សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, July 17, 2012

ព័ត៌​មាន​ពីស្ថានភាពជម្ងឺធ្ងន់ធ្ងរ​របស់ សុខ អាន ត្រូវ​បានបំបិទ​


សុខ អាន ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី
សុខ អាន ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី
ក្រុម​មន្ត្រី​បាន​ប្រលយ​ឲ្យដឹងថា ​ឧបនាយករដ្ឋមន្ត្រី​​ដែល​បាន​ក្ដោបក្ដាប់​តួនាទី​ជាច្រើន ក្នុង​​រដ្ឋាភិបាល​ពេល​នេះ​​កំពុង​ញាំញី​​ដោយ​ជម្ងឺ​ជាច្រើន​មុខ ហើយ​កំពុង​សម្រាកព្យាបាល​​នៅមន្ទីរ​​ពេទ្យ​ក្រៅប្រទេស​ជា​ច្រើន​សប្ដាហ៏​មកហើយ​ ដែល​ព័ត៌មាន​​ពីបញ្ហានេះ​ពុំ​ត្រូវ​បាន​គេ ប្រាប់​​ឲ្យ​ដឹង​​ជា​សាធារណៈ​ឡើយ។
ប្រភព​បាន​ឲ្យ​ដឹង​ថា ​ក្រៅ​ពី​ជម្ងឺលើស​ឈាម​​​លោក សុខ អាន ក៏​បានប្រឈម​​នឹង​ជម្ងឺ ពោះវៀនតូច ពោះ​វៀនធំ ក្នុង​កម្រិត​​ធ្ងន់ធ្ងរ​ផងដែរ ។
លោក សុខ អាន ដែល​ក៏​ជា​ដៃស្ដាំ​​របស់នាយករដ្ឋមន្ត្រីខ្មែរ​​ដែរ​នោះ គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​​ដែល​ត្រូវ​បាន​គេ​កត់សម្គាល់​ថា ​មានទ្រព្យសម្បត្តិច្រើន​ជាង​គេ បើ​ប្រៀបធៀប​​ជាមួយ​មន្ត្រីសំខាន់ៗ​​ច្រើនទៀត​ក្នុង​រដ្ឋាភិបាល​កម្ពុជា ៕

No comments:

Post a Comment

yes