សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, July 1, 2012

ពួក​អាវ​ក្រហម​យល់ព្រម​ចំពោះ​ការពន្យារពេល​ពិភាក្សា​ពង្រាងច្បាប់​

Red

ពួក​មេដឹកនាំ​សំខាន់ៗ​នៃ​ក្រុម​អាវ​ក្រហម​ថៃ​បាន​ដកថយ​ពី​ការទាមទារ​អោយ​សភា​លើកយក​ពង្រាង​ច្បាប់​ចំនួន​៤​ស្តី​ពី​ការផ្សះផ្សារ​ជាតិ​មក​អោយ​សភា​ពិភាក្សា​អនុម័ត​ជាបន្ទាន់​។​ពួកគេ​បាន​ផ្លាស់ប្តូរ​ជំហរ​កាលពី​ថ្ងៃ​ម្សិលមិញ​នៅឯ​ការជួបជុំ​មួយ​។​
​កោះ​កែវ ភិ​គុល​ថង មេដឹកនាំ​ម្នាក់​នៃ​ចលនា​នេះ​និង​ជា​សមាជិក​សភា​បក្ស​ភឿ​ថៃ​បាន​និយាយថា​លោក​គាំទ្រ​ការពន្យារពេល​ពិភាក្សា​​ពង្រាង​ច្បាប់​នេះ​ពីព្រោះ​ការធ្វើ​ដូច្នេះ​នឹង​ជួយ​សម្រាល​ការប្រឈមមុខ​រវាង​អ្នកគាំទ្រ​និង​អ្នកប្រឆាំង​ការផ្លាស់ប្តូរ​។​
​សម្តី​របស់​លោក​កោះ​កែវ​គាំទ្រ​ការស្នើ​ឡើង​របស់​ប្រធាន​សភា​លោក​សំ​សាក់ គៀត​ស៊ូ​រ៉ា​ណុន ដែល​កាលពី​សប្តាហ៍​មុន​បាន​និយាយ​ថា​ពង្រាង​ច្បាប់​នេះ​គួរ​ត្រូវ​ដកចេញ​ពី​របៀបវារៈ​នៃ​កិច្ចប្រជុំ​សភា​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​១​សីហា ដើម្បី​អនុញ្ញាត​អោយ​ភាគី​ទាំងអស់​​ពិភាក្សា​បញ្ហា​នេះ​បន្ថែមទៀត​។​

​លោក​កោះ​កែវ​បាន​អំពាវនាវ​អោយ​ពួក​អ្នកគាំទ្រ​អាវ​ក្រហម​រង់ចាំ​រហូតដល់​បរិយាកាស​នយោបាយ​ស្ងប់ស្ងាត់​មុន​ពេល​បន្ត​ការជំរុញ​​អនុម័ត​ពង្រាងច្បាប់​។​
​ចំណែក​លោក​ណាត​តាវុ​ធ សាយ​គឿ មេដឹកនាំ​ក្រុម​អាវ​ក្រហម​ម្នាក់​ទៀត​និង​ជា​អនុរដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​និយាយថា​ការពន្យារ​​ពេល​លែង​ជា​បញ្ហា​ធំ​សំរាប់​ក្រុម​អាវ​ក្រហម​ហើយ​។​
​បន្ទាប់ពី​ស្តាប់​មេដឹកនាំ​ទាំង​ពីរ សំ​ស្រ៊ី ចារឺន អាយុ​៥៦​ឆ្នាំ ដែល​ជា​អ្នកគាំទ្រ​ក្រុម​អាវ​ក្រហម​មក​ពី​បាងកក បាន​និយាយថា​លោកយាយ​យល់​ស្រប​ថា​មិនចាំបាច់​ប្រញាប់ប្រញាល់​ជំរុញ​ពិភាក្សា​អនុម័ត​ពង្រាង​ច្បាប់​នេះ​នៅក្នុង​សភា​ទេ​៕

No comments:

Post a Comment

yes