សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, August 24, 2012

សាលា​ឧទ្ទរណ៍​បន្ត​សវនាការ​អង្គ​ហេតុ​ទី៦ និង​ទី៧​ក្នុង​សំណុំ​រឿង​ម៊ឹក ដារ៉ា​និង​ជាឡេង

IMG_2192
លោកម៊ឹក ដារ៉ា និងលោកជា ឡេង​(ខាងក្រោយ)នៅសាលាឧទ្ទរណ៍កាលពីម្សិលមិញ

ភ្នំពេញៈសាលា​ឧទ្ទរណ៍​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​បន្ត​សវនាការ​ឧទ្ទរណ៍​របស់​លោក​ម៊ឹក ដារ៉ា​និង​លោក​ជា ឡេង​ក្នុង​អង្គ​ហេតុ​ទី៦​និង​ទី៧ ដែល​ក្នុង​អង្គហេតុ​ទី៦​ លោក​ម៊ឹក ដារ៉ា និង​ជា ឡេង ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ក្លែង​សំណុំ​រឿង និង​ដោះ​លែង​ជន​សង្ស័យ​គ្រឿង​ញៀន​ចំនួន​បី​នាក់ និង​រក្សា​រថយន្ត ឡង់គ្រូស៊ឺ​មួយ​គ្រឿង និង​អាវុធ​ពីរ​ដើម និង​ប្រាក់​ដុល្លារ​ក្លែង​ក្លាយ​ចំនួន​៥​ម៊ឺន​សន្លឹក​ដែល​បង្ក្រប​បាន​នៅ​ថ្ងៃ​ទី​១៨​ខែ​មិនាឆ្នាំ​២០០៧​នៅ​ឯ​ស្ថានីយ៍​ប្រេង​ឥន្ទនៈ​កាល់​តិច នៅ​ក្នុង​សង្កាត់​ទន្លេ​បា​សាក់ ខណ្ឌ​ចំការ​មន។
លោក​ចៅក្រម ចាយ ច័ន្ទតារាវណ្ណ ប្រធាន​ក្រុម​ប្រឹក្សា​ចៅ​ក្រម​ជំនុំ​ជម្រះ​បាន​មាន​ប្រសាសន៍​ថា សម្រាប់​អង្គ​ហេតុ​ទី៦ លោក ​ជា ឡេង​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ​ពី​បទ​ក្លែង​សំណុំ​រឿង ដោះ​លែង​ជន​សង្ស័យ​ចំនួន​បី​នាក់ មិន​បញ្ជូន​ទៅ​តុលា​ការ​តាម​ផ្លូវ​ច្បាប់ និង​បំបាត់​វត្ថុ​តាង​បទ​ល្មើស។ ចំណែក​ឯ​លោក​ម៊ឹក ដារ៉ា​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឃុប​ឃិត​និង​ផ្សំ​គំនិត​ជាមួយ​ជា ឡេង​ក្នុង​ការ​ក្លែង​សំណុំ​រឿង និង​ចុះ​ហេត្ថ​លេខា​លើ​សំណុំ​រឿង​ក្លែង​ក្លាយ ដើម្បី​បញ្ជូន​ទៅ​តុលា​ការ​ចាត់​ការ។

លោក​បាន​បញ្ជាក់​ថា សម្រាប់​អង្គ​ហេតុ​ទី៧ លោក​ម៊ឹក ដារ៉ា​ពុំ​មាន​ការ​ពាក់​ព័ន្ធ​ទេ តែ​ពាក់​ព័ន្ធ​នឹង​ជា ឡេង និង ​ម៉ន ឌឿន​ដែល​បាន​រត់​គេច​ខ្លួន និង​ដែល​បាន​ត្រូវ​តុលាការ​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ​កាត់​ទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធ​នាគារ​២៥​ឆ្នាំ។
ទាក់​ទង​នឹង​អង្គ​ហេតុ​ទី៧​នេះ​លោក​ចៅ​ក្រម ចាយ ច័ន្ទតារា​វណ្ណ​ បាន​ឲ្យ​ដឹង​ទៀត​ថា​ កាល​​ពី​ថ្ងៃ​ទី​៣១​ខែ​ឧសភា ឆ្នាំ​២០០៩ ឈ្មោះ​ជា ឡេង បាន​ដឹក​នាំ​កម្លាំង​ចម្រុះ​ចុះ​បង្រ្កាប​បទ​ឧក្រិដ្ឋ​គ្រឿង​ញៀន​នៅ​ចំណុច​ផ្សារ​អូរ​ឫស្សី​ពីរ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ និង​នៅ​ចំណុច​ផ្ទះ​លេខ​១៩ សង្កាត់​បឹង​សា​ឡាង ខណ្ឌ​ទួល​គោក រាជ​ធានី​ភ្នំពេញ​ចាប់​ខ្លួន​ជន​ល្មើស​បាន​ពីរ​នាក់ ឈ្មោះ​ប្រាក់ សុ​ភ័ក្រ ភេទ​ស្រី និង​ឈ្មោះ​ស៊ុន ហៃ ភេទ​ប្រុស នឹង​រឹប​អូស​បាន​គ្រឿង​ញៀន​ប្រភេទ យ៉ាម៉ា​ទំងន់​១១៦​ក្រាម ថង់​ផ្លា​ស្ទិក​ចំនួន​មួយ​ដុំ ក្រដាស​ប្រាក់​ដុល្លារ​ក្លែង​ក្លាយ​ប្រភេទ​១០០​ដុល្លារ​ចំនួន​មួយ​សន្លឹក។ លុះ​ដល់​ថ្ងៃ​ទី​១​មិថុនា ឆ្នាំ​២០០៩ កម្លាំង​សមត្ថ​កិច្ច​ដឹក​នាំ​ដោយ​ព្រះ​រាជ​អាជ្ញារ​រង សាលា​ដំបូង​ខេត្ត​សៀមរាប​ឈ្មោះ​ហេង ផេង ចូល​រួម​ដោយ​លោក​ជា ឡេង និង​សហការី​ចុះ​បាន​ឆែក​ឆេរ​នៅ​ផ្ទះ​របស់​ឈ្មោះ ថោង វាសនា រឹប​អូស​បាន​ក្រដាស​ប្រាក់​ដុល្លារ​ក្លែង​ក្លាយ​ចំនួន​១៨០​សន្លឹក ថ្នាំ​ពណ៌​ផ្កាឈូក​ចំនួន​៤​គ្រាប់ ថង់​ផ្លាស្ទិក​មួយ​ចំនួន ម៉ូតូ​ម៉ាក​គ្លិក ពណ៌សរមួយ​គ្រឿង ម៉ូតូ​ម៉ាក​គ្លិក ព័ណ​ខ្មៅ មួយ​គ្រឿង កាំភ្លើង​ខ្លី K៥៩ មួយ​ដើម។ ទាក់ទង​នឹង​ករណី​ខាង​លើ​នេះ​ដែរ នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ថ្ងៃ​ទី៣ មិថុនា​ឆ្នាំ​២០០៩ វេលា​ម៉ោង​១៨ នាទី​ល្ងាច ឈ្មោះ​ថោង រក្សា​, ស្រី មុំ និង​ឈ្មោះ ពិន សុផល​ត្រូវ​ឃាត់​ខ្លួន​ដោយ​អនុសេនីយ៍​ឯក ម៉ន ឌឿន​ហើយ​បាន​សួរ​ចម្លើយ​ជន​ល្មើស​ខាង​លើ ហើយ​ពួក​គេ​បាន​សារភាព​ថា បាន​រក​ស៊ី​គ្រឿង​ញៀន​តាំង​ពី​ឆ្នាំ​២០០០​មក​ម្ល៉េះ​ដែល​ថ្នាំ​ញៀន​ទាំង​នោះ បាន​មក​ពី​ឈ្មោះ​ថោង វាសនា​ហៅអូន។ ឈ្មោះ​ពិន សុផល​បាន​សារភាព​ថា ខ្លួន​ជា​អ្នក​ដឹក​ជញ្ជូន​គ្រឿង​ញៀន​ឲ្យ​ឈ្មោះ​ថោង វាសនា និង​ចែក​ចាយ​ឲ្យ​ម៉ូយ។ ចំណែក​ឯជន​ល្មើស​ស្រី មុំ បាន​សារភាព​ថា ខ្លួន​បាន​ធា្លប់​ជួញ​ដូរ​គ្រឿង​ញៀន​តាំងពី​ឆ្នាំ​២០០៨​មក​ម្ល៉េះ។ ក្រោយ​មក​នៅ​ថ្ងៃ​ទី៥ មិថុនា ឆ្នាំ​២០០៩ វេលា​ម៉ោង​២រសៀល  ឈ្មោះ​ជា ឡេង និង​ម៉ន ឌឿន បាន​ដោះ​លែង​ជន​ល្មើស​ឈ្មោះ​ស្រី មុំ និង​ពិន សុផល​ឲ្យ​មាន​សេរីភាព​វិញ ដោយ​មិន​បញ្ជូន​ទៅ​តុលាការ​ទេ ដើម្បី​កាត់​ទោស​ទេ។ ក្នុង​ពេល​ធ្វើ​សកម្មភាព​នោះ ឈ្មោះ​ជា ឡេង និង​ម៉ន ឌឿន បាន​ឆ្លៀត​ឱកាស​ប្រមូល​យក​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ​ទាំង​ពីរ​នាក់​ដែល​រឹប​អូស​បាន​ចំនួន​៣៦​ឯកសារ រួម​មាន សៀវ​ភៅ​គ្រួសារ សំបុត្រ​កំណើត វិញ្ញា​បន​បត្រ​បញ្ជាក់​ការ​សិក្សា ប័ណ្ណ​បញ្ជាក់​ការ​សិក្សា​សៀវ​ភៅ​ស្នាក់​នៅ គយ គឹម​លន ពាក្យ​ស្នើសុំ កាន់​កាប់ ប្រើ​ប្រាស់​ដីធ្លី កិច្ច​សន្យា​បញ្ចាំ​ដី កិច្ច​សន្យា​ផ្ទេរ​សិទ្ធិ​ដីឡូត៍ កិច្ច​សន្យា​ផ្ទេរ​សិទ្ធិ​ចង​ការ​ប្រាក់ និង​កិច្ច​សន្យា​ខ្ចី​ចង​ការ​ប្រាក់។ល។ ឯកសារ​ទាំង​នេះ ឈ្មោះ ជា ឡេង​ទាម​ទារ​ឲ្យ​ដូរ​ជា​ថ្នូរ និង​ម៉ូតូ​បី​គ្រឿង ក្រោយ​មក​ឯក​ភាព​គ្នា ថ្នូរ​នឹង​ម៉ូតូ​ពីរ​គ្រឿង​វិញ លុះ​ដល់​ពេល​ណាត់​ជួប​ធ្វើ​ការ​ដោះ​ដូរ​គ្នា បែរ​ជា​ឈ្មោះ​ជា ឡេង ប្រកែក​មិន​ព្រម​វិញ ហើយ​សាក្សី​ដែល​ដឹង​រឿង​នេះ​គឺ​លោក ឧត្តម​សេនីយ៍​ខៀវ សាម៉ន​ដែល​បច្ចុប្បន្ន​ជា​នាយក​ថ្មី​នៃ​មន្ទីរ​ពិសោធន៍ ​និង​ប្រឆាំង​​គ្រឿង​ញៀន និង​អគ្គលេខា​ធិកា​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ក្រសួង​មហាផ្ទៃ។
សូមបញ្ជាក់ថា សវនាការ​ឧទ្ទរណ៍​របស់​លោក​ ម៊ឹក​ ដារ៉ា លោក​ជា ឡេង និង​ម៉ន ឌឿន នឹង​ប្រព្រឹត្តទៅ​តាម​គម្រោង​ជា​បន្តបន្ទាប់​ នៅ​ថ្ងៃ​ទី​០៤ ដល់​ថ្ងៃ​ទី​០៧ និង​ថ្ងៃ​ទី១០ និង ពី​ថ្ងៃ​ទី១១ ដល់​ថ្ងៃ​ទី​១៧​ខែ​កញ្ញា​ឆ្នាំ​២០១២ ខាង​មុខ។

No comments:

Post a Comment

yes