សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, July 17, 2012

អ្នករត់ពន្ធ គ្រឿងញៀន៨ នាក់ត្រូវតម្រួតថៃ បាញ់ស្លាប់នៅ ភាគខាងជើង ប្រទេសថៃឡង់ដ៏

Photo by DAP-News

ឈៀងរ៉ៃៈ យោងតាម ទីភ្នាក់ងារព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១២ថា អ្នករត់ពន្ធ គ្រឿងញៀន ចំនួន០៨នាក់ ត្រូវបានតម្រួតថៃ បាញ់ប្រហារ នៅតាមច្រក ព្រំដែន ស្ថិតនៅ ភាគខាងជើង ខេត្ដឈៀងរ៉ៃ ប្រទេសថៃឡង់ដ៏ ។
មន្ដ្រ៉ីជាន់ខ្ពស់ មួយរូបបាននិយាយថា អ្នករត់ពន្ធគ្រឿងញៀន ចំនួន០៨នាក់ ត្រូវរងការ បាញ់ប្រហារពី សមត្ថកិច្ចនៅ តាមច្រក ព្រំដែន ថៃឡង់ដ៏ កាលពីព្រឹកមិញ ។
លោក ស៊ុមសាក់ នីលបានហ្សេកុល “Somsak Nilbanjerdkul” អគ្គមេបញ្ជាការ ទទួលបន្ទុក កិច្ចការព្រំដែន គោកថៃ ប្រចាំនៅ ឈៀងរ៉ៃ បានលើកឡើងថា យើងបានដាក់ពង្រាង កងកម្លាំង រក្សាសន្ដិសុខ ជាង៥០នាក់ ហើយ បានព្យាយាមឃាត់ជន រត់ពន្ធ គ្រឿងញៀន ដែលរកស៊ីជួញដូរ ចំនួន១២នាក់ ដោយក្នុងនោះមាន ការបាញ់ប្រហារគ្នា បណ្ដាលឱ្យក្រុមអ្នក រត់ពន្ធចំនួន ០៨នាក់ ស្លាប់ ហើយអ្នកផ្សេងទៀត រត់ចូល ទៅក្នុងព្រៃបាត់ កាលពីព្រឹក ម៉ោង៥ និង៣០នាទី ។

លោក ស៊ុមសាក់ បានបញ្ជាក់ថា អាជ្ញាធរថៃ បានព្យាយាមឃាត់ជន រត់ពន្ធគ្រឿងញៀន ទាំងនោះ។ ប៉ុន្ដែលោកមិន បានបញ្ជាក់ ថាពួកគេបានរត់គេច ខ្លួននោះ និងចេញមកពី ប្រភពណា ច្បាស់លាស់នោះទេ ។
លោកបានប្រាប់ឱ្យដឹងថា បន្ទាប់មានការបាញ់ប្រហារ មួយប្រាវ ក្រុមសន្ដិសុខ បាន ចូលទៅ ក្នុងព្រៃដើម្បី រកមើលក្រុម អ្នក រត់ពន្ធទាំងនោះ ដោយប្រទះឃើញ តែសាកសព ចំនួន០៨នាក់ ប៉ុណ្ណោះជាមួយ កាបូប ហើយក្នុងនោះមាន សារធាតុ មេតាហ្វេតាមីន ចំនួន៥៥០ពាន់គ្រាប់ និងសារធាតុ មេតាហ្វេតាមីន ប្រភេទ គ្រីស្ដាល់ ប្រមាណ៧០គីឡូ ក្រាម ។
លោក ស៊ុមសាក់ បានបន្ថែមថា ក្នុងអំឡុងពេល ប្រតិបត្ដិការនេះដែរ កងកម្លាំងសន្ដិសុខ ទាំងអស់ មិនមាន នរណាម្នាក់ រងរបួស ឡើយ ៕

No comments:

Post a Comment

yes