សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 6, 2012

កែ សុវណ្ណរតន៏៖ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ គឺជាទឹកនឹងវាយបំបែក ថ្មរបស់គណបក្សប្រជាជនឲ្យរលាយ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣


លោកស្រី កែ សុវណ្ណរតន៏ អគ្គលេខាធិការ
របស់គណបក្ស សម រង្ស៊ី 
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ គឺជាចលនាមួយដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំ​ណាកប្រជាពលរដ្ឋខ្មែរដែលជាអ្នកស្នេហាជាតិ ស្នេហាប្រជាធិបតេយ្យ ហើយចលនាមួយនេះ គឺជាទំព័រប្រវត្តិសាស្រ្តថ្មីសម្រាប់ធ្វើការផ្លាស់ប្តូរបបដឹកនាំផ្តាច់ការ និងបក្ខពួកនិងយមនៅក្នុងប្រ ទេសកម្ពុជា ។

អគ្គលេខាធិការរបស់គណបក្ស សម រង្ស៊ី លោកស្រី កែ សុវណ្ណរតន៏ បានមានប្រសាសន៏ថ្លែងទៅ កាន់ប្រជាពលរដ្ឋអ្នកគាំទ្រ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលបានបង្កើតឡើងរួមគ្នា​រវាង​គណបក្ស​ សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស កាលពីពេលថ្មីៗបានឲ្យដឹងថា ពេលវេលា និង​កាលៈទេសៈនេះបានតម្រួវឲ្យគណបក្សទាំងពីរធ្វើការរួមបញ្ចូលគ្នាជាសម្លេងតែមួយ ដើម្បីយើង ធ្វើការបញ្ចប់អំណាចផ្តាច់ការនៅក្នុងប្រទេសកម្ពុជាឲ្យបាននៅឆ្នាំ២០១៣ ខាងមុខនេះ ។ លោក ស្រីក៏បានមានប្រសាសន៏បន្តទៀតផងដែរថា ជាមួយគ្នានោះក៏ដោយសារតែគណបក្សទាំងពីរ មានឆន្ទៈដូចគ្នា ក្នុងការគិតគូរពីផលប្រយោជន៏របស់ជាតិ និងប្រជាពលរដ្ឋជាធំ ។


លោកស្រីអគ្គលេខាធិការគណបក្ស សម រង្ស៊ី កែ សុវណ្ណរតន៏បានមានប្រសាសន៏ទៀតថា ដើម្បី ធ្វើឲ្យ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ទទួលបានជោគជ័យគឺយើងទាំងអស់គ្នា រួមជាមួយ​និងសមាជិក សមាជិការ ថ្នាក់ដឹកនាំរបស់គណបក្សទាំងពីរដែល​នៅមូលដ្ឋាន​ចងកម្លាំងគ្នា​ជា​ធ្លុងមួយ ដើម្បើសម្រេចបេសកកម្មនេះឲ្យទទួលបានជោគជ័យនៅថ្ងៃបោះឆ្នោតជាតិអាណត្តិទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ។ លោកស្រីបានបញ្ជាក់បន្តទៀតថា វាគ្មានអ្វីជាបញ្ហានោះទេ ព្រោះ​គណបក្សទាំងពីរមានកម្លាំងនៅថ្នាក់មូលហើយស្រាប់ គឺគណបក្ស សម រង្ស៊ី មាន១៣​០៥​ឃុំ ស្មើនិង២១៥៥នាក់ នឹងមានមេឃុំ២២ឃុំ ចំណែកឯគណបក្ស សិទ្ធិមនុស្សមាន៥១១ឃុំ មាន​សមាជិក ក្រុមប្រឹក្សាចំនួន៨០០នាក់ និងមានមេឃុំចំនួន១៨ឃុំ ។ លោកស្រីថ្លែងបញ្ជាក់ទៀតថា​ កម្លាំង​ទាំងអស់រួមគ្នានៅមូលដ្ឋានដើម្បីធ្វើសេចក្តីសម្រេចមួយ ឈឺឆ្អាល ការពារ ផលប្រ​យោជ​ន៏​ប្រជាពលរដ្ឋខ្មែរយើងនៅតាមមូលដ្ឋានឃុំ-សង្កាត់ ហើយជំហ៊ានជាបន្តរទៀត​គឺរួមគ្នា​នៅថ្នាក់​ជាតិ ដើម្បីការពារផលប្រយោជន៏ជាតិធំៗ គឺការប្រែប្រួលការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០​១៣ ហើយដើម្បីបេសកកម្មនេះទទួលបានជោគជ័យត្រូវជម្រុញឲ្យអ្នកបោះឆ្នោត​ឲ្យទៅ​ពិនិត្យមើលបញ្ជីឈ្មោះ និងឲ្យអញ្ជើញទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នា និងធ្វើយ៉ាង​ណាដើម្បី​ឲ្យ​ពួក​គាត់ មានឯកសារបោះឆ្នោតគ្រប់គ្រាន់ឲ្យបានគ្រប់គ្នាដើម្បីជួយសម្រួលដល់ការ​បោះឆ្នោត​របស់ពួកគាត់ ។ លោកស្រីក៏បានមានប្រសាសន៏ទៀតផងដែរថា ទាំងអស់នេះ​នៅក្នុងសេចក្តី​ថ្លែង​ការរួមគ្នារបស់ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏បានបញ្ជាក់ផងដែរ ។ ដែលយើង​ទាំង​អស់គ្នាគឺបានគិតគូរអំពីការផ្លាស់ប្តូរ និងការរៀបចំប្រព័ន្ធបោះឆ្នោតឲ្យសេរី និង យុត្តិធម៌នៅ​កម្ពុជា ។ លោកស្រីអគ្គលេខាធិការរបស់គណបក្ស សម រង្ស៊ី បានថ្លែងដោយ​សង្កត់​ធ្ងន់​ថា ប្រ​ទេសកម្ពុជា ត្រូវតែមានអ្នកដឹកនាំសេរី អ្នកដឹកនាំយុត្តិធម៌ ដើម្បីការពារផលប្រយោជន៏របស់ជាតិ
យើង នេះ​ជា​ឆន្ទៈដែលប្រជាពលរដ្ឋចង់ឲ្យមានការផ្លាស់ប្តូ និងឲ្យមានការបោះឆ្នោតដោយសេរី យុត្តិធម៌ត្រឹមត្រូវជាយូណាស់មកហើយ និងត្រូវតែបញ្ឈប់នូវអាជ្ញាធរបក្ខពួកនិយម តុលាការ​បក្ខ​ពួក ឬអំណាចផ្តាច់ការដែលកំពុងតែរីករាលដាលនៅក្នុងសង្គមកម្ពុជា ។ លោកស្រីបន្តថា អ្វីដែល​សំខាន់មួយទៀតត្រូវតែបញ្ជូនសារ ទៅកាន់អ្នកបោះឆ្នោត និងជំរាប់ដល់ ប្រជាពលរដ្ឋគ្រប់​ស្រ​ទាប់វណ្ណៈដែលជាអ្នកបោះឆ្នោត ។ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងខិតខំធ្វើ​ការងារ​ទាំង​អស់នេះ ដើម្បីឲ្យទទួលបានភាពជោគជ័យត្រចះ ត្រចង់នៅថ្ងៃបោះឆ្នោតថ្នាក់ជាតិ​ដែលចូលមក​ដល់​នៅពេលខាងមុខនេះ ។

លោកស្រី កែ សុវណ្ណរតន៏ បានថ្លែងបន្តថា យើងដឹងថាយើងពិបាកដែលបញ្ហានេះយើងធ្លាប់​បាន​ជួបចាប់តាំងពីគណបក្ស សម​រង្ស៊ី និងគ្រប់អ្នកស្នេហាជាតិ អ្នកប្រជាធិបតេយ្យ និងអ្នកដែលការ ពារផលប្រយោជន៏របស់ជាតិទាំងអស់បានធ្វើ  ព្រោះគណបក្សដែលគេកុំពុតែដឹកនាំប្រទេស​គឺ​គេភ័យខ្លាច ហើយគេរារាំងគ្រប់សកម្មភាពទាំងអស់​របស់អ្នកស្នេហាជាតិ ដែលធ្វើអ្វីៗដើម្បី​ការ​ពារផលប្រយោ​ជន៏​របស់ប្រទេសជាតិនោះ ។ លោកស្រីថា យើងនឹងទទួលបានជោគជ័យ នៅ​ពេលដែលយើងខិតខំកសាងទំនុកចិត្ត យើងមានជំនឿជឿជាក់ជាធ្លុងមួយ យើងមានសាមគ្គីភាព យើងមានការឯកភាព យើងមានការយោគយល់អធ្យាស្រ័យ នោះនិងធ្វើឲ្យការខិតខំ ការលះ​បង់​របស់យើង និងទទួលបានជោគជ័យឈានទៅដឹកនាំប្រទេសនៅឆ្នាំ២០១៣ ដូច​អ្វីដែលយើងខិត​ខំប្រឹងប្រែងរួមបញ្ចូលគ្នាដែលយើងបានធ្វើនាពេលនេះ ។

លោកស្រីអគ្គលេខាធិការរបស់គណបក្ស សម រង្ស៊ី កែ សុវណ្ណរតន៏បានថ្លែទៅកាន់ប្រជាពលរដ្ឋ និងអ្នកគាំទ្រគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ក៏ដូចជាចលនាប្រជាធិបតេយ្យបន្ត ទៀតថា ទឹកអាចរំលាយថ្មបាន ប៉ុន្តែថ្មមិនអាចរំលាយទឹកបាននោះឡើយ ក្នុងន័យនេះគឺលោក​ស្រី កែ សុវណ្ណរតន៏ ចង់បញ្ជាក់ថា ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ គឺជាទឹកដែលនឹងរំលាយ ថ្មរបស់គណបក្សប្រជាជននៅឆ្នាំ២០១៣ខាងមុខនេះ ហើយគណបក្សប្រជាជននិងមិនអាចធ្វើ ប្រជាភិថុតិ បំបែកបំបាក់ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលនិងឈានទៅបង្កើតគណ    ប​ក្សថ្មីមួយដើម្បីចូលរួមប្រគួតប្រជែងនៅឆ្នាំ២០១៣ ជាមួយគណបក្សប្រជារបស់​លោក ហ៊ុន សែន ដែលមានយួននៅពីក្រោយខ្នង ជាឆ្មបបង្កើតនោះ ព្រោះនៅពេលបោះ​ឆ្នោតជាតិខាង​មុខ​នេះគឺមានប៉ូលតែពីរប៉ុណ្ណោះ សម្រាប់ធ្វើការប្រគួតប្រជែងគ្នា គឺប៉ូលរបស់អ្នកស្នេហាជាតិ ប្រជា​ធិបតេយ្យ និងប៉ូលរបស់អំណាចផ្តាច់ការគណបក្សប្រជាជន ដែលធ្វើបាប​រាស្រ្ត ឲ្យរាស្រ្តរងទុក្ខ​លំបាកគ្មានពេលល្ហែ ហើយថ្ងៃអន្សាររបស់គណបក្សប្រជាជន និងចូលមកដល់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ដោយជៀសមិនផុតនោះឡើយ ។

សូមជំរាបជូនផងដែរថា ចាប់ពីខែសីហា ឆ្នាំ២០១២នេះតទៅ លោក សម រង្ស៊ី ប្រធាន ចលនាប្រ ជាធិបតេយ្យសង្គ្រោះជាតិ និងលោក កឹម សុខា ជាអនុប្រធាន និងអញ្ចើញទៅតាមបណ្តា​ប្រ​ទេស​មួយចំនួននៅលើពិភពលោក ដើម្បីស្វែងរកការគាំទ្រមកលើចលនាសង្គ្រោះជាតិ មួយនេះ ។ ហើយកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១២ លោក សម រង្ស៊ី និងលោក កឹម សុខា ក៏បាន​អញ្ជើញ​​​ទៅប្រទេសកាណាដា ដើម្បីចូលរួមក្នុងពិធីសំណេះសំណាល​ពិភាក្សាស្វែងរកដំណោះ​ស្រាយរួមជូនជាតិមាតុភូមិកម្ពុជា ផងដែរ ។

សូមជំរាបថានៅក្នុងពិធីនោះលោក សម រង្ស៊ី និងលោក កឹម សុខា ក៏បានលើកឡើង​ពីព្រឹត្តិ​ការណ៏​​នយោបាយថ្មីៗនៅក្នុងប្រទេសកម្ពុជាជំរាបជូនពលរដ្ឋខ្មែរនៅប្រទេសកាណាដា ឲ្យបាន​ជ្រាប​ផងដែរ ក៏ដួច​ជា​ការសម្រេចរួមបញ្ចូលគ្នាជាសម្លេងតែមួយរបស់គណបក្ស សម រង្ស៊ី និង​គណ​បក្ស សិទ្ធិមនុស្ស នឹងការជំរុញឲ្យអន្តរជាតិ ជួយអន្តរាគមន៏ឲ្យមានការបោះឆ្នោតដោយសេរី ត្រឹម​ត្រូវ និងយុត្តិធម៌នៅកម្ពុជា ។ ហើយនៅក្នុង​ពិធី​សំណេះសំណាលជាមួយប្រជាពល​រដ្ឋខ្មែរ​ដែល​ជាអ្នកគាំទ្រ គណបក្ស សម រង្ស៊ី និង គណបក្ស សិទ្ធិមនុស្ស ថ្នាក់ដឹកនាំទាំងពីរក៏​បានធ្វើ​ការ​​​ជំរាប​ជូន អំពីការស្វែងរកអន្តរាគមន៏ឲ្យលោក សម រង្ស៊ី ដែលជាប្រធានចលនា​ប្រជាធិប​តេយ្យ បានវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញ ឲ្យ​បាន​ឆាប់ និងសុវត្ថភាព ដោយគ្មាន​លក្ខ័ណ្ឌ​ដើម្បី​ឲ្យ​​លោក សម រង្ស៊ី បានចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និង​ការ​ចូល​រួម​បោះ​ឆ្នោតដោយផ្ទាល់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ ដែល​ ចលនាប្រជាធិប​តេយ្យ​សង្គ្រោះជាតិ និងបង្កើតគណបក្សថ្មី​ក្នុងចូល​រួមការ​បោះ​ឆ្នោត ដើម្បីដណ្តើម​យកជ័យជំនះ
​ពី​គណបក្សប្រជាជនរបស់លោក ហ៊ុន សែន និងអ្វីដែលសំខាន់ ចលនាប្រជាធិប​តេយ្យ​សង្គ្រោះ​ជាតិ ចង់បានគឺដើម្បីបញ្ចប់អំណាចផ្តាច់ការនៅក្នុង​ប្រទេសកម្ពុជា ដើម្បីផ្តល់​ជីវភាព​រស់​នៅថ្មី និងមុខមាត់ថ្មីជូនពលរដ្ឋកម្ពុជា និងប្រទេសជាតិ​ដ៏អភ័ព្វរបស់យើង ដែលរងគ្រោះ​ គ្រាំគ្រា​អស់​រយៈកាលជាច្រើនឆ្នាំមកហើយនោះ ហើយបន្ទាប់ពីបញ្ចប់បេសកកម្មនៅប្រទេសកាណាដា លោក សម រង្ស៊ី និងលោក កឹម សុខា និងបន្តដំណើរទៅតាមបណ្តាប្រទេសនៅទ្វីបអ៊ឺរ៉ុបមួយ​ចំនួនទៀត ៕

No comments:

Post a Comment

yes