នាយក្រិន
រាជធានីភ្នំពេញ ៖ ក្រោយពេលដែលតារាកំប្លែងនាងកន្តុបអឺតបានឈានជើងចូលក្នុងក្រុមកំប្លែងរបស់នាយកុយមិនបានប៉ុន្មានផងនោះ ស្រាប់តែថ្មីៗនេះមានពាក្យលេចឮពីមាត់មួយទៅមាត់មួយថា តារាកំប្លែងចំណូលថ្មីរូបនេះត្រូវបាននាយកុយត្រៀមរៀបចំផ្សំផ្គុំជាមួយនាយក្រិនដែលទើបតែលែងលះប្រពន្ធរួចនោះ ។ ពាក្យលេចឮនេះបានសាយភាយចេញពីមាត់ក្រុមកំប្លែងរបស់នាយកុយផ្ទាល់តែម្តង ដែលពីដំបូងគេមិនសូវជាចាប់អារម្មណ៍ប៉ុន្មានឡើយ តែក្រោយមកពាក្យទាំងនោះក៏ត្រូវបានគេនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយ ។
ប្រភពបានអះអាងថា នាយកុយដែលជាអ្នកដឹកនាំក្រុមកំប្លែងនោះមានគម្រោងនឹងរៀបចំផ្សំផ្គុំរៀបការរវាងនាយក្រិន និងនាងកន្តុបអឺត ដែលអ្នកទាំងពីរនេះមើលទៅហាក់ដូចជា សាកសមនឹងគ្នា និងអាចរស់នៅជាមួយគ្នាបាន ខណៈពេលដែលនាយក្រិនបានបញ្ចប់ជីវិតអាពាហ៍ពិពាហ៍ជាមួយភរិយាដ៏ស្រស់សោភា និងមានរូបរាងមិនសមនឹងខ្លួននោះ ។
ប្រភពដដែលនេះក៏បានបង្ហើបឱ្យដឹងទៀតថា ដោយសារតែនាយកុយមានការបារម្ភខ្លាចនាយក្រិនជួបរឿងដដែលទៀតនោះ ទើបលោកមានបំណងចង់ឱ្យនាយក្រិនជួបគ្នាជាមួយនាងកន្តុបអឺតដែលមានកាយសម្បទាដូចគ្នាអាចរស់នៅជាមួយគ្នាបាន ជាជាងឱ្យនាយក្រិនទៅរៀបការជាមួយនារីណាម្នាក់ដែលមានរូបរាងល្អជាងខ្លួន ហើយជួបរឿងលែងលះដូចមុនទៀត។
No comments:
Post a Comment
yes