សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, August 4, 2012

សម្តេច​ហ៊ុន​សែន ចូល​បំភ្លឺ​រដ្ឋសភាដោយ​ផ្ទាល់មាត់ រឿង​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ថ្ងៃ​ទី​៩​សីហា​


ភ្នំពេញ: នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែ​សីហា ឆ្នាំ​២០១២ វេលា​ម៉ោង ៨ ព្រឹក រដ្ឋសភា នឹង​បន្ត​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៨ នីតិកាល​ទី​៤ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ហេង​សំរិន ប្រធានរដ្ឋសភា​។ ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​នោះ សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន នឹង​ចូល​បំភ្លឺ​ដោយ​ផ្ទាល់មាត់​ជូន​រដ្ឋសភា លើ​ការងារ​បោះបង្គោល​ព្រំដែន រវាង​កម្ពុជានិង​វៀតណាម​។​

​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការ​ដ្ឋា​ន​រដ្ឋសភា ចុះ​ថ្ងៃ​ទី​៣​សីហា ឆ្នាំ​២០១២ បង្ហាញថា កិច្ចប្រជុំ​រដ្ឋសភា នា​ថ្ងៃ​ទី​៩​សីហា ឆ្នាំ​២០១២ នឹង​ពិភាក្សា អនុម័ត​លើ​របៀបវារៈ ដូចតទៅ​៖

១-​ការបោះឆ្នោត​ជ្រើសតាំង​លោក ពេជ្រ គឹម​ស្រ៊ាង ជា​សមាជិក​គណៈកម្មកា​រ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី​

២-​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាលនៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​រដ្ឋ​កាតា ស្តីពីការគ្រប់គ្រង​ការប្រើប្រាស់​ហត្ថ​ពលកម្ម នៅ​រដ្ឋ​កាតា​


៣-​ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត​យល់ព្រម​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ចូលរួម​ក្នុង​អនុសញ្ញា​រ៉ូ​ថឺ​ដាម ស្តីពី នីតិវិធី នៃ​ការយល់ព្រម​ផ្តល់​ព័ត៌មាន​ជា​មុន ចំពោះ​សារធាតុ​គីមី និង​ថ្នាំ​កសិកម្ម​គ្រោះថ្នាក់ ក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ​

៤-​ការឆ្លើយបំភ្លឺ​ដោយ​ផ្ទាល់មាត់​ជូន​រដ្ឋសភា លើ​ការងារ​បោះបង្គោល​ព្រំដែន រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​កាលពី​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១២ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សា​ផ្នែក​ច្បាប់ និង​សេដ្ឋកិច្ច សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា សម្តេច​នឹង​ចូល​បំភ្លឺ​រដ្ឋសភា ដើម្បី​ឆ្លើយតប​នឹង​សំណួរ​របស់​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី ជុំវិញ​ដំណើរការ​បោះបង្គោល​ព្រំដែន​កម្ពុជា និង​វៀតណាម ដែល​ត្រូវ​បញ្ចប់​នៅ​ដំណាច់​ឆ្នាំ​២០១២​។ 

​ក្នុង​ដំណើរការ​បោះបង្គោល​កំណត់​ព្រំដែន​កម្ពុជា​-​វៀតណាម ដែល​បាន​ចាប់ផ្តើម​កាលពី​ឆ្នាំ​២០០៦ មាន​ការដោះដូរ​ភូមិ​មួយចំនួន នៅ​ព្រំដែន​របស់​កម្ពុជា ទៅ​ឲ្យ​វៀតណាម ដែល​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ចាត់ទុកថា ធ្វើឲ្យ​កម្ពុជាបាត់បង់​ទឹកដីទៅ​ឲ្យ​វៀតណាម​។​

​ក៏ប៉ុន្តែ​ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បដិសេធ​ដាច់អហង្ការ ហើយ​បាន​ប្រកាស​ចូល​ខ្លួន​បំភ្លឺ​រដ្ឋសភាដោយផ្ទាល់ ហើយ​សម្តេច​ត្រូវការ​រយៈពេល ៤ ម៉ោង និង​ស្នើ​ឲ្យមាន​ការផ្សាយ​បន្ត​ផ្ទាល់​ពី​បទ​អន្តរាគមន៍​របស់​សម្តេច​ផងដែរ​៕​

No comments:

Post a Comment

yes