សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 20, 2012

ច្បាប់​ស្តីពី​ការគ្រប់គ្រង​ថវិកាជាតិ​សម្រាប់​ឆ្នាំ​២០១៣ គឺជា​ប្រធានបទ​ដ៏​ក្តៅគគុក​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​រស់ក្នុង​ភាពក្រីក្រ​

02 (2)
លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្រ្តគណបក្ស សម រង្ស៊ី 
ច្បាប់​ថវិកាជាតិ​ឆ្នាំ​ ២​០​១​៣​ ​ដ៏​​ច​ម្រូ​ង​សម្រាស​ត្រូវបាន​រដ្ឋសភា​អនុ ម័ត​រួចហើយ​​កា​ល​ពី​​ថ្ងៃ​ទី​ ​០៧ ខែ ធ្នូ ឆ្នាំ​២០១២​កន្លងទៅ​ថ្មីៗ នេះ ក្រោ​ម​​កា​រ​ទា​ម​ទារ​ដ៏​ស្វិតស្វាញ​ពី​​តំ​ណា​ង​រា​ស្ត្រ​​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ដែល​គិតគូរ​ពី​ហា​និ ភ័យ​ដែល​អាច​នឹង​កើតមាន​លើ​ពលរដ្ឋ​កម្ពុជា ដោយសារតែ​កម្ចី​របស់​រដ្ឋាភិបាល​មាន​កំណើន​កាន់តែ​ខ្ពស់​ទៅៗ ហេតុនេះ​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៣​គឺជា​ប្រធានបទ​មួយ​ដ៏​ក្តៅគគុក​សម្រាប់​ពលរដ្ឋ​កម្ពុជា ។​
        ​ជាមួយគ្នានេះ នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១២ ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៣ ក៏ត្រូវ​យកមក​អនុម័ត​ដើម្បី​សម្រេច​ជា​ផ្លូវការ​នៅ​ព្រឹទ្ធសភា ផងដែរ ។ តែ​ទោះជា​យ៉ាងណា អ្នក តាមដាន​បាន​លើកឡើងថា ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៣ គឺ​មិនត្រូវ បាន​កែប្រែ​នូវ​ជំពូក និង​មាត្រា​ណា​ឡើយ​បើទោះបីជា​សមាជិក​ព្រឹទ្ធ សភា​របស់​គណបក្សប្រឆាំង​ខំប្រឹង ឡើងពន្យ​ល់ពី​ផលវិបាក​នៃ​ការ​ជំពាក់ បំណុល​បរទេស​ដ៏​ច្រើនសន្ធឹក​សន្ធាប់ ពី​សំណាក់​រដ្ឋាភិបាល​យ៉ាងណា ក៏ដោយ គឺ​ព្រឹទ្ធសភា​នៅតែ​ឈរលើ​ស្មារតី​នៃ​ការសម្រេច​របស់​រដ្ឋសភា​ដដែល​ព្រោះ​គណបក្សកាន់អំណាច មិនដែល​ទទួលយក​ការចូលរួម​មតិ យោបល់​របស់​គណបក្ស​ប្រឆាំង​យកទៅ​គិតពិចារណា​ដើម្បី​ផល ប្រយោជន៍​ជាតិ​និង​ប្រជាពលរដ្ឋ​នោះឡើយ ។​

        ​គួរ​រំលឹក​ជូន​ផងដែរ​ថា នៅមុន​កិច្ចប្រជុំ​រដ្ឋសភា​ចូលមក​ដល់​ដែល​ត្រូវ​ពិភាក្សា​លើ​ច្បាប់​ស្តីពី​ការ​គ្រប់ គ្រង​ថវិកាជាតិ​សម្រាប់​ឆ្នាំ​២០១៣ ប្រធាន​ក្រុមតំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ បានដាក់​លិខិត​មួយច្បាប់​ទៅ​ប្រធាន​គណៈ កម្ម​ការ​ទី​២​នៃ​រដ្ឋសភា​ដើម្បី​ស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ថវិកាជាតិ​សម្រាប់​ឆ្នាំ​២០១៣ តែ​ត្រូវបាន​បដិសេធ ដែល​ទង្វើ​ខាង​ភាគី​រដ្ឋាភិបាល​ធ្វើ​របៀបនេះ​មក លើ​តំណាងរាស្ត្រ​គណបក្សប្រឆាំង​គឺ​ប្រាសចាក​ទាំងស្រុង​ទៅនឹង​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា ។​
        ​លោក​សុន ឆ័យ បញ្ជាក់ថា មូល​ហេតុដែល​គណបក្ស សម រង្ស៊ី ក៏ដូចជា​គណបក្ស​សិទ្ធិមនុស្ស​ធ្វើសំណើ​នេះ​ឡើង ដោយសារ​គណបក្ស​ទាំងពីរ​មើលឃើញថា ថវិកាជាតិ​សម្រាប់​ឆ្នាំ​២០១៣​នេះ​មិន​ត្រឹមតែ​មិនបាន​ឆ្លុះបញ្ចាំង​ទៅលើ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​បាន​ត្រឹមត្រូវ​ប៉ុណ្ណោះ​ទេ គឺ​វា​ថែមទាំង​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទទួល រង​នូវ​ផលវិបាក​ពី​ការខ្ចី​លុយ​ដ៏​ច្រើន សន្ធឹកសន្ធាប់​រហូតដល់​ទៅ​៨០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​ពី​បរទេស ដែល​ពីមុនៗ​មក​គឺ​ការខ្ចី​នេះ​ស្ទើរតែ​មិន​ដល់​៣០០​លាន​ដុល្លារ​ផង ។​
        ​លោក សុន ឆ័យ បាន​មាន ប្រសាសន៍​បន្តទៀតថា ការខ្ចី​លុយ​ដ៏​ច្រើន​របស់​រដ្ឋាភិបាល​ពី​បរទេស​ក្នុង​មួយឆ្នាំៗ​នេះ គឺ​វា​នឹងធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​របស់​យើង​ជំពាក់​លុយ​បរទេស​ក្នុង​ម្នាក់ៗ​ជាង​មួយ​ពាន់​ដុល្លារ ហើយ​ចំនួន​ទឹកប្រាក់​ដ៏​ច្រើន​សម្បើម​នេះ​នឹង​នាំទៅដល់​ការបន្ថែម ពន្ធ​ទៅលើ​ពលរដ្ឋ​តាមរយៈ​ការយក ពន្ធ​ទៅលើ​ដីធ្លី ផ្ទះសម្បែង ពន្ធ​ប្រេង សាំង និង​ជី​កសិកម្ម​ជាដើម ដែល​ទាំងអស់នេះ​នឹងធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​យើង​កាន់តែ​លំបាក​ខ្លាំង​ឡើង​បន្ថែមទៀត ។​
        ​លោក សុន ឆ័យ បន្តថា ក្រៅ​តែ​អំពី​ការស្នើ​ឲ្យ​រដ្ឋាភិបាល​កាត់ បន្ថយ​ការខ្ចី​លុយ​ពី​បរទេស​ដ៏ ច្រើន​សម្បើម​បែបនេះ​យើង​ក៏បាន​ស្នើសុំ ឲ្យ​មានការ​ពិនិត្យ​ក្នុងការ​ប្រមូល​ពន្ធ​ទៅលើ​វិស័យ​មួយចំនួន​ដែល​រដ្ឋាភិបាល​មិនបាន​យក ក្នុងនោះ​ជា​ឧទាហរណ៍​មានដូចជា ដីស​ម្ប ទាន​រយៈពេល​៩៩​ឆ្នាំ​ដែល​រដ្ឋាភិបាល បានប្រគល់​ទៅ​ឲ្យ​ឈ្មួញ និង​ក្រុមហ៊ុន​បរទេស​ដែល​សរុប​គឺមាន​ចំនួន​រហូតដល់ ពីរលាន​ប្រាំពីរ​សែន​ហិកតា ដែល​រដ្ឋ​មិនបាន​យក​កម្រៃ​ពី​ការ​សម្បទាន​នេះ​ទេ​។ ក្នុង នោះ​ឈ្មួញ និង​ក្រុមហ៊ុន​ទាំងនេះ​ក៏បាន​ធ្វើការ​កាប់បំផ្លាញ​ព្រៃឈើ​របស់​យើង​ស្ទើរតែ​ហិនហោច​ទៅ ហើយ​ផងដែរ​បន្ទាប់មក​ពួកគេ​បាន យក​ដី​ដែល​ទទួលបាន​ពី​កា​រស​ម្ប ទាន​ទាំងនោះ​ទៅ​លក់​បន្តទៀត​ដើម្បី យកចំណេញ ។​
        ​ទាំងអស់នេះ​គឺ​យើង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​យកលុយ​ពី​ឈ្មួញ និង ក្រុមហ៊ុន​ទាំងនោះ ដោយ​តម្រូវ​ឲ្យ​បង់​តម្លៃ​៧០​ដុល្លារ​ក្នុង​មួយ​ហិតា ដែល​ការយក​តម្លៃ​៧០​ដុល្លា​នេះ​អាចធ្វើ​ឲ្យ​រដ្ឋាភិបាល​ទទួលបាន​ប្រាក់​ពី​ការផ្តល់​ដី​សម្បទាន​បាន​ចំនួន​យ៉ាងតិចណាស់​ក៏​២០០​លាន​ដុល្លា​ដែរ ដែល​បញ្ហា​នេះ​គឺ​វា​បាន​ជួយ កាត់បន្ថយ​ការខ្ចី​លុយ​ពី​បរទេស និង​ក៏​អាចធ្វើ​ឲ្យ​យើង​មិនចាំបាច់​ខ្ចី លុយ​ពី​បរទេស​បាន​ផងដែរ ។ ក្រៅ ពី​នោះ​ក៏​យើង​បានស្នើ​ឲ្យ​រដ្ឋាភិបាល យកពន្ធ​លើ​កាស៊ីណូ ព្រោះ​អី​បច្ចុប្បន្ន នេះ​កាស៊ីណូ​នៅក្នុង​ប្រទេស​កម្ពុជា​រប​ស់​យើង​គឺមាន​ច្រើន​សម្បើម​ណាស់ នៅ​គ្រប់ទិសទី​ជាពិសេស​គឺ​នៅតាម បណ្តោយ​ព្រំដែន​ដែលមាន​រហូត ដល់​ទៅ​ជាង​៥០​កាស៊ីណូ ហើយ​ក្នុងនោះ​បើ​យើង​និយាយ​តែ​កាស៊ី ណូ​មួយ​នៅ​ភ្នំពេញ គឺមាន​លទ្ធភាព​ក្នុងការ​រកប្រាក់​ចំណេញ​មួយឆ្នាំៗ​បាន​ប្រមាណ​រហូតដល់​២០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុងនោះ​នៅ​ប្រទេស​ជាច្រើន គឺ​គេ​បាន​យក​ពន្ធលើប្រាក់ចំណេញរ​បស់​កាស៊ីណូ នេះ​មិនតិចជាង​៥០​ភាគរយ​ទេ ។​
        ​ដូច្នេះ​ប្រសិនបើ​យើង​ពិនិត្យ មើល​កាស៊ីណូ​ដែលមាន​ជាង​៥០​នៅ​កម្ពុជា បើ​យើង​យកពន្ធ​គឺ​យើង​អាច​រកប្រាក់​បាន​ចំនួន​ប្រមាណ​ជា​២០០​ទៅ​៣០០​លាន​ដុល្លា​បន្ថែម ទៀត ដើម្បី​យកមក​ចាត់ចែង​ការ ចំណាយ​របស់​រដ្ឋាភិបាល​ដែល​គ្រាន់ តែ​ការយកពន្ធ​លើដី​សម្បទាន និង​ការយកពន្ធ​លើ​កាស៊ីណូ​នេះ​គឺ​យើង អាច​ជំនួស​លើ​ការ​ខ្ចីលុយ​ពី​បរទេស​ដ៏​សម្បើម ។
​លោក សុន ឆ័យ បន្តថា​ជាមួយ គ្នា​នោះ​យើង​ក៏​នឹង​ពិនិត្យ​ទៅលើ​ការរៀបចំ​ថវិកា​ដើម្បី​ឲ្យ​មន្ត្រី រាជ ការ​របស់​យើង​ទទួលបាន​ថវិកា​បន្ថែម លើ​ប្រាក់ខែ​ងាប់​របស់​ពួកគាត់​សព្វ ថ្ងៃ​រហូតដល់​ទៅ ២៥០​ដុល្លារ​ដែល​ការចំណាយ​ទាំងអស់នេះ​បើ​យើង​ពិនិត្យ​មើលទៅ​គឺ​មិន​អស់​៣០០​លាន​ដុល្លារ នោះទេ ។ លោក សុន ឆ័យ បន្ថែមថា មួយវិញទៀត​បើ​យើង​ពិនិត្យ​ទៅលើ​ការលក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរណ៍ ដែល​ចូលទៅ​ទស្សនា​អង្គរវត្ត​នាពេល​កន្លងមក នេះ គឺមាន​ការលួចបន្លំ​ទឹកប្រាក់ អស់​ជាច្រើន​លាន​ដុល្លារ​រាប់​ឆ្នាំ​មក ហើយ ហេតុនេះ​យើង​ស្នើសុំ​ឲ្យ​មាន ការបញ្ឈប់​ការ​លួច​លុយ​លក់​សំបុត្រ ជូន​ភ្ញៀវទេសចរ​ដែល​ចូលមក​ទស្សនា អង្គរវត្ត​នេះ ដែល​ក្នុងនោះ​ចំណូល អាច​រកបាន​យ៉ាងតិចណាស់​ពី​១៣០ ទៅ​១៥០​លាន​ដុល្លារ ហើយ​ប្រាក់ ចំណូល​ទទួលបាន​ពី​ការលក់​សំបុត្រ ចូល​ទស្សនា​អង្គរវត្ត គឺ​គេ​បង់​ចូល មក​ថវិកាជាតិ​មិនបាន​៥០​លាន​ដុល្លារ​ផង ។​

        ​ដូច្នេះ​គឺ​យើង​ទាម​ទារលុយ​ដែល​បាត់​ជិត​១០០​លាន​ដុល្លា​នេះ​យកមក​ឲ្យ​រដ្ឋ​វិញ ដើម្បី​យើង​យក លុយ​ទាំងនេះ​មក​បង្វែរ​ជួយ​ដល់​មនុស្ស​ចាស់​ដែល​ពួកគាត់​មាន​អាយុ ចាប់ពី​៦៥​ឆ្នាំ​ឡើងទៅ ព្រោះ​ពួក គាត់​មាន​ប្រមាណ​ជិត​កន្លះ​លាន​នាក់​ក្នុងនោះ​យើង​បាន​ជំរុញ​ឲ្យ​មាន ការផ្តល់​ថវិកា​ដល់​ពួកគាត់​ចំនួន​១០​ដុល្លារ ស្មើ​បួន​ម៉ឺន​រៀល​ក្នុង​មួយខែ​ជា​រៀងរាល់ខែ​ជូន​ដល់​ពួកគាត់​ចាប់ពី​ឆ្នាំ​២០១៣​តទៅ ដែល​ការចំណាយ​នេះ​គឺ​អស់​ប្រមាណ​ជា​៦០​លាន​ដុល្លារ​តែប៉ុណ្ណោះ ៕

No comments:

Post a Comment

yes