សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, July 2, 2012

លទ្ធផលបក្ស សម រង្ស៊ី ឆ្នាំ២០១២នេះ ដូចពស់ទើបសកសំណក !!!


          កាលណា យើងនិយាយ ពី សត្វពស់ សកស្រកា គឺយើង យល់យ៉ាង ប្រាកដថា សត្វពស់ នោះ មានវ័យ អាយុចាស់ ទើប ធ្វើឲ្យ ស្រកាចាស់ ដែលសឹក រេច រឹល របស់វា របេះធ្លាក់ ចេញ ចោលទៅ។ ដូច្នេះ ក្នុងរយៈ ពេល ដែលពស់ ទើបតែសកថ្មីៗ គឺសត្វ ពស់នោះ វានឹង ចុះកម្លាំង ខ្សោយ បន្តិច ប៉ុន្តែ នៅក្រោយ ពេល ស្រកា របស់វា ចាប់ផ្តើម រឹងមាំវិញ កម្លាំងវា នឹងខ្លាំង ជាងមុន ទ្វេដង និងធំធាត់ យ៉ាងឆាប់ រហ័ស បំផុត ព្រមជាមួយ នឹងភាពក្លាហាន យ៉ាងខ្លាវក្លា ដ៏អស្ចារ្យ។
          យ៉ាងណាមិញ យើងក្រឡេក មកមើល គណបក្ស សម រង្ស៊ី វិញ ជា គណបក្ស ប្រជាធិបតេយ្យ ដែលហ៊ាន និយាយ និងធ្វើ សកម្មភាព ប្រឆាំងចំៗ ទៅនឹង សកម្មភាព ផ្ទុយច្បាប់ របស់ រដ្ឋាភិបាល លោក ហ៊ុន សែន ដ៏ធំជាងគេ នៅកម្ពុជា។ ហើយបើគិត តាំងពី ឆ្នាំបង្កើត គណបក្ស រហូតមក ដល់ឆ្នាំនេះ គឺមានអាយុ ១៧ឆ្នាំ។ មានន័យថា គណបក្ស សម រង្ស៊ី បានឆ្លងកាត់ ជាច្រើន ដំណាក់ កាលនៃការ តាមបំបែកបំបាក់ ក្នុងគោលបំណង កំទេច ឲ្យខ្ទេច ពីសំណាក់ គណបក្ស កាន់អំណាច (លោក ហ៊ុន សែន)។ ដូចជា ៖ ដំណាក់កាល បំបែក គណបក្ស ជាតិខ្មែរ ជាពីរ ដែលជា ហេតុនាំឲ្យ ថ្នាក់ដឹកនាំ គណបក្ស បានធ្វើ ការសំរេច ជាឯកឆន្ទ ប្តូរឈ្មោះ គណបក្ស ជាតិខ្មែរ មកដាក់ឈ្មោះថា គណបក្ស សម រង្ស៊ី រហូតមក ដល់ច្ចុប្បន្ននេះ ដោយយកឈ្មោះ លោកប្រធាន សម រង្ស៊ី ផ្ទាល់ ទើបក្រុម លោក ហ៊ុន សែន មិនអាច ប្លន់យក គណបក្ស បានទៀត។ តែពួកគេ នៅប្រើ យុទ្ធសាស្រ្ត គំរាមកំហែង គ្រប់រូបភាព ទាំងអស់ ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត និងតាមលួង ទិញទឹកចិត្ត ថ្នាក់ដឹកនាំ និងអ្នកគាំទ្រ គណបក្ស តាមគ្រប់ មធ្យោបាយ ទាំងអស់ រហូតការ ផ្តល់តួនាទី មុខតំណែង ធំៗនៅក្នុង ជួររដ្ឋាភិបាល ចាប់ពីថ្នាក់លើ ដល់ថ្នាក់មូលដ្ឋាន ហើយនៅដំណាក់ កាលចុង ក្រោយនេះ គេបានប្រើ តុលាការ “អាយ៉ង” របស់គេ មករារាំង មិនឲ្យ លោកប្រធាន សម រង្ស៊ី ចូលរួម ក្នុងដំណើរការ បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៣ ឆ្នាំ២០១២ នេះ។

          កត្តាទាំងអស់ ខាងលើ បានធ្វើឲ្យ កំលាំងចលករ របស់គណបក្ស មួយចំនួន បានធ្លាក់ជ្រុះ ទៅ តាមស្ថានការណ៏ នៃរលក បក់បោកទាំងនោះ ដោយយោង ទៅលើស្មារតី ឆន្ទៈ នៃ បុគ្គល ផ្ទាល់ខ្លួន ម្នាក់ៗ។ ត្រង់ចំណុចនេះ យើងអាច និយាយមួយ បែបទៀតថា “ធ្វើដំណើរ ផ្លូវឆ្ងាយ វាតែងតែ មានអ្នក រោយជើង ម្លោះហើយ វាត្រូវតែ មានអ្នកឈប់ សំរាកខ្លះ តែក៏មាន អ្នកជំនន់ថ្មី ចេញមក ដើរជាមួយ បន្តទៀតដែរ” ឫក៏អាច និយាយថា “កោសិកាថ្មីដុះ កោសិកាចាស់ជ្រុះ”។
          ជាសំយោគ មកវិញ យើងមាន ការប្រាកដ និយមថា ៖ ក្រោយពីគណបក្ស រៀបចំយុទ្ធសាស្រ្ត ពង្រឹងកំលាំង ឲ្យបានរឹងមាំ ជាមួយនឹង វត្តមាន លោកប្រធាន សម រង្ស៊ី នោះ គណបក្ស សម រង្ស៊ី នឹងទទួល បានជ័យជំនះ នៅក្នុង ដំណើរការ នៃការ បោះឆ្នោត ជ្រើសរើស តំណាងរាស្រ្ត ឆ្នាំ២០១៣ នាពេល ដ៏ខ្លីខាង មុខនេះ ៕

No comments:

Post a Comment

yes