វាគមន៍»។
លោក​បាន​បន្ថែម​ថា​ រដ្ឋាភិបាល​បាន​ចោទ​ប្រកាន់​លោក ម៉ម សូណង់ដូ ថា​បាន​បញ្ជា​សមាជិក​បង្កើត​តំបន់​អបគមន៍ ក្នុង​ខេត្ត​ក្រចេះ វា​ជា​ការ​ចោទ​ប្រកាន់​ដែល​គ្មាន​ភស្តុតាង​រឹងម៉ាំ​។ ​លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ​បញ្ហា​បង្កើត​តំបន់​អបគមន៍​ក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ​សូម្បី​តែ​សិស្ស​សិក្សា​នៅ​មហា​វិទ្យាល័យ​ក៏​អាច​យល់​ដឹង​ពី​ពាក្យ បង្កើត​តំបន់​អបគមន៍​ផង​ដែរ។
លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទិ្ធមនុស្ស​កម្ពុជា បាន​ថ្លែង​ថា ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ជា​ការ​ខាត​បង់​ចំពោះ​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា ជា​ការ​ខាត​បង់​ចំពោះ​​សិទិ្ធមនុស្ស និង​ការ​ខាត​បង់​ចំពោះ​ដំណើរ​ការ​ប្រជាធិបតេយ្យ​។
លោក អ៊ូ វីរៈ បាន​បញ្ជាក់​ថា៖ «​ខ្ញុំ​សង្ឃឹម​ថា រាជរដ្ឋាភិបាល​នឹង​ដឹង​ពី​បញ្ហា​នេះ​ព្រោះ​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ គឺជា​បញ្ហា​ដែល​ជា​ការ​ខាត​បង់​ចំពោះ​យើង​ទាំង​អស់​គ្នា»។
លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី បាន​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ទេ ដោយ​លោក​ថា លោក​មិន​បាន​ស៊ី​ជម្រៅ​ពី​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ឡើយ ហើយ​លោក គៀត ច័ន្ទថារិទ្ធ អ្នក​នាំ​ពាក្យ​នគរបាល​ជាតិ បាន​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ទេ។
លោកស្រី សែម សក្តិកូឡា ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​កំពុង​ចាត់​ការ​លើ​រឿង​ក្តីនេះ មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​ កាលពី​ថ្ងៃ​ម្សិលមិញ។
លោក ម៉ម សូណង់ដូ ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​អាទិត្យ​ទី១៥ ខែ​កក្កដា បន្ទាប់​ពី​លោក​បាន​វិល​ត្រឡប់​ពី​បរទេស កាល​ពី​ថ្ងៃ​ទី​១២   ហើយ​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ នៅ​ថ្ងៃ​ចន្ទ​ទី ១៦​។ កាល​ពី​ខែ​មុន លោក ហ៊ុន សែន បាន​ប្រកាស​ចាប់​ខ្លួន​លោក​ ម៉ម សូណង់ដូ ​ដោយ​ចោទ​ប្រកាន់​គាត់​ពី​បទ​បញ្ជា​សមាជិក​ឲ្យ​បង្កើត​តំបន់​អបគមន៍​នៅ​ ក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ហើយ​បន្ទាប់​មក សាលា​ដំបូង​ខេត្ត​ក្រចេះ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក​ដោយ​ចោទ​ ៤ បទ គឺ ផ្តួចផ្តើម​គំនិត​ប្រឆាំង​អ្នក​រាជការ​សាធារណៈ ធ្វើ​កុបកម្ម​ជ្រៀត​ជ្រែក​ខុស​ច្បាប់​ក្នុង​ការ​បំពេញ​មុខងារ​សាធារណៈ ​ញុះញង់​ឲ្យ​ប្រជាជន​កាន់​អាវុធ​ខុស​ច្បាប់ ​និង​ប្រឆាំង​នឹង​អាជ្ញាធរ​ស្រប​ច្បាប់​។ រឿង​ក្តី​របស់​លោក​ត្រូវ​បាន​បញ្ជូន​មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​បន្ត​នីតិវិធី៕

No comments:

Post a Comment

yes