សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 18, 2012

ករណី បាញ់ប្រហារ នៅមុខ ពេទ្យរុស្ស៊ី ស្លាប់ ២ របួសធ្ងន់ ស្រាល ៥នាក់

Photo by DAP-NEWS
www.dap-news.com
ភ្នំពេញ ៖គិតមកដល់ត្រឹមម៉ោង ១១ និង៣០ នាទី ថ្ងៃត្រង់នេះ យោងតាមព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹង ថា មានមនុស្សស្លាប់ចំនួន ២នាក់ និងរបួសធ្ងន់ ស្រាលចំនួន ៥នាក់ នៅក្នុងករណីជនសង្ស័យ ដែលគេអះអាងថា ជាមនុស្សញៀនថ្នាំ ដណ្ដើមកាំភ្លើងពីមន្ដ្រីនគរបាល យកទៅធ្វើការបាញ់ប្រហារ។
ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ និងរងរបួសនៅក្នុងករណីខាងលើនេះ ត្រូវ បានគេស្គាល់ឈ្មោះរួមមាន ទី១ ឈ្មោះ លាង ស៊ីនី ភេទស្រី អាយុ ៣៤ឆ្នាំ ស្លាប់នៅក្រោមផ្ទះក្បែរប្រឡាយ, ទី២  ជនសង្ស័យ ដែលជាជនល្មើស ត្រូវបានគេស្គាល់ឈ្មោះ សូ វុទ្ធី ហៅ ពុំ អាយុប្រមាណជាង ២០ឆ្នាំ ស្លាប់នៅមុខផ្ទះ ជនរងគ្រោះ, ទី៣ ជនរងគ្រោះឈ្មោះ ងួន ហេង ភេទស្រី អាយុ ៥៨ឆ្នាំ ជាម្ចាស់ផ្ទះ រងរបួសធ្ងន់ កំពុងត្រូវបាន សង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី , ទី៤ ឈ្មោះ អ៊ុង ឧត្ដម ភេទប្រុស អាយុ ២៧ឆ្នាំ រងរបួសធ្ងន់, ទី៥ ឈ្មោះ ឈួន ពិសី ភេទស្រី អាយុ ២៤ឆ្នាំ រងរបួសធ្ងន់, ទី៦ ឈ្មោះ ម៉ៅ ស្រីទីន ភេទស្រី អាយុ ១៦ឆ្នាំ រងរបួស និងទី៧ ឈ្មោះ ម៉េង ឈុន ភេទប្រុស អាយុ ៤៣ឆ្នាំ រងរបួសស្រាល ។

ពាក់ព័ន្ធទៅនឹងករណីខាងលើ យោងតាមព័ត៌មានពីសាក្សី នៅកន្លែងកើតហេតុ បានឱ្យដឹងថា ជនសង្ស័យដែល ដណ្ដើមកាំភ្លើងពីមន្ដ្រីនគរបាល ជាប្រភេទមនុស្ស ញៀនថ្នាំ  ដោយមុនដំបូងគេឃើញជនសង្ស័យ បានដើរចេញពី ហាងមាសមួយកន្លែង លើផ្លូវ១៩៩ នៅក្បែរ ផ្សារសុវណ្ណា ដែលនៅទល់មុខឈាងខាងលិចចំណុច កើតហេតុ បានដណ្ដើមកាំភ្លើងអាកាពីមន្ដ្រី នគរបាល ឈរនៅម្ដុំនោះ រួចហើយរត់មកកាន់ចំណុចកើតហេតុ ដោយមុនដំបូងចុះទៅកាន់ខាងក្រោម ចំណុចប្រឡាយ ទឹកស្អុយ ដែលនៅឃ្លាតពីផ្លូវ ជាតិប្រមាណជាង ២០ម៉ែត្រ រួចហើយធ្វើការបាញ់ប្រហារ ដោយគ្មានទិសតំបន់ អស់ ប្រមាណជិត ១០គ្រាប់ ទើបរត់ឡើងមកលើផ្លូវជាតិវិញ ហើយរត់ចូលទៅ ក្នុងផ្ទះជនរងគ្រោះ ដែលជាផ្ទះលក់ គ្រឿងភេសជ្ជៈ យីហោ ម៉ូវ ហេង ហើយក៏ធ្វើការបាញ់រះអស់ជាច្រើនគ្រាប់ទៀត ទើបរត់ចេញមកដល់មុខផ្ទះ ស្រាប់តែគេឃើញ ជនសង្ស័យដួលស្លាប់តែម្ដង ដែលតាមការអះអាងរបស់សមត្ថកិច្ចថា ជនសង្ស័យបានបាញ់ សម្លាប់ខ្លួនឯង។
ករណីបាញ់ប្រហារខាងលើ នៅចំណុចទីតាំងទី១ គឺក្បែរប្រឡាយខាងក្រោយផ្ទះលក់ភេសជ្ជៈ បណ្ដាលឱ្យមនុស្សស្លាប់ម្នាក់ គឺស្ដ្រីឈ្មោះ លាង ស៊ីនី និងរងរបួសចំនួន ៣នាក់ ហើយនៅចំណុចទីតាំងទី២ គឺក្នុង ផ្ទះលក់ភេសជ្ជៈ បណ្ដាលឱ្យមនុស្សរបួស ២នាក់ គឺស្ដ្រីម្ដាយនិងកូន រួមទាំងជនសង្ស័យ ជាជនល្មើសស្លាប់ ។
ពាក់ព័ន្ធទៅនឹងករណីខាងលើ រហូតមកដល់ម៉ោងនេះ សមត្ថកិច្ចនៅមិនទាន់ធ្វើការសន្និដ្ឋាន ពីមូលហេតុពិតប្រាកដនៅឡើយនោះទេ តែប្រភពសាក្សីមួយចំនួន បានឱ្យដឹងថា ជនសង្ស័យជាមនុស្សញៀនថ្នាំ មានទីលំនៅម្ដុំក្រោយកន្លែងកើតហេតុ ហើយកន្លងមកជនសង្ស័យរូបនេះ ធ្លាប់មានជម្លោះជាមួយមនុស្សមួយ ចំនួន ដែលគេអះអាងថា ជាប្រភេទមនុស្សញៀនថ្នាំដូចគ្នា ឧស្សាហ៍ប្រមូលផ្ដុំគ្នាជក់ថ្នាំញៀន នៅតំបន់ក្រោយ កន្លែងកើតហេតុ ។ ទំនងផ្ដើមចេញពីទំនាស់នោះហើយ ខណៈដែលជនសង្ស័យញៀនថ្នាំ ក៏កើតមានកំហឹងទៅ ដណ្ដើមកាំភ្លើងពីនគរបាលមកធ្វើការបាញ់ប្រហារ ក្នុងបំណងសំដៅទៅលើក្រុមគូទំនាស់របស់ខ្លួន ទើបនាំឱ្យមាន មនុស្សស្លាប់ និងរងរបួសច្រើនបែបនេះ៕
www.dap-news.com
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
www.dap-news.com
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS


No comments:

Post a Comment

yes