សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, July 17, 2012

អាមេរិកឱ្យលក់ថ្នាំបង្ការវីរុសហ៊ីវហើយ


ថ្នាំ  TRUVADA

ទីភ្នាក់​ងារ​​ឱសថ​អាមេរិក​FDAបាន​​​អនុម័ត​កាលពី​ថ្ងៃទី១៦កក្កដា​​ឱ្យ​លក់​​លើទីផ្សារ​នូវ​ថ្នាំ​បង្ការ​ជំងឺ​អេដស៍ឈ្មោះ​ទ្រូវ៉ា​ដា  TRUVADA ហើយ​។  នេះជា​​ថ្នាំ​បង្ការ​ជំងឺ​អេដស៍​សម្រាប់​បណ្តា​មនុស្ស​​​ដែល​ងាយ​រងគ្រោះ​​រួច​បើ​យោង​តាម​​​អាជ្ញាធរ​ថាអាចរួម​ចំណែកកាត់​បន្ថយ​ការ​ឆ្លង​ជំងឺ​​នេះ​ថ្មីៗ ។​
​ក្រោយ​ពី​ទទួល​​អនុសាសន៍​​របស់​គណៈ​កម្មា​ធិការ​ពួកអ្នក​​ជំនាញ​ការមក​ទីភ្នាក់​ងារ​ត្រួតពិនិត្យ​​​​​ស្បៀង​អាហារ​និង​ថ្នាំពេទ្យ​អាមេរិក​​FDA ​​បាន​​​យល់​ព្រម​​ឱ្យ​​​មន្ទីរ​ពិសោធន៍ផលិត​ថ្នាំពេទ្យ​អាមេរិក​​​ GILEAD SCIENCESចេញ​លក់​ថ្នាំ​​​នេះ​ដើម្បី​​កាត់​បន្ថយ​​​​ការឆ្លង​វីរុស​ហុីវ​ចំពោះ​​បណ្តា​មនុស្ស​ដែល​ងាយ​រងគ្រោះ​ឆ្លង​វីរុស​នេះ​បំផុត ។ ​ក្នុង​សេចក្តីប្រកាស​មួយ​FDA  បញ្ជាក់​​ថា​ ថ្នាំ​ទ្រូវ៉ាដា​ លេប​រាល់​ថ្ងៃបង្ការមុន​ប៉ះ​ពាល់​ជាមួយ​​វីរុស​ហុីវ​​ ដោយ​​រួម​បញ្ចូល​​​ជាមួយ​ការ​អនុវត្ត​​ពិធី​បង្ការ​ពេល​រួម​​​ភេទ​នានា​​ទៀត​​ដូចជា​​ការ​​ប្រើ​​​ស្រោម​អនាម័យ​​​​ព្រមទាំង​​វិធានការ​​​បង្ការ​ផ្សេងៗ​​ទៀតដើម្បី​​រារាំងការ​​​ឆ្លងវីរុសហុីវ​ចំពោះ​​បណ្តាមនុស្ស​​ពេញ​វ័យ​ដែល​​ស្ថិត​ក្នុង​ស្ថានភាព​​​​ងាយ​រង​​គ្រោះ​​បំផុត ។​
​ក្នុង​សេចក្តី​ប្រកាស​នេះ  FDA ទទូច​ថា ទោះជា​មាន​ថ្នាំ​​​ទ្រូ​វ៉ា​ដា ក៏​​មិន​ត្រូវ​​បោះបង់​​ចោល​ការ​អនុវត្ត​ការ​បង្ការ​គួរឱ្យ​ជឿទុកចិត្ត​​ឯទៀតៗឡើយ ។​​ការ​ផ្តល់​​​ភ្លើងខៀវ​នេះ​របស់​FDAធ្វើ​​ឡើង​មុនពេល​​​ជិត​ដល់​​សន្និសីទ​​អន្តរជាតិ​​ស្តីពី​ជំងឺ​អេដស៍ ដែល​​​នឹង​ប្រព្រឹត្ត​​ទៅ​នៅ​​ទីក្រុង​វ៉ាស៊ីន​​​​តោន​ពីថ្ងៃទី២២ដល់​២៧​កក្កដា​ ​ក្រោម​​ប្រធាន​បទ​​​«ផ្លាស់​ប្តូរ​​និន្នាការ​នៃការ​​​ឆ្លងជំងឺ​​អេដស៍​ដើម្បី​បញ្ចប់វា» ។
​លោក​ស្រី​​​MAGARET HAMBURG​នាយិកា​​របស់​​ FDA ថ្លែង​ថា ការ​យល់​​ព្រម​​ឱ្យ​​ដាក់​លក់​​ថ្នាំ​​ទ្រូវ៉ាដា កំណត់​ពី​​ដំណាក់​កាល​​សំខាន់​មួយ​នៃការ​តស៊ូ​របស់​យើងប្រឆាំង​ជំងឺ​​​អេដស៍ ។ ​លោក​​ស្រី​​គូសបញ្ចាក់​ថា ក្នុង​​១ឆ្នាំៗមនុស្សពេញ​វ័យ​និង​មនុស្ស​​ជំទង់​​អាមេរិក​ប្រមាណ​ជា​៥០.០០០​​នាក់ ពិនិត្យ​ឃើញ​ឆ្លង​​​វីរុស​​ហុីវ​​ទោះបី​ជាមាន​វិធី​បង្ការ​​នានា​ ​យុទ្ធ​សាស្ត្រ​​នៃការអប់រំ​​និង​ការ​ព្យាបាល​​ពន្យារ​អាយុ​សម្រាប់​​បណ្តា​អ្នក​រស់​នៅ​ជាមួយ​វីរុស​ក្តី  ។ ទិស​ដៅ​របស់​​អាមេរិក​គឺ​កាត់​បន្ថយ​​​ចំនួន​អ្នក​ឆ្លង​​វីរុសថ្មី​​ឱ្យ​​បាន​​​២៥% រហូត​​​ដល់​ឆ្នាំ​​​២០១៥ ៕

No comments:

Post a Comment

yes