សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, August 4, 2012

បក្ស​រាជា​និយម​២​អាច​ធ្វើ​សមាជ​រួម​គ្នា​ដោយ​គ្មាន​ព្រះអង្គ​ម្ចាស់ រណឫទ្ធិ


ភ្នំពេញៈ សមាជិក​កំពូល ​នៃ​គណបក្ស​រាជា​និយម​ចំនួន​ពីរ​បាន​បង្ហាញ​សារ​មួយ សម្រាប់​ព្រះ​អង្គ​ម្ចាស់​ នរោត្តម​ រណឫទ្ធិ​ ថា ​ពួក​គេ​កំពុង​រួម​បញ្ចូល​គ្នា​ដោយ​មាន​ ឬ​មិន​មាន​វត្ត​មាន​របស់​ព្រះ​អង្គ​។
គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ដែល​មាន​ឈ្មោះ​ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ គឺ​គណបក្ស នរោត្តម រណឫទ្ធិ គ្រោង​ធ្វើ​សមាជ​មួយ​នៅ​ខែ​នេះ សម្រាប់​ការ​ពិភាក្សា​ស្តី​ពី​ការ​រួម​បញ្ចូល​គ្នា ដែល​ក្នុង​ពេល​ថ្មី​ៗ​នេះ​​មាន​ភាព​មិន​ចុះ​សម្រុង​គ្នា ​រវាង​ព្រះ​អង្គ​ម្ចាស់​ នរោត្តម​ រណឫទ្ធិ និង​លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ិនប៉ិច។
លោក ញឹក ប៊ុនឆៃ និង​លោក សៅ រ៉ានី អគ្គ​លេខាធិការ​នៃ​គណបក្ស​នរោត្តម រណឫទ្ធិ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ថ្ងៃ​ម្សិលមិញ​ថា គណបក្ស​រាជា​និយម​ទាំង​ពីរ​នឹង​ធ្វើ​សមាជ​រួម​គ្នា​ បើ​ទោះ​បី​ជា​ព្រះ​អង្គ​ម្ចាស់​ នរោត្តម​ រណឫទ្ធិ នៅ​តែ​ប្រឆាំង​យ៉ាង​ណា​ក៏​ដោយ។
លោក សៅ រ៉ានី ដែល​មាន​ទំនាស់​ជាមួយ​ព្រះ​អង្គ​ម្ចាស់​ នរោត្តម​ រណឫទ្ធិ ចាប់​តាំង​ពី​ពេល​ដែល​លោក​បាន​ជំរុញ​ជា​សាធារណៈ​ឲ្យ​អតីត​នាយក​រដ្ឋ​ មន្រ្តី​រូប​នេះ​«សម្រាក​»​ពី​នយោបាយ កាល​ពី​ខែ​មុន។ ​ព្រះ​អង្គ​ម្ចាស់​នរោត្តម រណឫទ្ធិ បាន​តបត​ទៅ​លោក​វិញ​ ដោយ​ព្យាយាម​ដក​​តំណែង​របស់​លោក តែ​មិន​ទទួល​បាន​ជោគជ័យ ឡើយ ហើយ​ព្រះ​អង្គ​ក៏​ព្យាយាម​បណ្តេញ​​លោក​ចេញ​ពី​គណបក្ស​ដែរ ​ប៉ុន្តែ​ទង្វើ​នេះ​បាន​បរាជ័យ​ បន្ទាប់​ពី​លោក រ៉ានី បាន​ប្តឹង​ទៅ​តុលាការ។

គណបក្ស​ហ៊្វុនស៊ិនប៉ិច នឹង​ទទួល​យក​សមាជិក​គណបក្ស​ នរោត្តម រណឫទ្ធិ ដើម្បី​រក្សា​សម្ព័ន្ធ​ភាព​ជា​ផ្លូវ​ការ​ជាមួយ​គណបក្ស​ពួក​គេ រហូត​ដល់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ ​ដើម្បី​កុំ​ឲ្យ​បាត់បង់​អាសនៈ​បច្ចុប្បន្ន​របស់​ពួក​គេ។
ទាំង​លោក​ញឹក ប៊ុនឆៃ​ និង​លោក រ៉ានី បាន​អះអាង​ថា សមាជិក​គណបក្ស​នរោត្តម រណឫទ្ធិ នៅ​កម្រិត​ថ្នាក់​មូលដ្ឋាន​រហូត​ដល់​ថ្នាក់​កណ្តាល និង​ពី​ក្រោម​រហូត​ដល់​លើ នឹង​ចូលរួម​សមាជ​នេះ បើ​ទោះ​បី​ជា​កាល​បរិច្ឆេទ​ជាក់​លាក់​មិន​ទាន់​ត្រូវ​បាន​កំណត់​ក៏​ដោយ​។
លោក រ៉ានី បាន​ថ្លែង​ថា​៖ «ប្រសិន​បើ​ព្រះ​អង្គ​ម្ចាស់​ នរោត្តម រណឫទ្ធិ មិន​យល់​ព្រម​វា​គឺជា​រឿង​របស់​ព្រះ​អង្គ ប៉ុន្តែ​ឆន្ទៈ​របស់​សមាជិក​គឺ​ ពួក​គេ​នឹង​ត្រូវ​រួម​បញ្ចូល​គ្នា»។ លោក​បាន​បន្ត​ថា៖ «ពួក​គេ​គិត​អំពី​អនាគត​របស់​ពួក​គេ»។
អ្នក​នាំ​ពាក្យ​គណបក្ស​នរោត្តម រណឫទ្ធិ លោក ប៉ែន សង្ហា បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ ដោយ​ថ្លែង​ថា​ ​លោក​កំពុង​រង់ចាំ​មើល​ឲ្យ​ច្បាស់​ដែល​ថា ​សមាជ​នេះ​ នឹង​ធ្វើ​ឡើង​ពិត​ប្រាកដ​ឬ​អត់? PS

No comments:

Post a Comment

yes