សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, August 24, 2012

រដ្ឋ​កាលីហ្វ័នីញ៉ា ប្រកាស​អាសន្ន​ខណៈ​​ភ្លើង​ឆេះ​​ព្រៃ​​​​ចូល​ដល់​​ក្រុង

USA_B

ទី​ប្រ​ជុំ​ជន​រ៉េដ​ប្ល៊ូហ្វៈ ​អភិបាល​រដ្ឋ​កាលីហ្វ័នីញ៉ា លោកជើរី​ ប្រោន​ ​បាន​ប្រកាស​ភាព​អាសន្ន​ នៅ​​ក្នុង​ស្រុក​បី​ នៅ​​រដ្ឋកាលីហ្វ័នីញ៉ា​ភាគ​ខាង​ជើង​ពី​ថ្ងៃ​ព្រហស្បតិ៍ ​បន្ទាប់​ពី​ភ្លើង​ឆេះ​ព្រៃ​មួយ​ដែល​​បាន​បំផ្លាញ​​អគារ​​៥០​ខ្នង​រួច​ហើយ​ បានឆាប​​ឆេះ​​យ៉ាង​សន្ធោរ​សន្ធៅ​​​​ជា​មួយ​នឹង​អណ្តាត​ភ្លើង​កម្ពស់​ប្រមាណ​២៣​ម៉ែត្រ​ នៅ​ក្នុង​សហ​គមន៍​តូច​មួយ​នៅ​​ច្រក​ចូល​​ឧទ្យាន្ត​​ជាតិ​មួយ​។
ក្រុម​​ពន្លត់​អគ្គី​ភ័យ បាន​ប្រញ៉ាប់​ប្រញាល់ធ្វើ​ដំណើរ​​ទៅកាន់ភ្លើង​ឆេះ​ព្រៃ ប៉ុន​ដឺរ៉ូសា ​ដែល​បានដុត​កម្លោច​​​ដី​៩៧០០​ហិតតា​រួច​ហើយ​​ មុន​ពេល​វា បាន​ឆេះមក​​ដល់​ជាយ​ក្រុង​ Mineral ជា​សហ​គមន៍​មួយ​​ដែល​មាន​មនុស្ស​មិន​ដល់​២០០​នាក់ នៅ​ខាង​ត្បូង​ឧទ្យាន្ ត​​ភ្នំភ្លើង​ជាតិ Lassen ។

អាជ្ញា​ធរ បាន​ចេញ​ការ​ព្រមាន​ជម្លៀស​មួយ​ សម្រាប់​សហ​គមន៍ Mineral​ ខណៈ​​អណ្តាត​ភ្លើង បាន​ឆាប​ឆេះដល់​កម្ពស់​២៣ម៉ែត្រ នៅ​​ម្ខាង​ផ្លូវ​ហាយវេ៣៦ ​​ជា​ផ្លូវ​ធំ​​ចូល​ទៅ​​ទី​ប្រជុំ​ជន​ និង​​បាន​ឆេះ​បំ​ផ្លាញ​ឆ្លង​កាត់​ជ្រោះ​ធំជា​ទី​ដែល​ក្រុម​អ្នក​ពន្លត់​អគ្គី​​ភ័យ​ ពិបាកពន្លត់​។

No comments:

Post a Comment

yes